news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 4 juin 2018

"របាយការណ៍​របស់ EIA មិន​មាន​ឥទ្ធិពល​ឲ្យ​របប​ហ៊ុន សែន ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ"


មន្ត្រី​ឃ្លាំមើល​បរិស្ថាន នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​អះអាង​ថា ពួក​គេ​គ្មាន​ជំនឿ​ថា របប​លោក ហ៊ុន សែន នឹង​យក​ចិត្ត​ទុក​ដាក់​លើ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ របស់​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន អ៊ី.អាយ.អេ (EIA) ដែល​រក​ឃើញ​ថា វៀតណាម​នៅ​តែ​ជា​មេ​ក្លោង​ទិញ​ឈើ​ខុស​ច្បាប់ ពី​តំបន់​ព្រៃ​អភិរក្ស​របស់​កម្ពុជា។ ពួក​គេ​កត់​សម្គាល់​ថា នេះ​មិនមែន​ជា​លើក​ទី១ ទេ ដែល​អង្គការ​មួយ​នេះ បង្ហាញ​របាយការណ៍ និង​ភស្តុតាង​មួយ​ចំនួន ប៉ុន្តែ​គេ​ពុំ​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​ស៊ើប​អង្កេត​រក​ជន​សង្ស័យ និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នោះ​ទេ។


មន្ត្រី​ឃ្លាំមើល​បរិស្ថាន នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​ភាគ​ឦសាន្ត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២ មិថុនា​ថា អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ រឿង​បទ​ល្មើស​ព្រៃ​ឈើ បាន​ក្លាយ​ជា​ទម្លាប់​របស់​មន្ត្រី​ក្នុង​របប លោក ហ៊ុន សែន ដែល​នាំ​ឈ្មួញ​ឈើ​ខុស​ច្បាប់​ជនជាតិ​វៀតណាម លួច​ទិញ​ឈើ​ខុស​ច្បាប់​ពី​តំបន់​ការពារ​របស់​កម្ពុជា​តាម​អំពើ​ចិត្ត។ រីឯ​ស្ថាប័ន​ពាក់ព័ន្ធ រួម​មាន មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ សមត្ថកិច្ច អាជ្ញាធរ​ស្រុក/ខេត្ត និង​មន្ត្រី​បរិស្ថាន​ជា​ដើម នៅ​តែ​យក​តួនាទី​ទទួល​សំណូក​ពី​ជន​ល្មើស​ដដែលៗ។

កាល​ពី​ថ្ងៃ​ទី៣១ ខែឧសភា ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ហៅ​កាត់​ថា EIA ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ ដាក់​ចំណង​ជើង​ថា ជន​ល្មើស​មុខ​ដដែលៗ។ របាយការណ៍​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា វៀតណាម​នៅ​តែ​ជា​មេ​ក្លោង​ទិញ​ឈើ ​ពី​តំបន់​ការពារ​របស់​​​ប្រទេស​កម្ពុជា​ រួមមាន តំបន់​ព្រៃ​អភិរក្ស​ឧទ្យាន​ជាតិ​វីរជ័យ​ ក្នុង​ខេត្ត​រតនគីរី និង​ខេត្ត​ស្ទឹងត្រែង ទំនប់​សេ​សាន​ក្រោម​ពីរ ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រិច ខេត្ត​មណ្ឌលគីរី កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន និង​ឈ្មួញ​វៀតណាម ដែល​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​របស់​របប​លោក ហ៊ុន សែន។ របាយការណ៍​របស់ EIA បន្ថែម​ទៀត​ថា ក្រុមហ៊ុន​វៀតណាម​អាច​កាប់​ព្រៃឈើ​ខុសច្បាប់​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ និង​តំបន់​ព្រៃ​ការពារ​នៅ​ខេត្ត​ភាគ​ឦសាន ដោយ​បង់លុយ​ដល់​មន្ត្រី​ប៉ូលិស​ព្រំដែន និង​អនុរក្ស​ព្រៃឈើ ជា​ថ្នូរ​ក្នុង​កិច្ច​ការពារ​សុវត្ថិភាព​ឆ្លង​ព្រំដែន។

