news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 22 novembre 2017

កុមារ​កម្ពុជា​ ៧៥% ​រង​អំពើ​ហិង្សា​ និង​ខាតបង់ $១៦១ ​លាន​រៀងរាល់​ឆ្នាំ

រូប​កុមារ​តំណាង​ឲ្យ​កុមារ​ទទួល​រង​អំពើ​ហិង្សា​។ ផា លីណា

ភ្នំពេញៈ កុមារ​កម្ពុជា​ ៧៥ ​ភាគរយ​គឺ​ជាង​ ១ ​លាន​នាក់​បាន​ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​យ៉ាង​ហោច​ណាស់​មួយ​ទម្រង់​មុន​ពេល​ពួកគេ​មាន​អាយុ​ ១៨ ​ឆ្នាំ ហើយ​ទទួល​រង​នូវ​ការ​ខាតបង់​សេដ្ឋកិច្ច​ជា​ទឹកប្រាក់​ចំនួន​ ១៦១ ​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កុមារ​ប្រមាណ​ជា​ ១.៧ ​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ទទួល​រង​នូវ​អំពើ​ហិង្សា​រៀងរាល់​ឆ្នាំ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​កុមារ​ (UNICEF)​។
របាយការណ៍​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​ ២០១៣ ​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​កុមារ​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​កម្មវិធី​បើក​យុទ្ធនាការ​មួយ​មាន​ឈ្មោះ​ថា​ «ItTake a World»​នៅ​ប្រទេស​កម្ពុជា​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​ និង​អង្គការ​ Vision Fund ដោយ​មាន​ភាគី​ពាក់ព័ន្ធ​ពី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ជិត​ ២០០ ​នាក់​ចូលរួម​កាលពី​ម្សិលមិញ​។

