news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 23 février 2017

តុលាការ​ផ្ដន្ទាទោស​អ្នកស្រី ទេព វន្នី ដាក់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ​ករណី​ហិង្សា​កាល​ពី​ឆ្នាំ​២០១៣

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី លើក​ដៃ​ដែល​មាន​សរសេរ​អក្សរ​អង់គ្លេស​ថា I need justice ដែល​មាន​ន័យ​ថា ខ្ញុំ​ចង់​បាន​យុត្តិធម៌ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rann Samnang


ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឡុង សេកភិរម្យ សម្រេច​ផ្ដន្ទាទោស តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ ក្រោម​បទ​ចោទ​ថា ប្រើ​ហិង្សា​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣។

ក្រៅ​ពី​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ចៅក្រម​ក៏​បង្គាប់​ឲ្យ​អ្នកស្រី ទេព វន្នី បង់​ប្រាក់​ចូល​រដ្ឋ​ចំនួន​៥លានរៀល និង​សង​​ជំងឺ​ចិត្ត​ដល់​សន្តិសុខ​ទាំង​ពីរ​នាក់ ចំនួន​៩​លាន​រៀល​ថែម​ទៀត។

ក្នុង​ពេល​សវនាការ​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ សហគមន៍​បឹងកក់ បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​សន្តិសុខ​ខណ្ឌ​៧មករា បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​របួស នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ការ​ប៉ះទង្គិច​គ្នា​នេះ​បណ្ដាល​ឲ្យ​សកម្មជន​បឹងកក់ លោកស្រី បូវ សោភា រង​របួស​ធ្ងន់​ត្រង់​ក្បាល​និង​ជើង កញ្ញា សុង ស្រីលាភ ត្រូវ​បាន​កង​សន្តិសុខ​ចាប់​សែង​ដោយ​វាយ​ទាត់​ធាក់ ក្នុង​បំណង​បញ្ចៀស​កុំ​ឲ្យ​ក្រុម​ស្ត្រី​បឹងកក់ ឈរ​តវ៉ា​ខាង​មុខ​តុលាការ​ត​ទៅ​ទៀត។ ចំណែក​បុរស​ម្នាក់ ឈ្មោះ ម៉ៅ សុជាតិ ជា​ពលរដ្ឋ​ដែល​ឈរ​មើល​ការ​តវ៉ា ក៏​រង​របួស​ដែរ ដោយសារ​លោក​បាន​ឃាត់​កង​សន្តិសុខ​កុំ​ឲ្យ​ប្រើ​ហិង្សា​លើ​ស្ត្រី​បឹងកក់។ លោក​ត្រូវ​បាន​ក្រុម​សន្តិសុខ​តាម​វាយ​រហូត​ដល់​ក្នុង​ផ្សារ​ទំនើប​ស៊ីធីមល (City Mall)។

ក្រុម​សហគមន៍​បឹងកក់ ប្រមាណ ៣០​នាក់ នាំ​គ្នា​តវ៉ា​ដោយ​មាន​ពាក់​ម៉ាស់​មុខ​ពណ៌​ខ្មៅ លើក​បដា​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី។ ពួកគាត់​អះអាង​ថា ការ​ពាក់​ម៉ាស់​ពណ៌​ខ្មៅ​នេះ ចង់​បង្ហាញ​ថា អ្នក​ដែល​និយាយ​ច្រើន​ពាក់ព័ន្ធ​​នឹង​បញ្ហា​អយុត្តិធម៌​សង្គម​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។


សកម្មជន​បឹងកក់ អ្នកស្រី បូវ សោភា ដែល​រង​របួស​ពេល​ប៉ះទង្គិច​ជាមួយ​សន្តិសុខ​ខណ្ឌ​៧មករា ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang 

អ្នកស្រី ទេព វន្នី ត្រូវ​បាន​នាំ​មក​ដល់​បន្ទប់​សវនាការ​នៅ​ម៉ោង​ជាង ៨​ព្រឹក។ ការ​បើក​សវនាការ​ជំនុំជម្រះ​ជា​ថ្មី​នេះ បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឡុង សេកភិរម្យ បាន​ប្រកាស​បិទ​អង្គ​ជំនុំ​ជម្រះ​ភ្លាមៗ កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ដោយ​អះអាង​ថា លោក​មាន​បញ្ហា​សុខភាព ក្នុង​ពេល​កំពុង​ដំណើរការ​ជំនុំជម្រះ។
 
អាស៊ីសេរី RFA 2017-02-23 

Aucun commentaire:

Enregistrer un commentaire