news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 20 avril 2017

ដីស្រែ​អំបិល​នឹង​ត្រូវ​ដកហូត​ បើ​បោះបង់​ចោល​ការ​ផលិត


ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹង​ថា​នឹង​មាន​វិធានការ​ធ្វើការ​ដកហូត​សិទ្ធិ​កាន់កាប់​ដីស្រែ​អំបិល​មកវិញ​ក្នុង​ករណី​ដែល​ម្ចាស់​កម្មសិទ្ធិ​បោះបង់​ការ​ផលិត​អំបិល​ក្នុង​ពេល​កំណត់​ណា​មួយ​ ឬ​កែប្រែ​ដីស្រែ​អំបិល​ទៅ​មុខ​សញ្ញា​ផ្សេង​ក្នុង​គោលដៅ​អភិរក្ស​សម្រាប់​ការ​ផលិត​អំបិល​ក្នុង​ទិសដៅ​ការងារ​ឆ្នាំ ២០១៧។
របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ប្រចាំ​ឆ្នាំ ២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៧ ដែល​ទទួល​បាន​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា៖ «ក្រសួង​កំពុង​ពិនិត្យ​សិក្សា​បង្កើត​បន្ថែម​នូវ​បញ្ញត្តកម្ម​ពិសេស​មួយ ដើម្បី​ទប់ស្កាត់​ការ​បោះបង់​ការ​ផលិត​អំបិល និង​ទុក​ដី​ស្រែ​អំបិល​ឲ្យ​នៅ​ទំនេរ ដោយ​ធ្វើការ​ដកហូត​សិទ្ធិ​កាន់កាប់​ដីស្រែ​អំបិល​មក​វិញ ក្នុង​ករណី​ដែល​ម្ចាស់​កម្មសិទ្ធិ​បោះបង់​ការ​ផលិត​អំបិល​ក្នុង​ពេល​កំណត់​មួយ ឬ​កែប្រែ​ដី​ស្រែ​អំបិល​ទៅ​មុខ​សញ្ញា​ផ្សេង​វិញ»។

