news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 20 avril 2017

មនុស្ស ៣ គ្រួសារ​គេច​ពី​ផ្ទះ​ ខណៈ​មាន​ការ​ប៉ង​សម្លាប់​ចោទ​ថា​ចេះ​ធ្មប់

លោក រចំ គីន និង​គ្រួសារ​ដែល​គេច​ពី​ផ្ទះ​កន្លង​មក។ ផា លីណា

រតនគិរី/កំពង់ស្ពឺៈ មនុស្ស​ ៣ ​គ្រួសារ​បាន​គេច​ចេញ​ពី​ផ្ទះ​ដោយសារ​​អ្នក​ភូមិ​ដេញ​កាប់​ដោយ​ចោទ​ថា​ចេះ​អំពើ​អាបធ្មប់​ក្នុង​នោះ​ក៏​មាន​គ្រួសារ​ជនជាតិ​ចារ៉ាយ​មួយ​កំពុង​​ស្នាក់​នៅ​ប៉ុស្តិ៍​នគរបាល​ក្នុង​ខេត្ត​រតនគិរី​​អស់​ពេល​ ២ ឆ្នាំ​ផង​ដែរ ប៉ុន្តែ​អំពើ​​នេះ​ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​បញ្ឈប់​ដោយ​លើក​ហេតុផល​ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។
សមាជិក​គ្រួសារ​លោក រចំ គីន ៨ ​នាក់​បាន​រត់​ចេញ​ពី​ផ្ទះ​ក្នុង​ភូមិ​ជ្រុង ឃុំ​កក់ ស្រុក​បរកែវ​កាលពី​ឆ្នាំ​ ២០១៥ បន្ទាប់ពី​អ្នក​​ភូមិ​ដែល​មាន​ទាំង​បងប្អូន​បង្កើត​ផង​បាន​ប៉ុនប៉ង​សម្លាប់​​ដោយ​ចោទគ្រួសារ​គាត់​ថា​មាន «ប្រទាល​ស៊ី​មនុស្ស» និង «ចេះ​អំពើ​អាបធ្មប់» ​ធ្វើឲ្យ​មនុស្ស​ជាង​ ១០ ​នាក់​ស្លាប់​ជា​បន្តបន្ទាប់​។

