news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 20 avril 2017

ក្រុមហ៊ុន​វៀតណាម​ វិនិយោគ ​$២០០​ លាន​នៅ​បាវិត


 ក្រុមហ៊ុន​វិនិយោគ​វៀតណាម ដែល​មិន​សូវ​ល្បី​ឈ្មោះ​គ្រោង​បង្កើត​ការ​អភិវឌ្ឍ​ចម្រុះ​ដ៏​ធំ​ក្នុង​តម្លៃ​ ២០០​ លាន​ដុល្លារ ដែល​រួម​មាន​សណ្ឋាគារ កាស៊ីណូ រមណីយដ្ឋាន និង​សួន​ទឹក​នៅ​ក្នុង​ក្រុង​បាវិត​ជាប់​ព្រំដែន​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ម៉ាឡេស៊ី​របស់​ខ្លួន​។ នេះ​បើ​តាម​មន្ដ្រី​រដ្ឋាភិបាល​បញ្ជាក់ ​កាលពី​ម្សិលមិញ​។
ដំណាក់​កាល​ដំបូង​នៃ​គម្រោង​នេះ មាន​ឈ្មោះ​ថា Empire World City នឹង​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃ​ដី​ទំហំ​ប្រហែល​ ៥០​ ហិកតា ដឹក​នាំ​ដោយ​ក្រុមហ៊ុន Virtue Resources របស់​វៀតណាម ដែល​ប្រតិបត្តិការ​តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន VR Capital Holding Sdn. Bhd ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ការ​រុករក​រ៉ែ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ការ​អភិវឌ្ឍ​សណ្ឋាគារ​នៅ​កោះ​ត្រល់​។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​។

លោក រស់ ភីរុណ អនុ​ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) បាន​បញ្ជាក់ ​កាលពី​ម្សិលមិញ​ថា គម្រោង​នេះ​ត្រូវ​បាន​ផ្ដល់​ការ​យល់​ព្រម​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC) និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​រួច​ហើយ​។
លោក​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​បាន​ផ្ដល់​ការ​យល់​ព្រម​ដល់​ពួក​គេ​ក្នុង​ការ​ចាប់​ផ្ដើម​ការ​សាងសង់​ពី​ការ​អភិវឌ្ឍ ហើយ​ក្រុមហ៊ុន​នឹង​ចាំបាច់​ត្រូវ​ទាក់ទង MEF នៅ​ពេល​ខ្លួន​ស្វែងរក​អាជ្ញាប័ណ្ណ​កាស៊ីណូ​»​។
លោក​បន្ថែម​ថា ក្រុមហ៊ុន​នេះ​មិន​ទាន់​ដាក់​ឯកសារ​អាជ្ញាប័ណ្ណ​កាស៊ីណូ​នៅ​ឡើយ​ទេ​។
ក្រុមហ៊ុន Virtue Resources និង​ក្រុមហ៊ុន VR Capital Holding Sdn. Bhd មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។
លោក ភីរុណ មិន​អាច​ផ្ដល់​ព័ត៌មាន​អំពី​ក្រុមហ៊ុន​នេះ ឬ​ប្រភព​មូលនិធិ​របស់​ខ្លួន​បាន​ទេ ដោយ​លើក​ឡើង​ថា វា​មិន​ស្ថិត​ក្រោម​យុត្តាធិការ MEF របស់​លោក​នោះ​ទេ​។
ប៉ុន្តែ ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុមហ៊ុន​នេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​២​កាលពី​សប្ដាហ៍​មុន ដែល​កិច្ច​ព្រម​ព្រៀង​មួយ​មាន​តម្លៃ ​២០០​ លាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ពិភពលោក​ 3Ti Progetti Asia Ltd ហើយ​កិច្ច​ព្រម​ព្រៀង​ផ្សេង​ទៀត​មាន​តម្លៃ​ ៥០​ លាន​ដុល្លារ​ដើម្បី​ទិញ​ដី​ពី​ជនជាតិ​កម្ពុជា​ពីរ​រូប​គឺ​លោក ម៉ៅ វណ្ណី និង​លោក ឈុន បូនី​។
គម្រោង​នេះ​នឹង​ត្រូវ​បញ្ចប់​ពេញ​លេញ​ក្នុង​រយៈពេល​១០​ឆ្នាំ ហើយ​នឹង​ធ្វើ​ជា​មជ្ឈមណ្ឌល​កាស៊ីណូ​អន​ឡាញ​សម្រាប់​តំបន់​នេះ​។ នេះ​បើ​តាម​របាយការណ៍​។
ពេល​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​វៀតណាម​វិនិយោគ​ដ៏​ច្រើន​បែប​នេះ​ក្នុង​វិស័យ​កាស៊ីណូ​នៅ​កម្ពុជា​ខណៈ​ប្រទេស ​វៀតណាម​ កាលពី​ខែ​មករា ទើប​តែ​បាន​ដក​បម្រាម​ដែល​បាន​ហាម​ពលរដ្ឋ​ខ្លួន​ពី​ការ​លេង​ល្បែង​ក្នុង​ប្រទេស​នោះ លោក រស់ ភីរុណ ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វាស់វែង​ពី​កំណើន​អនាគត​ក្នុង​ទីផ្សារ​នេះ​៕

Aucun commentaire:

Enregistrer un commentaire