លោកស្រី​បណ្ឌិត​ Jill Reimer ប្រធាន​បច្ចេកទេស​ផ្នែក​អប់រំ​ និង​បំណិន​ជីវិត​របស់​អង្គការ​ទស្សនៈ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា កុមារ​ទទួល​រង​អំពើ​ហិង្សា​ពេល​នៅ​ផ្ទះ និង​ នៅ​សាលារៀន​ដែល​គួរ​តែ​ជា​កន្លែង​ដែល​ពួកគេ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​បំផុត ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​កន្លែង​ទាំង​នេះ​កុមារ​តែងតែ​ទទួល​រង​វិន័យ​ដោយ​មាន​ការ​ប្រើ​ហិង្សា​ពី​ឪពុកម្ដាយ អាណាព្យាបាល និង​គ្រូបង្រៀន​។ ការ​ធ្វើ​បែប​នេះ​អាច​ប៉ះពាល់​យូរ​អង្វែង​ទៅ​លើ​ពួកគេ​។
លោកស្រី​បញ្ជាក់​ថា​៖ «​យើង​ដឹង​ពី​ការ​ស្រាវជ្រាវ​សកល​ថា​អំពើ​ហិង្សា​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ការ​អភិវឌ្ឍ​ខាង​ផ្នែក​សតិ​អារម្មណ៍​ផ្លូវចិត្ត​ និង​ភាសារ​របស់​កុមារ​។ យើង​ក៏​ដឹង​ថា​អំពើ​ហិង្សា​អាច​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ទំនាក់ទំនង​សង្គម និង​ការ​សិក្សា​របស់​កុមារ​ផង​ដែរ​»​។
លោកស្រី​ ខៀវ បូរី រដ្ឋលេខាធិការ​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនី​តិសម្បទា​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​កត្តា​សំខាន់​ដែល​បាន​ជះឥទ្ធិពល​ដល់​ការ​អប់រំ​កុមារ និង​មាន​អំពើ​ហិង្សា​លើ​កុមារ​នោះ​គឺ​បណ្ដាល​មកពី​សីលធម៌​សង្គម និង​ចំណេះដឹង​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត​។ ដូច្នេះ​ការ​ប្រៀន​ប្រដៅ​កូនចៅ​ប្រើ​ទៅ​តាម​អារម្មណ៍ និង​មិន​មាន​វិធីសាស្ត្រ​ល្អៗ​សម្រាប់​អប់រំ​កុមារ​។
លោកស្រី​បញ្ជាក់​ថា​៖ «​យើង​នៅ​ពិបាក​ក្នុង​ការ​បន្ទោស​ពួកគាត់​ដោយសារ​ពួកគាត់​រស់​នៅ​ក្នុង​ដំបូល​មេ​គ្រួសារ​ដែល​មិន​សូវ​មាន​ចំណេះដឹង​គ្រប់គ្រាន់ ក្នុង​ការ​អប់រំ​កូន​ ឬ​គ្មាន​វិធីសាស្ត្រ​អប់រំ ប៉ុន្ដែ​ក៏​អាច​មាន​គ្រួសារ​ខ្លះ គាត់​មិន​សូវ​មាន​ពេល​ទំនេរ​អប់រំ​ ឬ​តាមដាន​សកម្មភាព​កូន ព្រោះ​រវល់​ការងារ​ ឬ​ប្រកបរបរ​ចិញ្ចឹម​គ្រួសារ​ដែរ ហើយ​យើង​ក៏​មិន​អាច​បន្ទោស​ពួកគាត់​ទាំង​ស្រុង​បាន​ដែរ ​តែ​យ៉ាង​ណា​យើង​ក៏​អំពាវនាវ​ឲ្យ​មាន​ការ​តាមដាន​សកម្មភាព​កុមារ និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ពួកគាត់​ឲ្យ​បាន​ច្រើន​ផង​»​។
អ្នកស្រី​ ជា លីដា ប្រធាន​យុទ្ធនាការ It Takes a World នៃ​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​កុមារ​ដែល​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ដែល​តែងតែ​ប្រើ​អំពើ​ហិង្សា​អាច​ក្លាយ​ជា​ឪពុកម្ដាយ​ដែល​ប្រើ​អំពើ​ហិង្សា​ដូច​គ្នា​នៅពេល​ដែល​ពួកគេ​ធំ​ឡើង ដែល​នេះ​ជា​ការ​បន្ដ​វដ្ដ​ (​ត្រាប់​តាម​គ្នា​) ​នៃ​ការ​រំលោភ​បំពាន​។ នៅ​ពេល​ដែល​អំពើ​ហិង្សា​ត្រូវ​បាន​គេ​ទទួល​យក​ និង​គិត​ថា​ជា​រឿង​ធម្មតា​នៅ​ក្នុង​បរិបទ​គ្រួសារ ហើយ​ការ​ប្រើ​អំពើ​ហិង្សា​អាច​ត្រូវ​បាន​ទទួល​យក​នៅ​សាលា និង​សហគមន៍​ទាំង​មូល​ផង​ដែរ​។
អ្នកស្រី​បញ្ជាក់​ថា​៖ «​យើង​ចាំបាច់​ត្រូវ​ចាប់ផ្ដើម​ការ​សន្ទនា​អំពី​អំពើ​ហិង្សា​លើ​កុមារ និង​ផ្លាស់ប្ដូរ​ជំនឿ និង​អាកប្បកិរិយា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​កុមារ ដោយ​មាន​តែ​តាមរយៈ​ការ​ធ្វើ​រួម​គ្នា​នោះ​ទេ ទើប​យើង​អាច​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​បាន​»​។
បើ​យោង​តាម​រយបាយការណ៍​ខាង​លើ​ចាប់​តាំងពី​ឆ្នាំ ២០១៣ បង្ហាញ​ថា ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​មួយ​បាន​បង្ហាញ​ថា​កុមារ​កម្ពុជា​ច្រើន​ជាង ​៥០ ​ភាគរយ​ទទួល​រង​នូវ​អំពើ​ហិង្សា​លើ​រូបរាង​កាយ ២០ ​ភាគរយ​ទទួល​រង​អំពើ​ហិង្សា​ផ្នែក​ផ្លូវចិត្ត និង​ប្រមាណ​ជា ៥ ​ភាគរយ​ទទួល​រង​អំពើ​ហិង្សា​ផ្នែក​ផ្លូវភេទ​។
លើស​ពី​នេះ ​កម្ពុជា​ ​ទទួល​រង​ការ​ខាតបង់​សេដ្ឋកិច្ច​ជា​ទឹកប្រាក់​ចំនួន ១៦១ ​លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ​ជា​ ១,១០% ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន​ដែល​ជា​ផលវិបាក​ផ្នែក​សុខភាព​បណ្ដាល​មកពី​អំពើ​ហិង្សា​លើ​កុមារ​៕

Aucun commentaire:

Enregistrer un commentaire