EIA ឲ្យ​ដឹង​ដែរ​ថា ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៧ ដល់​ខែ​មីនា ២០១៨ មាន​ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ ​មាន​ប្រមាណ​ជាង ១​លាន ១សែន ៥​ម៉ឺន​ម៉ែត្រគីប (១.១៥៥.០០០​ម៉ែត្រ​គីប) ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម ​អាដហុក (Adhoc) លោក ប៉ែន បុណ្ណារ៍ មិន​រំពឹង​ថា អាជ្ញាធរ​របប​លោក ហ៊ុន សែន នឹង​ប្រើប្រាស់​របាយការណ៍​របស់ EIA ជា​តម្រុយ​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​បំផ្លាញ​ព្រៃ​មក​ផ្ដន្ទាទោស ដើម្បី​សង្គ្រោះ​បរិស្ថាន​នោះ​ទេ។ លោក​សង្កេត​ឃើញ​ថា ទម្រង់​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​ប្រព័ន្ធ​មាន​ពីរ​ប្រភេទ គឺ  ការ​កាប់​យក​ឈើ​ប្រណិត​លក់​នៅ​ក្រៅ​ប្រទេស និង​ចលនា​ទន្ទ្រាន​ឈូស​ឆាយ​ដី​ព្រៃ​ជា​កម្មសិទ្ធិ​ឯកជន បាន​កើត​ឡើង​យ៉ាង​ពេញ​ទំហឹង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​នាំ​ឲ្យ​ព្រៃ​ការពារ និង​ព្រៃ​សហគមន៍​រាប់​ម៉ឺន​ហិកតារ​បាន​ក្លាយ​ជា​វាល​យ៉ាង​ឆាប់​រហ័ស ។ លោក​ថា ឈ្មួញ​រក​ស៊ី​ឈើ​ខ្លះ បាន​ត្អូញ​ពី​ការ​បង់​ប្រាក់​ច្រើន ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន រហូត​ដល់ ២ម៉ឺន ៣ពាន់​ដុល្លារ (២៣.០០០) ដើម្បី​ជា​ថ្នូរ​ដឹក​ឈើ​ទៅ​ក្រៅ​ប្រទេស​បាន​ក្នុង​មួយ​រថយន្ត៖ «របាយការណ៍​ចេញ​ច្រើន តែ​គ្រាន់​មិន​មាន​ទម្ងន់​ដាក់​គំនាប ដើម្បី​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ។ យើង​ឃើញ​ថា ដាក់​ទៅ​ស្ងាត់ៗ ហើយ​មិន​ថយ​ចុះ​ទៀត។ អ្វី​ដែល​ថយ​ចុះ និង​បាត់បង់ គឺ​ព្រៃ​ឈើ »។

សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគីរី​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២ មិថុនា​ថា ឧកញ៉ា​មួយ​ចំនួន បង្កើត​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ក្លែងក្លាយ នៅ​ក្បែរ​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច បន្ទាប់​មក​គេ​យក​ទីតាំង​នោះ ជា​កន្លែង​បន្លំ​យក​ឈើ​ចូល ដើម្បី​បម្លែង​ជា​ឈើ​ស្រប​ច្បាប់ ដែល​មាន​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​ខ្មែរ។ លោក​ថា វិធីសាស្ត្រ​នេះ កើត​មាន​គ្រប់​តំបន់ នៅ​ខេត្ត​ភាគ​ឦសាន ហើយ​សមត្ថកិច្ច​របស់​កម្ពុជា បាន​សប្បាយ​នឹង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ តាំង​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​លើ។ លោក​ថា នៅ​ខេត្ត​មណ្ឌលគិរី មាន​ដែន​ជម្រក​សត្វ​ព្រៃ ៥​កន្លែង  រហូត​មក​ទល់​ពេល​នេះ គឺ​មាន​តែ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រិច ក្នុង​ស្រុក​កែវ​សីមា​មួយ​ទេ ដែល​នៅ​សល់​ដើម​ឈើ​គគីរ ផ្ចឹក និង​សុក្រំ​ខ្លះៗ រីឯ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ ៤​កន្លែង​ផ្សេង​ទៀត គ្មាន​ដើម​ឈើ​ធំៗ នោះ​ទេ៖ «ក្រុមហ៊ុន​ខ្មែរ​អង្គរ​ជាប់​ព្រំដែន​ក្រចេះ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រិច ខ្ញុំ​ឃើញ​នៅ​ទីនោះ មាន​ក្រុមហ៊ុន​កៅស៊ូ តែ​គេ​អត់​អភិវឌ្ឍន៍​អី​ទាំង​អស់។ គេ​យក​តែ​ឈើ​ទេ។  គេ​យក​គ្រឿងចក្រ​មក​ធ្វើ​ឈើ។ យើង​មាន​ច្បាប់​តែ​អត់​អនុវត្ត​ច្បាប់។ យើង​មាន​ច្បាប់​គ្រប់គ្រាន់​តែ ការ​អនុវត្ត​ច្បាប់​ជាក់​ស្តែង តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម មិន​មាន​ប្រសិទ្ធភាព»។​

