news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 21 juin 2018

របប​ ហ៊ុន សែន ប្រតិកម្ម​នឹង​ការ​រក​ឃើញ​ថា​កម្ពុជា​រំលោភ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស



ដោយ មួង ណារ៉េត RFA 2018-06-20

តំណាង​របប​ ហ៊ុន សែន នៅ​អង្គការសហប្រជាជាតិ ប្រតិកម្ម​ទៅ​នឹង​ការ​រក​ឃើញ​ថា មានការ​រំលោភ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី៣៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃ​ទី១៩ ខែ​មិថុនា ឯកអគ្គរដ្ឋទូត តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ​លោក ណី សំអុល ហៅ​សេចក្ដីថ្លែងការណ៍​រួម​របស់​ប្រទេស ណូវែលហ្សេឡង់ (New Zealand) និង​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ជាច្រើន​ទៀត ថា​ធ្វើ​ខុស​បែបបទ និង​មាន​ចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះ​របប​លោក ហ៊ុន សែន។ លោក ណី សំអុល ចោទ​ប្រទេស​ទាំងនោះ​ថា យក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ជា​ឧបករណ៍​នយោបាយ ដើម្បី​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ជាតិ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា​នោះ។

ប្រតិកម្ម​របស់​តំណាង​របប​លោក ហ៊ុន សែន នេះ ធ្វើឡើង​ភ្លាមៗ ក្រោយ​លោក ចារ៉ត ហ្វ៊ីលីព​-​ខ្លាញ (Jarrod Philip Clyne) តំណាង​ឲ្យ​ប្រទេស ណូវែលហ្សេឡង់ (New Zealand) និង​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ជាច្រើន​ទៀត ធ្វើ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ ដោយ​រក​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោម​របប​លោក ហ៊ុន សែន នៅតែ​បន្ត​ធ្លាក់​ចុះ​ដុនដាប​ជា​លំដាប់ នៅ​ពេល​កាន់តែ​កៀក​ជិត​បោះឆ្នោត​ជាតិ។

លោក ចារ៉ត ហ្វ៊ីលីព-ខ្លាញ បន្ត​ថា ប្រទេស​ណូវែលហ្សេឡង់ និង​សមាជិក​ជាច្រើន​ទៀត​នៃ​ក្រុមប្រឹក្សា​នេះ មើល​ឃើញ​ថា ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​នេះ រៀបចំ​ការបោះឆ្នោត​មួយ ឲ្យ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ឡើយ ព្រោះ​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ត្រូវ​បាន​របប​នេះ​ផាត់​ចោល​ពី​ការបោះឆ្នោត និង​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ត្រូវ​រង​ការ​រំលោភបំពាន​យ៉ាង​ដំណំ។ លោក ចារ៉ត ហ្វ៊ីលីព​-​ខ្លាញ ហៅ​ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន មក​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែបនេះ​ថា កំពុង​ទាញ​ប្រទេស​កម្ពុជា ឲ្យ​ដើរ​ត្រឡប់​ថយក្រោយ ២៦ ឆ្នាំ​វិញ គិត​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង ដែល​មាន​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ក្នុង​ឆ្នាំ១៩៩១ នោះ​មក។

សេចក្ដីថ្លែងការណ៍​រួម​ដដែល​នេះ បាន​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ផង​ដែរ។ មិនតែប៉ុណ្ណោះ ត្រូវ​លុបចោល​សេចក្ដីសម្រេច​រម្លាយ​គណ​បក្ស​សង្គ្រោះជាតិ អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង ១១៨​រូប អាច​ចូល​ប្រឡូក​ក្នុង​ជីវភាព​នយោបាយ ដូច​ដើម​វិញ និង​បង្កើត​ឲ្យ​មាន​បរិយាកាស​ល្អ អំណោយផល​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ពេញលេញ ក្នុង​ការ​បញ្ចេញមតិ និង សេរីភាព​សារព័ត៌មាន។

ប្រទេស​ទាំងនេះ ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ត​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា ដោយ​យកចិត្តទុកដាក់​បំផុត ជាពិសេស​ក្នុងអំឡុងពេល​ជិត​បោះ​ឆ្នោត​នេះ៕


Aucun commentaire:

Enregistrer un commentaire