news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 13 avril 2017

សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​បារម្ភ​ខ្លាច​បទល្មើស​ព្រៃ​ឈើ​កើន​ឡើង​អំឡុង​បុណ្យ​ចូល​ឆ្នាំ



ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បារម្ភ​ថា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ គឺ​ជា​ពេលវេលា​មន្ត្រី​រាជការ មន្ត្រី​ជំនាញ និង​សហគមន៍​សម្រាក ហើយ​ក៏​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​ជន​ល្មើស​ធ្វើ​សកម្មភាព​កាប់​ឈើ​ដែរ។ សហគមន៍​កត់​សម្គាល់​ថា រាល់​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ ជន​ល្មើស​តែង​ឆក់​ឱកាស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​នៅ​តំបន់​ព្រៃ​ការពារ។

ប្រជា​សហគមន៍​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ពិសេស​មន្ត្រី​ជំនាញ គប្បី​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ការពារ ដែល​នឹង​អាច​កើត​ឡើង​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

បណ្ដាញ​ស្នូល​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព មាន​ប្រសាសន៍​ថា បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ នៅ​តែ​មាន​សភាព​ស្ងប់ស្ងាត់​នៅ​ឡើយ។ ការ​បញ្ជាក់​ដូច្នេះ បន្ទាប់​ពី​ប្រជា​សហគមន៍​ព្រៃ​ឡង់​នាំ​គ្នា​ចុះ​ល្បាត​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៨ មេសា ដល់​ថ្ងៃ​ទី​១០ មេសា។ ការ​ចុះ​ល្បាត​ប្រចាំ​ខែ​មេសា គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ទេ ប៉ុន្តែ​ខាង​សហគមន៍​រឹប​អូស​បាន​រណារ​យន្ត​មួយ​គ្រឿង ឧបករណ៍​ឆក់​ត្រី​មួយ​គ្រឿង និង​ឮ​សំឡេង​ម៉ាស៊ីន​អារ​ឈើ​ក្នុង​ព្រៃ​មួយ​ចំនួន ដោយ​មិន​អាច​បង្ក្រាប​បាន ព្រម​ទាំង​ករណី​រាន​ដី​ព្រៃ​ថ្មី​ខ្លះ​ដែរ។

លោក​បន្ថែម​ថា ដ្បិត​តែ​ស្ថានភាព​បទល្មើស​មិន​សូវ​មាន​ច្រើន​ក្តី ប៉ុន្តែ​សហគមន៍​បារម្ភ​ថា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្រុម​ជន​ល្មើស​នឹង​ធ្វើ​សកម្មភាព​កាន់​តែ​ច្រើន​ជាក់​ជា​មិន​ខាន៖ «កម្មវិធី​ធំៗ​ទាំងអស់​នោះ គឺ​ជា​កម្មវិធី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ព្រោះ​ជា​ឱកាស​របស់​អ្នក​ដែល​រង់ចាំ​បំផ្លាញ​ព្រៃ​ឈើ»។


ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ល្បាត​ព្រៃ​ឡង់​កាល​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៧។ រូបថត​ផ្ដល់​ដោយ​សហគមន៍​ព្រៃ​ឡង់


កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​ប្រកាស​បង្កើត​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន ៤ រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ច​ការពារ​ធម្មជាតិ​ក្នុង​តំបន់​មួយ​នេះ ហើយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក តុប កក្កដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ មេសា ថា ការ​ព្រួយ​បារម្ភ​របស់​សហគមន៍ គឺ​ជា​រឿង​ត្រឹមត្រូវ​ម្យ៉ាង ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​រៀបចំ​ផែនការ និង​បែងចែក​កម្លាំង​ដើម្បី​ឃ្លាំ​មើល​សកម្មភាព​បទល្មើស​រួច​ទៅ​ហើយ។ លោក​បន្ត​ថា ស្ថានភាព​បទល្មើស​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ គឺ​ស្ងប់ស្ងាត់​ដដែល មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។ លោក តុប កក្កដា ចង់​ឲ្យ​មាន​កិច្ច​សហការ​ល្អ​ជាមួយ​សហគមន៍​បន្ត​ទៀត ដោយ​ផ្តល់​ព័ត៌មាន​ពិត​ជាក់ស្តែង មិន​បំភ្លៃ​ការពិត និង​មិន​ត្រូវ​លាប​ពណ៌​គ្នា​នោះ​ឡើយ៖ «ប្រជុំ​បាន​ដាក់​ផែនការ​ហើយ គឺ​យើង​មក​ផ្លាស់​វេន​គ្នា គឺ​មួយ​កន្លែង​នៅ​ប្រចាំ​នៅ​ស្នាក់ការ​ហ្នឹង​បី​នាក់។ គឺ​យើង​មិន​ឲ្យ​គាត់​មក​ទាំងអស់​ទេ។ អ៊ីចឹង​ការងារ​បង្ក្រាប​នៅ​ដដែល​ទេ»។

ព្រៃ​ឡង់​ក្រោយ​ពេល​ដាក់​ជា​តំបន់​ព្រៃ​អភិរក្ស ជម្រក​សត្វ បទល្មើស​គឺ​ថយ​ចុះ​ច្រើន​នៅ​តំបន់​ខ្លះ ដូចជា​នៅ​ខេត្ត​កំពង់ធំ ជាដើម ប៉ុន្តែ​នៅ​ខេត្ត​ផ្សេង​ទៀត បទល្មើស​នៅ​តែ​កើត​ឡើង​ច្រើន​ដដែល។

អ្នក​សម្របសម្រួល​បណ្ដាញ​ការពារ​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត លោក សេង សុខហេង កត់​សម្គាល់​ថា មិន​ត្រឹម​តែ​រដូវ​កាល​បុណ្យ​ទាន​ធំៗ​ប៉ុណ្ណោះ​ទេ សូម្បី​ក្នុង​រដូវ​វស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន ជន​ល្មើស​តែង​ឆក់​ឱកាស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​បាន​ដដែល។ លោក​ថា ក្រុម​ជន​ល្មើស​មិន​ខ្វល់​រឿង​បុណ្យ​ទាន​ទេ ព្រោះ​តម្លៃ​ខ្លួន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ឱកាស​បុណ្យ​ទាន​កាន់​តែ​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា ម្យ៉ាង​មន្ត្រី​ពាក់ព័ន្ធ ឬ​សហគមន៍​ត្រូវការ​សម្រាក​ជួបជុំ​ក្រុម​គ្រួសារ៖ «នៅ​ក្នុង​តំបន់​នោះ​តិចតួច​ទេ ហើយ​អ្នក​នៅ​ខាង​ក្រៅ​ដែល​គាត់​មិន​បាន​នេះ គឺ​គាត់​ចូល​ទៅ​កាប់ ដោយ​មាន​កម្រៃ​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា និង​ទី​២ គឺ​ជនជាតិ​វៀតណាម ក៏​សំខាន់​ដែល​ចូលរួម​ចំណែក​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្លាំង​មែនទែន​នៅ​ប្រទេស​កម្ពុជា»។

លោក​យល់​ថា រាជ​រដ្ឋាភិបាល​គប្បី​ផ្តល់​ប្រាក់ ឬ​ពាន​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ជំនាញ និង​ប្រជា​សហគមន៍​ដែល​លះបង់​ពេលវេលា​សម្រាក​ផ្ទាល់​ខ្លួន​ក្នុង​រដូវ​បុណ្យ​ទាន មក​ជួយ​ការពារ​ព្រៃ​ឈើ។ ក្រៅ​ពី​នេះ អាជ្ញាធរ​ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត និង​ស្រាវជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

Aucun commentaire:

Enregistrer un commentaire