news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 27 avril 2018

Global Witness បង្ហាញ​ឈ្មោះ​ម្ចាស់​ក្រុមហ៊ុន​-​សាជីវកម្ម​របស់​ក្រុម​មន្ត្រី​ពុករលួយ​កម្ពុជា




អង្គការ​ឃ្លាំមើល​ពិភពលោក ក្លបបល វីនេស (Global Witness) សហការ​ជាមួយ​គេហទំព័រ OpenCorporates របស់​ក្រុមហ៊ុន Chrinon ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​ប្រកាស​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គេហទំព័រ​ទិន្នន័យ ឈ្មោះ https://opencorporates.com លាតត្រដាង​ពី​ឈ្មោះ​បុគ្គល ដែល​ជា​ម្ចាស់ និង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ឬ​សាជីវកម្ម​ធំៗ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ មេសា ឲ្យ​ដឹង​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រ​នេះ នឹង​ជួយ​ឲ្យ​អ្នកសារព័ត៌មាន និង​សកម្មជន​សិទ្ធិ​មនុស្ស លាតត្រដាង​អំពី​អំពើពុករលួយ និង​អំពើ​រំលោភច្បាប់​នានា ដែល​បាន​ជួយ​ឲ្យ​របប​លោក ហ៊ុន សែន អាច​បន្ត​កាន់អំណាច​អស់​ជាង ៣០ ឆ្នាំ​មកនេះ។

មន្ត្រី​យុទ្ធនាការ​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី អេមម៉ា ប៊ឺនណែ​ត (Emma Burnett) ថ្លែង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា ការស៊ើបអង្កេត​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness បង្ហាញ​ឲ្យ​ឃើញ​អំពី របៀប​ដែល​ក្រុម​អ្នកនយោបាយ​កំពូលៗ​នៅ​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ និង​បក្សពួក​របស់​ពួកគេ បាន​ប្រព្រឹត្តិ​អំពើពុករលួយ​ជា​ប្រព័ន្ធ និង​អំពើ​លួច​ប្លន់​ទ្រព្យសម្បត្តិ​ជាតិ​យ៉ាង​មហាសាល ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ក្រីក្រ។ អ្នកស្រី​បន្ត​ថា ការ​កេង​ចំណេញ​ល្បែង​នយោបាយ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា របស់​ក្រុម​មន្ត្រី​ពុករលួយ​គ្រាក់ៗ​អស់ទាំង​នេះ ដែល​បាន​ធ្វើ​មាន​ធ្វើ​បាន និង​ពង្រីក​ឥទ្ធិពល​អំណាច​របស់​ពួកគេ​កាន់តែ​ខ្លាំង បាន​ញាំង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្លាយ​ជា​មេដឹកនាំ​ដែល​អាច​បន្ត​កាន់អំណាច​យូរ​ជាងគេ​បង្អស់​នៅ​លើ​ពិភពលោក។

អង្គការ​ឃ្លាំមើល​ពិភពលោក សង្ឃឹម​ថា ធនធាន​ថ្មី ដែល​ជា​ការ​លាតត្រដាង​ទិន្នន័យ​ឈ្មោះ​ម្ចាស់​ក្រុមហ៊ុន និង​សាជីវកម្ម​នៅ​កម្ពុជា​នេះ នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់ មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​គឺ​នៅ​ទូទាំង​សាកលលោក។ អង្គការ​ឃ្លាំមើល​ពិភពលោក អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស​នានា ឲ្យ​ដាក់ទណ្ឌកម្ម​មក​លើ​សមាជិក​ក្រុម​អភិជន​នៅ​កម្ពុជា​ទាំងអស់​នេះ ដោយសារតែ​ពួកគេ​បាន​គាស់​រម្លើង​ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញ និង​លួច​ប្លន់​ទ្រព្យសម្បត្តិ​រដ្ឋ តាមរយៈ​ការប្រព្រឹត្តិ​អំពើពុករលួយ​ជា​ប្រព័ន្ធ ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​រឹតត្បិត​ក្រុម​ជន​ទាំងនេះ មិន​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ធ្វើ​ការ​វិនិយោគ ឬ​ចំណាយ​ធនធាន​ណាមួយ ក្នុង​ប្រទេស​ទាំងនោះ ដូចជា​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និង​ប្រទេស​អូស្ត្រាលី​ជាដើម។ អង្គការ​ឃ្លាំមើល​ពិភពលោក គូស​បញ្ជាក់​ថា ទិន្នន័យ​អំពី​ឈ្មោះ​ម្ចាស់​ក្រុមហ៊ុន​ទាំងនេះ នឹង​ក្លាយ​ជា​ប្រភព​ចម្បង ដើម្បី​តាមដាន​ស្រាវជ្រាវ​រកមើល​ប្រភព​ធនធាន​ទ្រព្យសម្បត្តិ​របស់​ក្រុម​មនុស្ស​ទាំងនោះ៕

RFA 2018-04-26

Aucun commentaire:

Enregistrer un commentaire