news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 22 novembre 2017

ដើមឈើ​ផលិត​ជ័រទឹក​នៅ​តំបន់​ព្រៃ​អភិរក្ស​ខេត្ត​ព្រះវិហារ​ត្រូវ​គេ​លួច​កាប់​ថ្មី​ទៀត​អស់​រាប់​ម៉ឺន​ដើម

ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦

សហគមន៍​ការពារ​ព្រៃឈើ​ព្រះរកា ខែត្រ​ព្រះវិហារ​អះអាង​ថា ដើមឈើ​ផលិត​ជ័រទឹក​រាប់​ម៉ឺន​ដើម ដែល​ជនជាតិ​ដើម​ភាគតិច​កួយ​អាស្រ័យ​ផល​តាំង​ពី​ដើម​មក កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​ប្រព័ន្ធ ដោយ​ក្រុម​ពលរដ្ឋ​ចំណាកស្រុក និង​ពលរដ្ឋ​នៅ​មូលដ្ឋាន​យក​ទៅ​លក់ ឲ្យ​ឈ្មួញ​ជួញដូរ​ខុសច្បាប់ ពុំ​សូវ​មានការ​ទប់ស្កាត់។
សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​ត្បែងមានជ័យ​ខែត្រ​ព្រះវិហារ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា អំពាវនាវ​ជា​ថ្មី​ទៀត ស្នើ​ឲ្យ​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ រក​មធ្យោបាយ​សង្គ្រោះ​ដើមឈើ ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ឋិត​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ព្រះរកា ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ពេញបន្ទុក។

បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍​នៅ​ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ និង​ជា​បណ្ដាញ​ការពារ​ព្រៃ​ព្រះ​រកា លោក ស៊ុត សាវ៉ន សម្ដែង​ក្តី​បារម្ភ​ខ្លាំង ពី​ជោគវាសនា​ដើមឈើ​ផលិត​ជ័រទឹក ដែល​ជា​ឆ្នាំងបាយ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ កំពុង​រង​ហានិភ័យ​ខ្ពស់។ លោក​ថា នៅ​រយៈពេល ៣​ខែ​ចុង​ក្រោយនេះ ដើមឈើ​ផលិត​ជ័រទឹក​របស់​អ្នកភូមិ​រាប់​ម៉ឺន​ដើម ត្រូវ​គេ​ឈ្មួញ​លួច​កាប់​ធ្វើ​អាជីវកម្ម ទាំង​យប់ថ្ងៃ រីឯ​វិធានការ​បង្ក្រាប​របស់​អាជ្ញាធរ​រដ្ឋ ច្រើនតែ​វាយ​ស្មៅ​បង្អើល​ពស់ និង​ពុំ​សូវ​ចុះ​បង្ក្រាប​ពេញលេញ​នោះ​ទេ។ លោក​កត់​សម្គាល់​ថា ពលរដ្ឋ​ភាគច្រើន បាន​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ ដើម្បី​ធ្វើ​ដើមទុន​រកស៊ី និង​ទិញ​គោយន្ត​សម្រាប់​ធ្វើ​កសិកម្ម​ដែល​រំពឹង​ថា ការ​ប្រមូល​ផល​ពី​ការ​ដង​ជ័រទឹក​អាច​មាន​លទ្ធភាព​រក​ប្រាក់​បង្វិល​សង​ម្ចាស់បំណុល​វិញ តែ​ផ្ទុយទៅវិញ ដើមឈើ​ផលិត​ជ័រទឹក​របស់​ពួកគាត់​ត្រូវ​គេ​លួច​កាប់​ជា​បន្តបន្ទាប់៖ «ទប់ស្កាត់​តែមួយ​ភ្លែតៗ​ទេ ពីរ​ទៅ ៣​ថ្ងៃ គឺ​គេ​កាប់​ទៀតហើយ អនាធិបតេយ្យ​គឺ​កាប់​រហូត ការ​កាប់​ហ្នឹង​គឺ រាប់មិនអស់​ទេ គឺ​រាប់​ម៉ឺន​រាប់​សែន​ម៉ែត្រ​គូប»។
អនុប្រធាន​សហគមន៍​ភូមិ​ប្រមេរ លោកស្រី រឿន ខាន់ កត់​សម្គាល់​ថា ការ​លួច​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះរកា​បាន ទាល់តែ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ឧទ្យានុរក្ស​ផង បង្ក​ឲ្យ​ជនល្មើស​មិន​ខ្លាច​ច្បាប់។ លោកស្រី​បារម្ភ​ថា ដើម​ច្បោះ​ជ័រ​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា នឹង​ត្រូវ​រលាយ​ទាំងស្រុង​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ បើ​មន្ត្រី​រដ្ឋាភិបាល​នៅតែ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​ដដែលៗ។ លោកស្រី​អះអាង​ថា បើ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​បរិស្ថាន មាន​ឆន្ទៈ​បង្ក្រាប​បទល្មើស និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ ព្រៃឈើ​នៅ​តំបន់​អភិរក្ស​មួយ​នេះ​នឹង​គង់វង្ស៖ «ដើម​ច្បោះ​ជ័រ​របស់​ជនជាតិ​ដើម​ភាគតិច​ជិត​នឹង​រលាយ ព្រៃ​ក៏​អស់ ជ័រ​ច្បោះ​ក៏​អស់ មិន​ដឹង​ធ្វើ​ម៉េច​ទេ តប់ប្រមល់​ហើយ ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាងម៉េច​ទេ អ្នក​មាន​ដើម​ច្បោះ​អស់​មួយ​ចំនួន​ធំ»។
ព្រៃ​ព្រះ​រកា ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខែត្រ​ព្រះវិហារ គឺ​ទទួលរង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ជាង ៤​ឆ្នាំ​មក​ហើយ។
ឆ្លើយ​ទៅ​នឹង​សំនួរ​របស់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព ស្វាគមន៍​ពលរដ្ឋ​រាយការណ៍​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ព្រះរការ​នេះ ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច៖ «យើង​មាន​យន្តការ​ធ្វើ​កិច្ច​ការងារ​យើង នេះ​ជា​ស្ថាប័ន​របស់​ក្រសួង មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល អ៊ីចឹង​បើ​មាន​ករណី​ឆក​ល្វែង​កន្លែង​ណា​ដែរ មាន​កើតហេតុ ឬក៏​បទល្មើស​ជាក់ស្ដែង​ភ្លាមៗ ដែល​សហគមន៍​ជួបប្រទះ​អាច​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួងបរិស្ថាន»។
ទោះជា​យ៉ាង​ណ​ក៏​ដោយ​ចុះ គេ​សង្កេតឃើញ​ពលរដ្ឋ និង​សហគមន៍​ការពារ​ព្រៃឈើ​តែង​រាយការណ៍​ជា​រឿយ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នកសារព័ត៌មាន ប៉ុន្តែ ការ​កាប់​បំផ្លាញ​ព្រៃ​ការពារ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ។
មេឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ លោក ហម បាន ទទួល​ស្គាល់​ថា ការ​លូច​កាប់​ដើមឈើ​ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគតិច​នៅតែ​កើតមាន ហើយ​មន្ត្រី​បរិស្ថាន​បាន​ចុះ​បង្ក្រាប​ជាច្រើន​ករណី។ លោក​ថា បើ​ពលរដ្ឋ​ណា​បាត់បង់ ដើមឈើ​ផលិត​ជ័រទឹក ត្រូវ​កំណត់​មុខសញ្ញា​ឲ្យ​ច្បាស់ រួច​ដាក់ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ឃុំ ហើយ​អាជ្ញាធរ​នឹង​ចាត់​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជាបន្ទាន់៖ «ចុង​បញ្ចប់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លួនឯង ជា​អ្នកធ្វើ យ៉ាងណា​មិញ ខ្លះ​ក៏​លក់​ឲ្យ​គេ​ទៅ ដល់ពេល​ធ្វើ​ជ្រុល​ដល់​ដែន​អ្នក​ផ្សេង​គឺ​គេ​ខឹង។ តាម​ជួយ​អស់​លទ្ធភាព​ហើយ ឲ្យ​តែ​ដឹង​ឈ្មោះថា នៅ​កន្លែង​ណា ខ្ញុំ​នឹង​កោះ​អញ្ជើញ​គាត់​មក»។
អ្នក​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ចាត់​ទុក​ដើមឈើ​ផលិត​ជ័រទឹក​គឺជា ដង្ហើម​នៃ​អាយុជីវិត​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​រាប់​ម៉ឺន​គ្រួសារ តែ​បើ​ដើមឈើ​ផលិត​ជ័រទឹក​ត្រូវ​បាន​គេ​លួច​កាប់​បំផ្លាញ​អស់​មែន​នោះ វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច។ លោក​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​កាប់​ដើម​ច្បោះជ័រ យក​ទៅ​ជួញដូរ​នេះ​ខុសច្បាប់ ខណៈ​បច្ចុប្បន្ន​ដើមឈើ​ធំៗ ដែល​អ្នកភូមិ​តែងតែ​ដង​យក​ជ័រទឹក គឺ​បាត់​ពី​ព្រៃ​ជា​បន្តបន្ទាប់​៖ «ព្រៃ​ព្រះ​រកា​នៅតែ​ប្រឈម​ហានិភ័យ​ខ្ពស់ ហើយ​ការ​ដឹកជញ្ជូន​ជាប្រចាំ​តែម្ដង»។
សហគមន៍​កត់សម្គាល់​ថា ការ​សម្របសម្រួល​ឲ្យ​អ្នកភូមិ​ទទួលយក​ប្រាក់​សំណង​តិចតួច ពី​ការ​កាប់​បំផ្លាញ​ដើមឈើ​ផលិត​ជ័រ​ទឹកជា​ថ្នូរ គឺជា​យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ ដើម្បី​បញ្ចប់​ការ​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ដែល​នាំ​ឲ្យ​ជនល្មើស​មិន​រាងចាល។ រីង​ការ​ទទួល​សំណូក​ពី​ជនល្មើស​ជា​ថ្នូរ​ការ​ចូល​ការ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​ជា​ក្តី​បារម្ភ​ខ្លាំង​របស់​សហគមន៍ ដែល​ពួកគេ​ចាត់​ទុក​ថា ជា​ការ​រួមចំណែក​បំផ្លាញ​ធនធានធម្មជាតិ​ជា​ប្រព័ន្ធ៕
ដោយ ហេង សាកល
2017-11-20

Aucun commentaire:

Enregistrer un commentaire