news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 17 novembre 2017

មន្ត្រី CNRP ត្រូវ​ហាម​មិន​ឲ្យ​មក​ភ្នំពេញ

កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ ត្រៀម​ទប់​ស្កាត់​ការ​មាន​បាតុកម្ម​ណា​មួយ កាល​ពី​ម្សិលមិញ។ រូបថត Fresh News
មន្ត្រី​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា​គណបក្ស​កាន់​អំណាច​បាន​បន្ត​បង្ខិតបង្ខំ និង​បញ្ចុះបញ្ចូល​មន្ត្រី​របស់​ខ្លួន​ឲ្យ​ចុះ​ចូល​នៅ​ថ្ងៃ​ឱសានវាទ​ចុង​ក្រោយ​គឺ​ឲ្យ​បាន​នៅ​មុន​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា​ទៅ​តាម​ការ​កំណត់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង​គ្រប់​ខេត្ត ដើម្បី​រារាំង និង​មិន​ឲ្យ​សមាជិក​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​មក​ចូលរួម​តវ៉ា​ប្រឆាំង​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ​។


ពីរ​ថ្ងៃ​ចុងក្រោយ​មុន​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដោយ​តុលាការ​កំពូល មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​មួយ​ចំនួន​បាន​អះអាង​ថា​មន្ត្រី​របស់​ខ្លួន​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ ឬ​ត្រូវ​បង្ខំ​ឲ្យ​ចុះ​កិច្ចសន្យា​មិន​ឲ្យ​មក​កាន់​ទីក្រុង​ភ្នំពេញ​រហូត​ដល់​ថ្ងៃ​ទី​ ១៨ ខែ​វិច្ឆិកា​។

លោក កែ ថៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ក្រុម​ប្រឹក្សា​ឃុំ​ ២ ​រូប​ត្រូវ​បាន​ប៉ូលិស​ឃាត់​សួរនាំ និង​ឲ្យ​ផ្ដិត​មេដៃ​សន្យា​ថា នឹង​មិន​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ទេ​គិត​ត្រឹម​ថ្ងៃ​ទី​ ១៧ ខែ​វិច្ឆិកា​។

លោក​បញ្ជាក់​ថា ជំទប់​ទី​ ២ ​ឃុំ​កំពង់​អុស ស្រុក​ជលគិរី ត្រូវ​បាន​ប៉ូលិស​ខេត្ត​ឃាត់​ខ្លួន​ឲ្យ​ធ្វើ​កិច្ចសន្យា​។ «​លោក សោម វុន​គាត់​ធ្វើ​ដំណើរ​មក​បើក​លុយ​នៅ​ក្រុង​កំពង់ឆ្នាំង​។ តែ​នគរបាល​បាន​ឃាត់​គាត់​ជិត​ ៤ ​ម៉ោង​។ ក្រោយ​មក​យើង​បាន​ធ្វើ​កិច្ចសន្យា​ថា​មិន​មក​ភ្នំពេញ​ទេ ហើយ​គេ​ក៏​ដោះលែង​វិញ​»​។
ចំណែក​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង លោក គង់ សុភ័ណ្ឌ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​កម្លាំង​រារាំង​មិន​ឲ្យ​លោក​ចេញ​ពី​ផ្ទះ​។

លោក គីន លឹង ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​៖ «​ប៉ូលិស​កំពុង​នៅ​ផ្ទះ​គាត់​បួនដប់​នាក់ គេ​មិន​ឲ្យ​គាត់​ចេញ​។ ខ្ញុំ​ហៅ​គាត់​មក​គាត់​មិន​ហ៊ាន​មក​ទៀត​គាត់​ថា​បើ​ចេញ​គេ​ចាប់​ហើយ​។ ប៉ូលិស​ឲ្យ​ហៅ​ប្រធាន​ប្រតិបត្តិ​ស្រុក ឡុង ផារី មក​ផ្តិត​មេដៃ​សន្យា​ថា មិន​ឲ្យ​មាន​កម្លាំង​ឡើង​មក​ភ្នំពេញ​»​។ «​រាល់​ថ្ងៃ​មាន​គ្រប់​កន្លែង​ទាំងអស់​ដែល​គេ​ឲ្យ​ផ្តិត​មេដៃ​កុំ​ឲ្យ​ឡើង​ទៅ​ភ្នំពេញ​»​។

លោក​បន្ត​ថា​កាលពី​ថ្ងៃ​ទី​ ១៤ វិច្ឆិកា សមាជិក​ក្រុម​ប្រឹក្សា​ ២ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ឲ្យ​ចុះកិច្ចសន្យា​មិន​ឲ្យ​មក​ចូល​ប្រមូល​ផ្តុំ​នៅ​ភ្នំពេញ​។ បើ​តាម​លោក លឹង គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​មាន​មន្ត្រី​សង្គ្រោះ​ជាតិ​ ២១ ​រូប​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​។

