news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

samedi 28 avril 2018

ជំនួប​អន្ដរកូរ៉េ បើក​ធ្វើ​​ជា​ប្រវត្តិសាស្ត្រ​​នៅ​តំបន់គ្មាន​កង​ទ័ព ក្រោម​បរិយាកាស​ដ៏​ស្និទ្ធស្នាល

លោក គីម ជុងអ៊ុន និង​លោក មូន ចេអ៊ីន ចាប់​ដៃ​គ្នា​នៅ​បន្ទាត់​ខណ្ឌ​ចែក​ព្រំដែន​ប្រទេស​កូរ៉េ​ទាំង​ពីរ ក្នុង​តំបន់​គ្មានកងទ័ព ថ្ងៃ​ទី​២៧ មេសា ២០១៨

ចាប់​ដៃ​គ្នា​រលាក់​ប្រកប​ដោយ​ស្នាម​ញញឹមនិង​ភាព​ស្និទ្ធស្នាល មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​និង​កូរ៉េ​ខាង​ត្បូង បាន​ជួប​គ្នា​តាម​ការ​គ្រោង​ទុក​នៅ​ឯ​តំបន់​គ្មាន​កង​ទ័ព ក្នុង​ភូមិ Panmunjom នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ​។ មុន​ពេល​ចូល​ប្រជុំ​បិទ​ទ្វារ លោក គីម ជុងអ៊ុន ប្រមុខ​របប​ក្រុង​ព្យុងយ៉ាង បាន​និយាយ​លេង​សើច​ប្រាប់​សមភាគី​កូរ៉េ​ខាង​ត្បូង​ គឺ​លោក មូន ចេអ៊ីន ថា លោក​នឹងលែង​រំខាន​ដំណេក​លោក​មូន ដោយ​សារ​ការ​សាកល្បង​មីស៊ីល​ទៀត​ហើយ​។
ឆ្លង​ចូល​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​នៅ​តំបន់​គ្មាន​កង​ទ័ព​ដែល​បែង​ចែក​ឧបទ្វីប​កូរ៉េ​ជា​ពីរ លោក គីម ជុងអ៊ុន និង​លោក មូន ចេអ៊ីន បាន​ចាប់​ដៃ​គ្នា​រលាក់​ក្នុង​ទឹក​មុខ​ញញឹមស្រស់​ស្រាយ​។
ជា​និមិត្តរូប ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ត្បូង គឺ​លោក មូន ចេអ៊ីន បាន​ឈាន​ជើង​រំលង​បន្ទាត់​ព្រំដែន ចូល​ទៅ​ទឹក​ដី​កូរ៉េ​ខាង​ជើង មុន​ពេលមេ​ដឹក​នាំ​កូរ៉េ​ទាំង​ពីរ ដឹក​ដៃ​គ្នា​​ឆ្លងចូល​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​វិញ​។ ទឹក​ដី​កូរ៉េ​ខាង​ត្បូង ជា​ទី​ដែល​លោក​ទាំង​ពីរ ត្រូវ​ជួប​ប្រជុំ​កំពូល​រួម​គ្នា​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​សុក្រ​នេះ​។
គួរ​ជម្រាប​ថា នេះ​គឺ​ជា​លើក​ទី​១​ហើយ ដែល​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ឈាន​ជើង​ជាន់​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​ក្នុង​រយៈ​ពេល​៦៥​ឆ្នាំ​ចុង​ក្រោយ​។ ពោល​គឺ​រាប់​ចាប់​តាំង​ពី​សង្គ្រាម​កូរ៉េ​បិទ​បញ្ចប់​មក​ និង​ចាប់​តាំង​ពី​មាន​ជំនួប​កំពូល​អន្ដរកូរ៉េ​មក​​។ ​ជំនួបអន្ដរកូរ៉េ​២​លើក​មុន សុទ្ធ​សឹង​តែ​ធ្វើ​ឡើង​នៅ​ទីក្រុង​ព្យុងយ៉ាង រវាង​លោក គីម ជុងអ៊ីល ជាមួយ​លោក គីម ដេ ជុង នៅ​ឆ្នាំ​២០០០ និង​ជាមួយ​លោក រ៉ូ មូ យុន នៅ​ឆ្នាំ​២០០៧​។ ជំនួប​អន្ដរកូរ៉េ​ទាំង​ពីរ​លើក​នោះ បិទ​បញ្ចប់​ជាមួយ​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​ទាំង​នោះ​មិនស្ថិតស្ថិរ​ចីរកាល​ឡើយ​។
នៅ​ក្នុង​ជំនួប​អន្ដរកូរ៉េ​លើក​ទី​៣ នៅ​ថ្ងៃ​សុក្រ​នេះ ប្រមុខ​ដឹក​នាំ​កូរ៉េ​ទាំង​ពីរ ត្រូវ​​ពិភាក្សា​គ្នាអំពី​ការ​ជម្រុះ​ចោល​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ដើម្បី​ឈាន​ទៅ​កសាង​សន្តិភាព​ពិត​ប្រាកដ​នៅ​ឧបទ្វីប​កូរ៉េ។ មុន​ចូល​ប្រជុំ​បិទ​ទ្វារ​រួម​គ្នា លោក គីម ជុងអ៊ុន បាន​ថ្លែង​ទៅ​កាន់​សមភាគី​កូរ៉េ​ខាង​ត្បូង​ថា លោក​នឹងលែង​រំខាន​ដំណេក​លោក​មូនន​ទាំង​កណ្ដាល​អាធ្រាត ដោយ​សារ​ការ​សាកល្បង​មីស៊ីល​ទៀត​ហើយ​។
ចំណែក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ចេអ៊ីន វិញ។ លោក​បាន​ថ្លែង​ពី​ក្ដី​រំភើប​រីករាយ​របស់​លោក ចំពោះ​ជំនួបជាមួយ​លោក គីម នា​ពេល​នេះ មុន​ពេល​លោក គីម សរសេរ​នៅ​ក្នុង​សៀវភៅ​ក្រាំង​មាស​ថា៖ ប្រវត្តិសាស្ត្រ​ថ្មី​ចាប់​ផ្ដើម​ហើយ​។ លោក គីម បាន​សន្យា​ធានា​ពី​ការ​តាំង​ចិត្ត​របស់​លោក​ថា ការ​ចរចា​របស់​លោក​ជាមួយ​សមភាគី​កូរ៉េ​ខាង​ត្បូង នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​ត្រង់​ទៅ​ត្រង់​មក ស្មោះ​ត្រង់ និង​ប្រកប​ដោយ​អត្ថន័យ​។
ក្រៅ​ពី​កិច្ច​ប្រជុំ​កំពូល​ផ្លូវ​ការ មេដឹកនាំទាំង២​នឹងរួមគ្នា​ដាំដើមស្រល់មួយដើម ជានិម្មិតរូបតំណាងឲ្យសន្តិភាព។ កិច្ច​ប្រជុំ​កំពូល​អន្ដរកូរ៉េ​នា​ថ្ងៃ​សុក្រ​នេះ នឹង​បិទ​បញ្ចប់​នា​ពេល​ល្ងាច ដោយការ​ចុះហត្ថលេខាលើកតិកាសញ្ញាមួយ ព្រមទាំងធ្វើការប្រកាសរួមគ្នា​អំពីលទ្ធផលនៃជំនួបប្រជុំ​ដ៏កម្រនេះ៕

ដោយ 27/04/2018

Aucun commentaire:

Enregistrer un commentaire