news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 4 juin 2018

ដើម​ជ័រទឹក​រាប់ពាន់​ដើម​នៅ​ព្រៃឡង់​ខេត្ត​ក្រចេះ​រង​ការ​​កាប់​លក់​គ្មាន​ការ​ទប់ស្កាត់



ដោយ ម៉ៅ សុធានី RFA 2018-06-03

ពលរដ្ឋ​នៅ​ក្បែរ​តំបន់​ព្រៃ​ឡង់​ក្នុង​ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា ដើមឈើ​ផលិត​ជ័រទឹក​រាប់ពាន់​ដើម ត្រូវ​គេ​កាប់​រំលំ ធ្វើ​អាជីវកម្ម​ជា​ប្រព័ន្ធ​ជា​ថ្មី​ទៀត និង​មាន​ពលរដ្ឋ​មួយ​ចំនួន លក់​ដើម​ច្បោះ​ឲ្យ​ឈ្មួញ។

សហគមន៍​ព្រៃ​ឡង់​ខេត្ត​ក្រចេះ​ត្អូញត្អែរ​ថា ពួកគេ​ខ្លាច​ញញើត​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ ដោយ​បារម្ភ​ពី​អាជ្ញាធរ​ចោទ​ថា ជា​ក្រុម​បក្ស​ប្រឆាំង និង​បដិវត្តន៍​ពណ៌ នៅ​មុន​ពេល​បោះឆ្នោត​ជាតិ។

ដើមឈើ​ផលិត​ជ័រទឹក​រាប់ពាន់​ដើម ឋិត​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ ខេត្ត​ក្រចេះ កំពុង​ទទួលរង​ការ​កាប់​យក​លើ​លក់ ទ្រង់ទ្រាយ​ធំ​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ អ្នកភូមិ​ថា ក្រុម​ជនល្មើស​បាន​បង្វែរ​កាប់​ដើមឈើ​ផលិត​ជ័រទឹក​លក់​គគ្រឹកគគ្រេង ព្រោះ​ដើមឈើ​ធំៗ ដូចជា គគីរ ផ្ចឹក និង​សុ​ក្រំ​ជាដើម ត្រូវ​គេ​កាប់​លក់​អស់ទាំង​ស្រុង ហើយ​បច្ចុប្បន្ន​នៅ​សល់​តែ​ដើមឈើ​ទាល និង ត្រាច ដែល​ជា​ប្រភេទ​ឈើ​ដុត​យក​ជ័រទឹក។

ពលរដ្ឋ​រស់នៅ​ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ ថ្លែង​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ថា ដើមឈើ​ផលិត​ជ័រទឹក​កំពុង​ត្រូវប៉ាន់​លើ​ទីផ្សារ និង​មាន​ឈ្មួញ​ខ្លះ​មាន​ងារ​ជា​យោធា ចាំ​ទទួល​ទិញ នៅ​មូលដ្ឋាន។ រីឯ​សមត្ថកិច្ច មន្ត្រី​នគរបាល​យុត្តិធម៌ និង​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​ដែល​ប្រចាំការ​នៅ​តំបន់​នោះ គ្មាន​ឆន្ទៈ​ការពារ​ព្រៃឈើ​នោះ​ទេ។ លោក​ថា ការ​សម្របសម្រួល​ជា​ប្រាក់ និង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់ រួច​ប្រគល់​វត្ថុ​តាង​ឲ្យ​ជនល្មើស​វិញ គឺជា​យន្តការ​ដោះស្រាយ​របស់​មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ រីឯ​ជនល្មើស​នៅ​តែ​មាន​ឱកាស​កាប់​ឈើ​ដដែលៗ។ លោក​ថា អ្នកភូមិ​ខ្លះ បាន​បង្ខំចិត្ត​លក់​ដើម​ច្បោះ​របស់​ខ្លួន ឲ្យ​ឈ្មួញ​រាប់​រយ​ដើម ក្នុង​មួយ​ដើម​តម្លៃ​ចាប់ពី ២​ម៉ឺន​រៀល ដល់ ៣​ម៉ឺន​រៀល៖ «ច្រើន​ណាស់ បើ​សហគមន៍​ចាប់​បាន​ហើយ​លែង​វិញ យក​ម្នាក់​១​លាន និង ២​លាន​អីចឹង​ទៅ ទៅវិញ​ទៅ ហើយ ឈ្មោះ​ដដែលៗ​ទៅ​អារ​ឈើ​ដដែលៗ​ទៀត។ សម្រុក​លក់​ដើម​ច្បោះ​តាម​គ្នា​ហើយ​ឈ្មួញ​ឥឡូវ​កំពុង​ត្រូវប៉ាន់ ព្រោះ​មាន​មេ​ទាហាន​ទិញ​ដើម​ច្បោះ​ហ្នឹង»។

