news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 13 avril 2017

ព្រៃ​សហគមន៍​ភ្នំ​ជាំ​ម្លូ​ខេត្ត​កំពត​រង​ការ​ទន្ទ្រាន​កាន់​តែ​ខ្លាំង​ក្រោយ​តុលាការ​មិន​ចាត់ការ​បណ្ដឹង



គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំ​ម្លូ ស្ថិត​ក្នុង​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត សម្ដែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​អនាគត​នៃ​សហគមន៍​ព្រៃ​ឈើ​មួយ​នេះ ក្រោយ​ពេល​បុគ្គល​មាន​លុយ និង​មាន​អំណាច​មួយ​ចំនួន បាន​ដាំ​ដំណាំ និង​ពង្រីក​ការ​រុក​រាន​ទន្ទ្រាន​ដី​បន្ថែម​ទៀត ដោយ​គ្មាន​ខ្លាច​រអែង។ ពួក​គាត់​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ​ព្រៃ​ឈើ និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​នេះ​កុំ​ឲ្យ​រីក​រាលដាល​ត​ទៅ​មុខ​ទៀត។

ប្រធាន​គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំ​ម្លូ លោក ម៉ម ផាត បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ថា ការ​ដាំ​ដុះ​ដំណាំ​លើ​ដី​ព្រៃ​ដែល​រង​ការ​ឈូស​ឆាយ និង​សកម្មភាព​ឈូស​រាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ជា​បន្តបន្ទាប់​នេះ កម្រើក​ឡើង​កាន់​តែ​ខ្លាំង ក្រោយ​ពេល​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត សម្រេច​តម្កល់​បណ្ដឹង​របស់​គណៈកម្មការ​សហគមន៍​ទុក​ឥត​ចាត់ការ។

លោក​ព្រួយ​បារម្ភ​ថា ព្រៃ​សហគមន៍​នេះ​អាច​ប្រឈម​នឹង​ការ​បាត់បង់ បើ​សិន​ជា​មិន​មាន​ការ​ជួយ​អន្តរាគមន៍​ពី​មន្ត្រី​សមត្ថកិច្ច​ជំនាញ ព្រោះ​សព្វថ្ងៃ ខាង​គណៈកម្មការ​សហគមន៍​កំពុង​បាក់​ទឹក​ចិត្ត ដ្បិត​បំពេញ​ការងារ​នេះ​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​កង្វះ​មធ្យោបាយ​គ្រប់​យ៉ាង​ដើម្បី​ការពារ​ព្រៃ​នេះ៖ «»។



ប្រធាន​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ នៅ​ស្រុក​ឈូក ខេត្ត​កំពត លោក ម៉ម ផាត ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី ក្រោយ​ពេល​ចុះ​ពិនិត្យ​ដី​ព្រៃ​ដែល​រង​ការ​ទន្ទ្រាន​កាន់​កាប់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yang Chandara

លោក ម៉ម ផាត បញ្ជាក់​ថា គណៈកម្មការ​សហគមន៍​បាន​រាយការណ៍​អំពី​បទល្មើស​នេះ​ជាច្រើន​លើក​ច្រើនសា​ទៅ​កាន់​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត ប៉ុន្តែ​មិន​ដែល​ឃើញ​អង្គភាព​ជំនាញ​នេះ​ចុះ​ទប់ស្កាត់ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ជន​ល្មើស​នោះ​ឡើយ៖ «»។

ទាក់ទង​រឿង​នេះ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពត លោក ជួន សារ៉ា មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ ដោយ​លោក​បញ្ជាក់​ថា​កំពុង​ជាប់​ប្រជុំ។

សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំ​ម្លូ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ខេត្ត​កំពត។ សហគមន៍​នេះ​មាន​ផ្ទៃដី ១.៦៦២​ហិកតារ ស្ថិត​ក្នុង​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត។ ធនធាន​របស់​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំ​ម្លូ រួម​មាន សត្វ​ព្រៃ និង​ព្រៃ​ធម្មជាតិ ដូចជា ព្រៃ​ឈើ និង​ព្រៃ​ឫស្សី ជាដើម។ សហគមន៍​ព្រៃ​ឈើ​មួយ​នេះ គឺ​ជា​ទី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​រស់នៅ​ក្នុង​ភូមិ​ស្រកានាគ ភូមិ​ត្រពាំងរុន ភូមិ​ត្រពាំងក្តី និង​ភូមិ​ជ័យសេនា នៃ​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត។

គណៈកម្មការ​សហគមន៍​អះអាង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មក ព្រៃ​សហគមន៍​នេះ​បាន​រង​ការ​កាប់​រុក​រាន​ទន្ទ្រាន​យក​ដី​ជា​បន្តបន្ទាប់ រហូត​ដល់​រាប់​រយ​ហិកតារ ហើយ​ក្រោយ​មក​នៅ​ដើម​ឆ្នាំ​២០១៦ គណៈកម្មការ​សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុស​ច្បាប់​នេះ ក៏ប៉ុន្តែ​បណ្ដឹង​នេះ​ត្រូវ​បាន​តម្កល់​ទុក​ឥត​ចាត់ការ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពត លោក ខៃ សម្ផស្ស នៅ​ដើម​ឆ្នាំ​២០១៧ នេះ។

ទោះ​ជា​បែប​នេះ​ក្តី គណៈកម្មការ​សហគមន៍​ដោយ​មាន​ការ​ចូលរួម និង​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​សម្រេច​ប្ដឹង​ឧទ្ធរណ៍​នឹង​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​នេះ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែល​ជា​ភាគី​ដើម​បណ្ដឹង​ម្នាក់​ដែរ​ជាមួយ​គណៈកម្មការ​សហគមន៍​នោះ ថ្លែង​ថា ព្រៃ​សហគមន៍​បាន​រង​ការ​កាប់​រាន​កាន់​តែ​ខ្លាំង ដោយ​កន្លែង​ខ្លះ​ដែល​ពី​មុន​មាន​សុទ្ធតែ​ព្រៃ ឥឡូវ​នេះ​ប្រែ​ជា​វាល​រហោស្ថាន និង​ខ្លះ​មាន​ដំណាំ​ដាំ​ដុះ​លើ​នោះ​ទៅ​វិញ។ លោក​ថា នេះ​ជា​ភាព​ឆកល្វែង​មួយ​របស់​សមត្ថកិច្ច​ជំនាញ ដែល​បណ្ដែត​បណ្តោយ​ឲ្យ​បទល្មើស​ឧក្រិដ្ឋ​នេះ​កើត​មាន​កាន់​តែ​ខ្លាំង៖ «»។

លោក ប៉ែន ប៊ុណ្ណារ៍ អះអាង​ថា លោក​កំពុង​រៀបចំ​បណ្ដឹង​បរិហារ​ចំនួន​៤ ដាច់​ដោយឡែក​ពី​គ្នា ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងឡាយ​ណា​ដែល​បណ្ដែត​បណ្តោយ​ឲ្យ​បទល្មើស​ព្រៃ​ឈើ​នេះ​កើត​ឡើង ហើយ​ការ​ដាក់​បណ្ដឹង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ច្បាប់​ស្ដីពី​ព្រៃ​ឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ កំណត់​ថា ការ​គាស់ រុក​រាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​ដែល​ជន​ប្រព្រឹត្តិ​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១៥០​លាន​រៀល។ ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ណា​ដែល​មាន​ការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​ទៅ​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល ឬ/និង ត្រូវ​ចោទ​ប្រកាន់​ចំពោះ​មុខ​តុលាការ។ ហើយ​បើ​មន្ត្រី​ទាំងនោះ​សម​គំនិត​នឹង​អ្នក​ប្រព្រឹត្តិ​បទល្មើស ឬ​ជួយ​សម្រួល​ការ​ប្រព្រឹត្ត​បទល្មើស​នេះ ពួក​គេ​ក៏​ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្តិ​ដែរ៕

Aucun commentaire:

Enregistrer un commentaire