លោក រចំ គីន​ អាយុ​ ៥០ ​ឆ្នាំ​បាន​ឲ្យ​ដឹង​​ពី​ម្សិលមិញ​ថា ២ ​ឆ្នាំ​មក​នេះ​គ្រួសារ​លោក​បាន​ស្នាក់​នៅ​អធិការដ្ឋាន​គរបាល​ស្រុក​បកែវ​ដោយ​មាន​ការ​ជួយ​ម្ហូប​អាហារ​ពី​អាជ្ញាធរ​ព្រោះ​លោក​មិន​ហ៊ាន​វិល​ទៅ​ផ្ទះ​វិញ​ទេ បើ​ទោះ​រឿង​នោះ​ស្ងប់ស្ងាត់​ក្ដី​។
លោក​បាន​បញ្ជាក់​ថា៖ ​«តាំងពី​មក​នៅ​ទី​នេះ ខ្ញុំ​មិន​​ហ៊ាន​ចូល​ទៅ​ផ្ទះ​ទេ។ ​ខ្ញុំ​ខ្លាច​គេ​ធ្វើ​បាប​ទៀត។ រស់​នៅ​កន្លែង​នេះ​មាន​សុវត្ថិភាព​ជាង​។ បើ​ទៅ​កន្លែង​ផ្សេង​ខ្ញុំ​ទៅ តែ​បើ​ទៅ​ភូមិ​វិញ ខ្ញុំ​អត់​ហ៊ាន​ទៅ​ទេ​ព្រោះ​ខ្ញុំ​នៅ​តែ​ខ្លាច​អ៊ីចឹង»​។ លោក​ គីន​ បាន​ប្រាប់​ថា​អាជ្ញាធរ​​បាន​​ផ្តល់​ទឹក ភ្លើង អាហារ និង​អង្ករ​​ ១០ ​គីឡូ​ក្នុង​ ១ ​សប្តាហ៍ តែ​មិន​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​លោក​ទេ ​ខណៈ​ការងារ​ជា​កម្មករ​របស់​លោក​មិន​សូវ​មាន​អ្នក​ជួល​។
លោក​ គីន ​បន្ត​ថា៖ «យូរៗ​ម្តង​ទើប​មាន​គេ​ជួល​ឲ្យ​ធ្វើការ​ជិតៗ​ហ្នឹង​បាន​ ៥ ​ពាន់​ ១ ម៉ឺន​ ឬ ២​ ម៉ឺន​បើ​ដាំ​សណ្តែក​ ១ ​ថ្ងៃ។ អត់​មាន​ខោអាវ​ស្លៀក​គ្រប់គ្រាន់ ហើយ​ប្រពន្ធ​ឈឺ​គ្រុន​ទៀត​។ កំពុង​តែ​ពិបាក​ហើយ​»​។
លោក​បាន​ត្អូញត្អែរ​ថា៖ «ខ្ញុំ​អត់​ចេះ​អាប​ទេ។ អត់​មាន​គ្រូ​អី​ទេ។ ខ្ញុំ​ជា​មនុស្ស​ធម្មតា​ទេ។ គេ​ចេះ​តែ​ចោទ​ទេ។ អ្នក​ណា​ឈឺ​ក៏​ចោទ​ខ្ញុំ​ដែរ។ ពិបាក​អត់​មាន​ដី​ធ្វើ​ចម្ការ​។ ខ្ញុំ​ចង់​បាន​ដី ១ ​ហិកតា​កន្លះ​ដើម្បី​ដាំ​ស្រូវ។ អត់​មាន​អនាគត​កូនៗ​ទេ​។ ពេល​ខ្ញុំ​ស្លាប់​ទៅ អ្នក​ណា​ចិញ្ចឹម​កូន​ខ្ញុំ»។
លោក ហេង ប៊ុននី អភិបាល​ស្រុក​បកែវ​បាន​ពន្យល់​ថា​ការ​ដែល​គ្រួសារ​លោក​ គីន​មិន​អាច​រស់នៅ​ឃុំ​ស៊ើង​បាន​ដោយសារ​ខ្លាច​​រឿង​គេ​ចោទ​ថា​ចេះ​អំពើ​។ លោក​ថា​អាជ្ញាធរ​មិន​ចង់​ទុក​គ្រួសារ​គាត់​ឲ្យ​ស្ថិត​ក្នុង​បន្ទុក​​ទេ ព្រោះ​​ចំណាយ​ច្រើន​ណាស់​។ ហេតុ​នេះ​លោក​កំពុង​រក​កន្លែង​ផ្សេង​ឲ្យ​តែ​មិន​ទាន់​​​រក​បាន​ទេ​។
លោក​បាន​ថ្លែង​ថា៖ ​«បងប្អូន​ជនជាតិ​ភាគតិច​នៅ​មាន​ជំនឿ​ [​លើ​រឿង​អំពើ]។ គេ​ខ្លាច​រអា​គាត់។ អ៊ីចឹង​គេ​មិន​ឲ្យ​នៅ។
ជំនឿ​លើ​អាបធ្មប់​នៅ​តែ​ចាក់​ឫស​ជ្រៅ​ក្នុង​សង្គម​ខ្មែរ​ធ្វើ​ឲ្យ​អ្នក​រង​ការ​​ចោទ​​​ខ្លះ​ត្រូវ​គេ​សម្លាប់ និង​ខ្លះ​ទៀត​​រត់​រួច​ជីវិត​។ ករណី​ដូចជា​មនុស្ស​ ២ ​គ្រួសារ​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​បាន​រត់​គេច​ខ្លួន​ពី​ផ្ទះ​កាលពី ៣ ​សប្តាហ៍​ចុង​ក្រោយ​នេះ​។
លោក​ ឃឹម សុផាន់រ៉ា​ អធិការ​នគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​ជាង​ ១០០ នាក់​បាន​​គប់​បំផ្លាញ​ផ្ទះ​ឈ្មោះ​ និល សុខា និង​ប្រពន្ធ​ឈ្មោះ អឹម គីម ​កាលពី​យប់​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​​ក្នុង​ភូមិ​ក្រាំងស្បូវ ឃុំ​មហាឫស្សី ចោទ​បុរស​ជា​ប្តី​ថា​ចេះ​អំពើ​។
លោក​ថា៖ «គ្រួសារ​គាត់​បាន​រត់​គេច​មុន​ពេល​ខ្ញុំ​ទៅ​ដល់​។ បើ​រត់​មិន​រួច​អាច​មាន​បញ្ហា។ ផ្ទះ​គាត់​ត្រូវ​គប់​បែក​កញ្ចក់​បង្អួច​ទ្វារ និង​ដំបូល»។
លោក​បន្ថែម​ថា​ដោយ​ឡែក​កាលពី​ចុង​ខែ​មីនា​បុរស​ឈ្មោះ​ ប្រាក់ គង់ អាយុ​ ៦៥ ​ឆ្នាំ​នៅ​ឃុំ​ព្រៃ​វិហារ​ក៏​បាន​រត់​ពី​ផ្ទះ​ដោយ​អ្នកភូមិ​ចោទប្រកាន់​ដូច​គ្នា​។ បុន្តែ​លោក​ថា​រឿង​​នេះ​​ស្ងប់​ហើយ។
លោក​ សំ ច័ន្ទគា អ្នក​នាំ​ពាក្យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ជំនឿ​មិន​​សមហេតុ​ផល​នេះ​ព្រោះ​ថា​វា​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​ខុស​ច្បាប់​ដែល​អ្នក​បង្ក​របួស​ស្នាម​ ឬ​ការ​ស្លាប់​ត្រូវ​មាន​ទោស​ទៀត​ផង​ដែរ៕


Aucun commentaire:

Enregistrer un commentaire