បុរស​ដដែល​បន្ថែម​ថា កាល​ពី​ពេល​ថ្មីៗ​នេះ អ្នកភូមិ​បាន​ទៅ​ដល់​ទីតាំង​ជនល្មើស​កាប់​ឈើ​ផលិត​ជ័រទឹក នៅ​ចំណុច អូរជះ អូរទន្សោង អូរជាំ និង អូរស្ម ប្រទះឃើញ​ដើម​ច្បោះ​រាប់​រយ​ដើម ត្រូ​វគេ​អារ​រំលំ និង​មាន​ដើម​ច្បោះ​ខ្លះ​ទៀត ត្រូវ​គេ​អារ​ច្រៀក​ឈើ​ជា​គំនរ​ធំៗ។ លោក​ថា អ្នកភូមិ ១០​គ្រួសារ បាន​ថត​យក​រូបភាព​ទុកជា​ភស្តុតាង ពី​បទ​ល្មើស​ព្រៃឈើ​ទាំងនេះ រួច​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ឆ្មាំ​អភិរក្ស និង​សមត្ថកិច្ច​នៅ​តំបន់​នោះ ឲ្យ​ចាប់​ជនល្មើស​អនុវត្ត​ច្បាប់ តែ​គ្មាន​លទ្ធផល​ឡើយ៖ «បង្កើត​សហគមន៍ និង​បង្កើត​បរិស្ថាន ពួក​ហ្នឹង​ស៊ី​តែ​ប្រាក់ខែ បើ​ព្រៃ​ដួល​រាល​ថ្ងៃ កាប់​រាល់ថ្ងៃ ហើយ​ឆ្លើយ​ថា​អត់​ដឹង។ លួច​កាប់​របស់​ប្រជាជន លួច​កាប់​គរ​រាប់ពាន់​ដើម»។

ក្រុម​ស្នូល​ព្រៃ​ឡង់ ខេត្ត​ក្រចេះ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា សហគមន៍​ព្រៃ​ឡង់ មិន​ហ៊ាន​ចេញមុខ​ចុះ​ល្បាត​ដូច​មុន​ទេ ព្រោះ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​គំរាម​ចាប់​ដាក់គុក និង​ចោទ​ពួកគេ​ថា ជា​ក្រុម​បដិវត្តន៍​ប្រឆាំង​របប លោក ហ៊ុន សែន។ លោក​ថា កិច្ចសហការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ រវាង​សហគមន៍ និង​មន្ត្រី​ជំនាញ នៅ​រអាក់រអួល​នៅ​ឡើយ ព្រោះ​ជនល្មើស​តែង​មាន​បណ្ដាញ​ដឹង​មុន​៖ «ឥឡូវ​មិនទាន់​ធ្វើ​អី​ទ្រង់ទ្រាយ​ធំ ព្រោះ​កៀក​បោះឆ្នោត អាជ្ញាធរ​មូលដ្ឋាន​ស្រឡាញ់​សន្លឹកឆ្នោត​ជាង ស្រឡាញ់​ជាតិ។ មួយ​រយៈ​នេះ គេ​បើកដៃ​ឲ្យ​ធ្វើ»។

ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ក្រចេះ លោក ដួង ឆាយសាវុធ ធ្លាប់​លើកឡើង​ថា ពលរដ្ឋ​ត្រូវ​ផ្តល់​ដំណឹង​មក​មន្ត្រី​បរិស្ថាន​ខេត្ត​ក្រចេះ​ឲ្យ​ចុះ​ទប់ស្កាត់​បន្ទាន់ ប្រសិនបើ​មានការ​លួច​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម អាដហុក (Adhoc) លោក ប៉ែន បុណ្ណារ៍ ចាត់​ទុក​ការ​លក់​ដើម​ច្បោះ ឲ្យ​ឈ្មួញ​គឺជា​វប្បធម៌​អាក្រក់ និង​ជា​ទង្វើ​ល្មើសច្បាប់ ព្រោះតែ​អ្នកភូមិ គ្មាន​ទំនុក​ចិត្ត លើ​ប្រសិទ្ធភាព​អភិរក្ស​ព្រៃឈើ របស់​មន្ត្រី​ជំនាញ និង​នគរបាល​យុត្តិធម៌។ លោក​ថា ឆ្មាំ​អភិរក្ស និង​មន្ត្រី​នគរបាល​យុត្តិធម៌​ពាក់ព័ន្ធ​ទទួល​សំណូក​ពី​បទ​ល្មើស​ព្រៃឈើ ត្រូវតែ​មាន​ទោសឧក្រិដ្ឋ៖ «រហូត​ដល់​ប៉ះពាល់​ដល់​អារម្មណ៍​ពលរដ្ឋ។ ពលរដ្ឋ​អត់​ទីពឹង​ទេ​ហើយ បើ​មេរៗ​លើ​ប្ដឹង​ហើយ ស្រែក​ហើយ រដ្ឋមន្ត្រី​មិន​ព្រម​បើកភ្នែក នៅតែ​ការពារ​របាយការណ៍​ភូតភរ​របស់​ខ្លួន យើង​គិត​ថា ព្រៃឈើ​នឹង​រលាយ ស្ដាប់​គ្នា​លែង​បាន​ហើយ ម្នាក់ៗ​នៅតែ​ប្រមូល​សំណូក​ដាក់​ក្នុង​ហោ​ប៉ាវ»។

សហគមន៍​ព្រៃ​ឡង់​បន្ថែម​ថា ដើមឈើ​ផលិត​ជ័រទឹក គឺជា​ប្រភេទ​ឈើ​ដែល​អ្នកភូមិ​ដុត​យក​ជ័រទឹក បម្រើ​ជីវភាព​ពលរដ្ឋ​រស់នៅ​តំបន់​ព្រៃ​ឡង់​រាប់ពាន់​គ្រួសារ។ ពលរដ្ឋ​ខ្លះ បាន​ខ្លី​បុល​ពី​ធនាគារ​ច្រើន​លាន​រៀល ដែល​រំពឹង​លក់​អនុផល​ព្រៃឈើ ដើម្បី​បង្វិល​សង​ម្ចាស់បំណុល​វិញ តែ​បើ​ដើមឈើ​ផលិត​ជ័រទឹក ត្រូវ​បាត់បង់​ហើយ​នោះ នឹង​បង្ក​ឲ្យ​សេដ្ឋកិច្ច​របស់​អ្នកភូមិ​ធ្លាក់​ចុះ​យ៉ាង​គំហុក៕ 

Aucun commentaire:

Enregistrer un commentaire