ដោយ​ឡែក​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​កំពត​បាន​រាយការណ៍​ថា​មេឃុំ​ និង​ក្រុមប្រឹក្សា​ ៣ ​រូប​ពី​ឃុំ​កំពង់ត្រាច​ខាង​លិច និង​ឃុំ​បឹងសាលា​ខាង​ជើង ក្នុង​ស្រុក​កំពង់ត្រាច ត្រូវ​បាន​ប៉ូលិស​ហៅ​ចូល​អធិការដ្ឋាន​នគរបាល​ស្រុក រួច​ហើយ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​ស្រុក​ហើយ​មន្ត្រី​ទាំង​​ ៣ ​ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​។

ប៉ុន្តែ​លោក សេង សុគុណចាន់ អធិការ​ស្រុក​កំពង់ត្រាច​បដិសេធ​ដោយ​អះអាង​ថា​ «​អត់​ទេ គាត់​ទាំង​ ៣ ​នាក់​មក​ចុះចូល​ដោយ​ស្ម័គ្រចិត្ត​ដោយ​ខ្លួនឯង​ទេ គ្មាន​អ្នក​ណា​ទៅ​បង្ខំ​គាត់​ទេ​។ ថ្ងៃ​នេះ​ក្រុម​ប្រឹក្សា​​ ៩ ​នាក់​ទៀត​មក​ចុះចូល​ដោយសារ​គាត់​ដឹង​ពី​ទង្វើ​មេបក្ស​របស់​ខ្លួន​»​។

ស្នងការ​ខេត្ត​កំពត​លោក ម៉ៅ ច័ន្ធមធុរិទ្ធ ថ្លែង​ថា​នៅ​ខេត្ត​របស់​លោក​ការ​ដាក់​កន្លែង​ត្រួតពិនិត្យ​នេះ​គឺ​គ្រាន់តែ​ត្រូវ​ពិនិត្យ​ចរាចរណ៍​ធម្មតា​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​បាន​ប្រាប់​ទៅ​អធិការ​នគរបាល​ទូទាំង​ខេត្ត​ឲ្យ​ពន្យល់​ណែនាំ​ពលរដ្ឋ​កុំ​ឲ្យ​មក​ចូលរួម​បាតុកម្ម​នៅ​ភ្នំពេញ​។

នៅ​ខេត្ត​ប៉ៃលិន​វិញ​លោកស្រី វ៉ែន តារា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា​មិន​មាន​មន្ត្រី​របស់​ខ្លួន​ណា​ម្នាក់​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ទេ ប៉ុន្តែ​លោកស្រី​ថ្លែង​ថា​មន្ត្រី​គណបក្ស​ប្រជាជន​បាន​បញ្ចុះបញ្ចូល​ និង​បង្ខំ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ក៏​ដូចជា​រូបលោក​ស្រី​ផ្ទាល់​ឲ្យ​ចុះ​ចូល​។ «​ខ្ញុំ​ឲ្យ​កូនចៅ​ខ្ញុំ​ដើរ​គេច​អស់​ហើយ​។ គេ​មក​ហៅ​ខ្ញុំ​សុំ​ជួប​ ២ ​ដង​ហើយ​គេ​និយាយ​អូសទាញ គេ​ថា​ស្រឡាញ់​ខ្ញុំ​...​ឲ្យ​ខ្ញុំ​ចូល​មក​រួម​ការងារ​ជាមួយ​គ្នា​ទៅ​»​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

ខណៈ​ពេល​ជាមួយ​គ្នា​នេះ​កម្លាំង​សមត្ថកិច្ច​នៅ​តាម​ខេត្ត​ផ្សេងៗ​ក៏​ដូចជា​នៅ​រាជធានី​ភ្នំពេញ​បាន​ត្រៀមកម្លាំង​រួចរាល់​ដើម្បី​ការពារ​សន្តិសុខ​ ឬ​ទប់ស្កាត់​បាតុកម្ម​ណា​មួយ​។ នៅ​ខេត្ត​បាត់ដំបង​ឯណោះ​វិញ​កម្លាំង​ប៉ូលិស និង​យោធា​បាន​ល្បាត​នៅ​ទី​សាធារណៈ​ក្បែរ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ សុខ ពេញវុធ ​អភិបាល​ខណ្ឌ​ដូនពេញ​កាលពី​ម្សិលមិញ​បាន​ណែនាំ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ប្រហែល​ ២៥០ ​នាក់​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​តុលាការ​កំពូល​បើក​សវនាការ​សំណុំ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ​៕ 

នៀម ឆេង  ភ្នំំពេញ ប៉ុស្តិ៍ 
 Thu, 16 November 2017

Aucun commentaire:

Enregistrer un commentaire