អាស៊ី​សេរី​មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព និង អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ បាន​ទេ នៅ​ថ្ងៃ​ទី២ មិថុនា។

កាលពី​ខែ​មករា ឆ្នាំ​២០១៦ របប លោក ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ចាប់​ជនល្មើស រួម​ទាំង​វត្ថុ​តាង​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដោយ​សហការ​ជាមួយ​តំណាង​អយ្យការ​តាម​ខេត្ត​នីមួយៗ។ ក៏​ប៉ុន្តែ​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​រឹត​តែ​ខ្លាំង​ឡើងៗ ហើយ​មន្ត្រី​អសកម្ម នៅ​តែ​ទទួល​ប្រយោជន៍​ពី​ជន​ល្មើស និង​អនុគ្រោះ​ឱ្យ​មាន​វិនាសកម្ម​ព្រៃឈើ​មក​ទល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​ការ​ផ្ដន្ទាទោស ឧកញ៉ា និង​អ្នកមាន​សែស្រឡាយ​ធំៗ នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ២០១៦  អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​អន្តរជាតិ​ហៅ​កាត់​ថា អ៊ី.អាយ.អេ (EIA) ក៏​បាន​រក​ឃើញ​ថា គ្រាន់​តែ​ពី​ខែ​មករា ឆ្នាំ​២០១៦ ដល់​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៧ មន្ត្រី​គយ​វៀតណាម បាន​កត់ត្រា​ឯកសារ​ពន្ធគយ​លើ​ការ​នាំ​ឈើ និង​គ្រឿង​ធ្វើ​អំពី​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​វៀតណាម មាន​ទឹក​ប្រាក់​រហូត​ជិត ៣០០​លាន​ដុល្លារ​អាមេរិក។ ទីភ្នាក់ងារ​មួយ​នេះ បាន​ចោទ​មន្ត្រី​អាជ្ញាធរ​នៃ​ប្រទេស​វៀតណាម និង​កម្ពុជា​ថា បាន​យក​លុយ​សំណូក​រាប់​លាន​ដុល្លារ​ ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ការ​បើក​ទ្វារ​ឲ្យ​កាប់​ឈើ និង​ជួញដូរ​ឈើ​ខុស​ច្បាប់។

សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​ភាគ​ឦសាន​បន្ថែម​ថា​ ក្រោយ​ពី​របប លោក ហ៊ុន សែន រំលាយ​បក្ស​សង្គ្រោះ​ជាតិ សហគមន៍​ការពារ​ព្រៃ​ឈើ និង ពលរដ្ឋ​មិន​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ និង​លាត​ត្រដាង​បទ​ល្មើស​ព្រៃ​ឈើ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ ព្រោះ​ត្រូវ​អាជ្ញាធរ​ចោទ​ពួក​គេ​ថា ជា​ក្រុម​បដិវត្ត​ពណ៌ និង​មាន​ពលរដ្ឋ​ខ្លះ​ជាប់​បណ្ដឹង​ទៅ​តុលាការ​ទៀត​ផង៕ 

ដោយ អាស៊ីសេរី RFA 2018-06-02


Aucun commentaire:

Enregistrer un commentaire