ក្រសួង​បាន​និង​កំពុង​ខិតខំ​បង្កើត​ក្រុម​ការងារ​ចម្រុះ​អន្តរ​ក្រសួង-ខេត្ត ធ្វើការ​សិក្សា​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​តំបន់​ការពារ​សម្រាប់​ដីស្រែ​អំបិល​ដោយ​បារម្ភ​អំពី​ការ​បោះបង់​ការ​ផលិត​អំបិល​ដោយ​ទុក​ដីស្រែ​អំបិល​ឲ្យ​នៅ​ទំនេរ ឬ​កែប្រែ​ដីស្រែ​អំបិល​ទៅ​មុខ​សញ្ញា​ផ្សេង។
យោងតាម​ប្រកាស​ស្ដីពី​ការ​គ្រប់គ្រង​អំបិល និង​ផលិតកម្ម​អំបិល​ដែល​ចុះហត្ថលេខា​ដោយ​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កាលពី​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០១៧ នេះ​បាន​កំណត់​យន្តការ​គ្រប់គ្រង​ស្រែអំបិល ផលិតកម្ម​អំបិល និង​ផលិតផល​អំបិល​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។
សេចក្ដី​ប្រកាស​នេះ​ថ្លែង​ថា៖ «ប្រកាស​នេះ​មាន​គោលដៅ ធានា​និរន្តរភាព​ផលិត​ និង​កែច្នៃ​អំបិល ផ្ដល់​ការងារ លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ការ​ការពារ​សុវតិ្ថភាព និង​សុខុមាលភាព​សាធារណៈ ទប់ស្កាត់​ការ​បោះបង់​ការ​ផលិត​អំបិល​ដោយ​ទុក​ដីស្រែ​អំបិល​ឲ្យ​នៅ​ទំនេរ ឬ​កែប្រែ​ដីស្រែ​អំបិល​ទៅ​មុខ​សញ្ញា​ផ្សេង​ដោយ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់​រាល់​សកម្មភាព​អនាធិបតេយ្យ​ជីក​ដី​ ឬ​ចាក់​ដី​បូម​បំពេញ​នៅ​តំបន់​ដីស្រែ​អំបិល និង​តំបន់​មាន​សក្ដានុពល​ផលិត​អំបិល»។
របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ប្រចាំ​ឆ្នាំ ២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៧ ដែល​ទទួល​បាន​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ ២០១៦ បរិមាណ​អំបិល​ទទួល​បាន​ប្រមាណ​ជា ១៤៨៨៨០ តោន។
ផ្ទៃដី​ស្រែ​អំបិល​សរុប​របស់​ខេត្ត​កំពត និង​ខេត្ត​កែប​មាន​ចំនួន ៤៣៧៩ ហិកតា​ហើយ​បាន​ផ្ដល់​ការងារ​ជូន​ប្រជាជន​ប្រមាណ​ជា ៥០០០ នាក់។
ផ្ទៃដី​ស្រែ​អំបិល​ដែល​ស្ថិត​នៅ​ក្នុង​បញ្ញី​សារពើភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​អង្គភាព​ស្រែ​អំបិល​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កំពត​មាន​ចំនួន ៤៨៣,១៤ ហិកតា។
ឡាំ គឹមឡេង អគ្គនាយករង​នាយកដ្ឋាន​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​ព័ត៌មាន​អំពី​កសិករ​ស្រែ​អំបិល​ណា​ម្នាក់​បោះបង់ ឬ​ផ្អាក​ការ​ផលិត​នោះ​ទេ។
លោក គឹមឡេង ថ្លែង​ថា៖ «កសិករ​គឺ​គាត់​ត្រូវ​ធ្វើ​អំបិល​គាត់​មិន​អាច​ធ្វើអ្វី​ផ្សេង​ទៀត​ទេ​ដោយសារ​គាត់​បាន​ធ្វើ​តាំងពី​ដូនតា​មក​មាន​បុគ្គល​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព​ដើរ​ញុះញង់​កុំ​ឲ្យ​កសិករ​ធ្វើ​ស្រែ​អំបិល តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​នរណា​ម្នាក់​បោះបង់​ដីស្រែ​អំបិល ឬ​ក៏​ផ្អាក​ធ្វើ​ស្រែ​អំបិល​នោះ​ទេ»។ «ហើយ​បើ​សិន​ជា​អ្នក​មាន​ដី​កម្មសិទ្ធិ​ស្រែ​អំបិល​អ្នក​មិន​អាច​លក់​ឲ្យ​បុគ្គល​ផ្សេង​ទៀត​ដែល​មិន​ធ្វើ​ស្រែ​អំបិល​បាន​ទេ»។
លោក ពៅ សុណ កសិករ​ស្រែ​អំបិល​នៅ​ខេត្ត​កំពត​ដែល​មាន​ដី ២០ ហិកតា​បាន​ថ្លែង​ថា​លោក​ចង់​កែប្រែ​ដីស្រែ​អំបិល​មួយ​ចំនួន​ដោយ​សាងសង់​ផ្ទះ​សម្បែង​ដើម្បី​ឲ្យ​កូន​នៅ​ក្នុង​បន្ទុក។
លោក សុណ ថ្លែង​ថា៖ «តាមពិត​ខ្ញុំ​ក៏​ចង់​យក​ដី​មួយ​ចំណែក​សាងសង់​ផ្ទះ​ដោយសារ​កូន​ធំៗ​តែ​យើង​មិន​អាច​ធ្វើ​បាន​ទេ​ព្រោះ​អាជ្ញាធរ​ហាម ហើយ​ជីវភាព​អាស្រ័យ​លើ​ស្រែ​អំបិល​ក៏​មិន​ទៀងទាត់​ដែរ ឆ្នាំ​នេះ​យើង​ប្រមូលផល​បាន​តិច​ជាង​ឆ្នាំ​មុន​ហើយ​តម្លៃ​អំបិល​មិន​ខ្ពស់​ទេ តែ​យើង​ធ្វើ​អី​បាន​ចេះ​តែ​បន្ត​ធ្វើ​ទៅ យើង​គ្មាន​គម្រោង​ផ្អាក​ទេ​បើ​ទោះបី​តម្លៃ​ទាប​ក៏ដោយ ព្រោះ​យើង​មិន​អាច​ទុក​ដី​ឲ្យ​ទំនេរ​ចោល​បាន​ទេ​ដោយ​ខ្លាច​ទទួល​រង​ការ​ពិន័យ​ពី​អាជ្ញាធរ»៕

Aucun commentaire:

Enregistrer un commentaire