news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 17 novembre 2017

មិន​មាន​ការ​ជួប​ជុំ​ណា​មួយ នៅ​ថ្ងៃ​ដែល​តុលាការ​កំពូល​បើក​សវនការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ



អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​គ្រប់​ច្រក​ផ្លូវ​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​ស្ទើរ​តែ​ទាំង​ស្រុង ចាប់​តាំង​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​ ១៦ វិច្ឆិកា ខណៈ​ដែល​តុលាការ​កំពូល​បាន​បើក​សវនការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​នេះ។ លើស​ពី​នេះ នៅ​ជុំវិញ​បរិវេណ​តុលាការ​កំពូល​ក្នុង​រង្វង់​ជាង​៥០០​ម៉ែត្រ អ្នក​ដែល​គ្មាន​ភារកិច្ច​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជា​ដាច់​ខាត។ នេះ​ ជា​វិធានការ​ដើម្បី​ទប់​ស្កាត់​ការ​ជួប​ជុំ​តវ៉ា​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ប្រឆាំង​នឹង​សវនាការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​គ្រោង​ទុក​ មិន​មាន​ការ​ជួប​ជុំ​ណា​មួយ​កើត​ឡើង​នោះ​ឡើយ។

មិន​មាន​ការ​ជួប​ជុំ​ណា​មួយ​កើត​ឡើង នៅ​ថ្ងៃ​ដែល​តុលាការ​កំពូល​បាន​បើក​សវនាការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា នេះ​ទេ។ មិន​ថា នៅ​មុខ​តុលាការ​កំពូល ដែល​ស្ថិត​នៅ​ក្បែរ​ព្រះ​បរម​រាជ​វាំង ឬ នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ក្រុង​ភ្នំពេញ គឺ​មិន​ឃើញ​មាន​ការ​ជួប​ជុំ​ពី​សំណាក់​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ដូច​ការ​ព្រួយ​បារម្ភ​របស់​អាជ្ញាធរ​នោះ​ទេ។ បើ​តាម​សេចក្តី​រាយការណ៍ នៅ​ឯ​ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ គឺ​មិន​មាន​តំណាង​រាស្រ្ត ឬ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ណា​ម្នាក់ បាន​ស្ថិត​នៅ​ក្នុង​ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ​ឡើយ ពោល​គឺ គេ​ឃើញ​មាន​តែ​សន្តិសុខ​ពីរ​បី​នាក់​ដែល​យាម​ប្រចាំ​នៅ​ទី​ស្នាក់​ការ​ដែល​ស្ងាត់​ជ្រងំ និង​ក្រុម​អ្នកសារព័ត៌មាន​ពីរ​បី​នាក់ ដែល​រង​ចាំ​តាម​ដាន​យក​ព័ត៌មាន នៅ​ឯ​ទី​ស្នាក់​ការ​គណបក្ស​នេះ​តែ​ប៉ុណ្ណោះ។

គួរ​ជំរាប​ជូន​ថា សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ណែន នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​បើក​សវនការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ តាម​បណ្តឹង​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ទី ០៦ តុលា។ នៅ​តាម​ច្រក​ផ្លូវ​សំខាន់ៗ ចូល​មក​កាន់​រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​បាន​ដាក់​បារាស់​តាំង​ពី​ព្រឹក​ព្រលឹម​ស្រាងៗ ដើម្បី​ត្រួត​ពិនិត្យ​ទៅ​លើ​រថយន្ត​និង​អ្នក​ធ្វើ​ដំណើរ​មក​ពី​បណ្តា​ខេត្ត​នានា។ ដោយ​ឡែក​នៅ​ជុំវិញ​បរិវេណ​តុលាការ​កំពូល​ឯណោះ​វិញ ចរាចរណ៍​ត្រូវ​បាន​បិទ​ទាំង​ស្រុង​នៅ​ក្នុង​រង្វង់​ជាង​៥០០​ម៉ែត្រ​ពី​តុលាការ​កំពូល ខណៈ​ដែល​អ្នក​សារព័ត៌មាន​ស្រ្តី​ម្នាក់​ដែល​អះ​អាង​ថា ជា​អតីត​បុគ្គលិក​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក (VOA) រួម​ទាំង​អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ពីរ​នាក់ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បរិវេណ​បន្ទាត់​ក្រហម ដោយ​សារ​តែ​មិន​មាន​ប័ណ្ណ​អនុញ្ញាត។ ស្រ្តី​អ្នក​កាសែត​រូប​នោះ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅ​សាក​សួរ​បន្ត​នៅ​ក្នុង​ខណ្ឌ​ដូនពេញ។

ទាក់​ទង​នឹង​វិធានការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ណែន​នេះ ត្រូវ​បាន​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែង​ថា គឺ​ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់ ដើម្បី​ឲ្យ​សវនាការ​របស់​តុលាការ​កំពូល លើ​ការ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដំណើរ​ការ​ទៅ​ដោយ​រលូន​មិន​មាន​ការ​រំខាន​ណា​មួយ។ ហើយ​ថា ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ទាំង​នេះ មិន​មាន​គោល​បំណង​បំភ័យ​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

គួរ​បញ្ជាក់​ដែរ​ថា តាំង​ពី​យប់​ថ្ងៃ​ទី​១៥ វិច្ឆិកា មក​ម៉្លេះ អាជ្ញាធរ​នៅ​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​បាន​ចុះ​ធ្វើ​រដ្ឋបាល​ទាំង​យប់ តាម​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន និង​តាម​ផ្ទះ​សំណាក់​ផង​ដែរ ដោយ​បារម្ភ​ថា នឹង​មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មក​ពី​តាម​ខេត្ត​ចូល​មក​ស្នាក់​នៅ។ ក្នុង​នោះ​អាជ្ញាធរ​បាន​ចុះ​ទៅ​ធ្វើ​រដ្ឋបាល​នៅ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អង្គការ​ខុមហ្វ្រែល និង​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ជា​ដើម។ លោកអំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​បញ្ជាក់​ថា អាជ្ញាធរ​ខណ្ឌ​ចំការ​មន បាន​ចុះ​សួរ​នាំ​ថា តើ​មាន​មនុស្ស​ចូល​មក​ស្នាក់​នៅ​ទេ៕ 

 វ៉ា សំណព្វ
16/11/2017 rfi

Aucun commentaire:

Enregistrer un commentaire