news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 20 juin 2018

"ក្បូន​រថយន្ត​ដឹក​ឈើ​តាម​រថយន្ត​សាំងយ៉ុង​ដូច​ដង្ហែ​កឋិន​ពី​ស្ទឹងត្រែង​ទៅ​ក្រចេះ​គ្មាន​ការ​បង្រ្កាប"



ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ជាប់​ដង​ផ្លូវ​ជាតិ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អះអាង​នៅ​ថ្ងៃ​ទី ១៨ មិថុនា​ថា ជា​រៀងរាល់​យប់ មាន​រថយន្ត​សាំងយ៉ុង ដឹក​ឈើ​ខុសច្បាប់​ដូច​ដង្ហែ​កឋិន គ្មាន​ការ​បង្ក្រាប។ រីឯ​សមត្ថកិច្ច និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ប្រចាំការ​នៅ​តំបន់​នោះ អង្គុយ​កាក់​ចាំ​យក​លុយ​ពី​ឈ្មួញ​ឈើ​ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់។ ពលរដ្ឋ​រិះគន់​ថា សមត្ថកិច្ច​ខ្លះ មិន​ត្រឹមតែ​ទទួល​សំណូក​ពី​បទ​ល្មើស​ព្រៃឈើ​ទេ បែរ​ជា​យក​តួនាទី កាង​បទល្មើស​គេច​ពី​សំណាញ់​ច្បាប់។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ជាប់​ផ្លូវជាតិ នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ក្នុង​មួយ​យប់ មាន​រថយន្ត​សាំងយ៉ុង​ដឹក​ឈើ​ចាប់ពី ១០​គ្រឿង​ឡើង​ទៅ ក្នុង​មួយ​រថយន្ត​ផ្ទុក​ឈើ ៧​ម៉ែត្រ​គូប​ឡើង​ទៅ ដែល​គេ​ដឹក​ចេញពី ស្រុក​ថាឡាបរិវ៉ាត់ និង ស្រុក​ឆែប​ខេត្ត​ព្រះវិហារ ឆ្ពោះ​ទៅ​ខេត្ត​ក្រចេះ។ លោក​បញ្ជាក់​ថា រថយន្ត​សាំងយ៉ុង​ទាំងនោះ ដឹកជញ្ជូន​ឈើ​ដែល​គេ​ប្រមូល​ពី តំបន់​ព្រៃ​អភិរក្ស​ក្នុងស្រុក​ថាឡាបរិវ៉ាត់ ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ តំបន់​ព្រៃឡង់ និង ដឹក​ចេញពី​ស្រុក​មួយ​ចំនួន ក្នុង​ខេត្ត​ព្រះវិហារ៖ «មួយ​យប់​ដឹក​ឈើ បើ​សិន​ប្រៀប​ជា​កឋិន កឋិនទាន​ពេលយប់​គេ​សម្រាក​ខ្លះ ដឹក​ឈើ​អត់​មាន​សម្រាក​ទេ​ដឹក​ដល់​ព្រឹក​ហ្មង ឡាន​សាំងយ៉ុង។ រថយន្ត​សាំង​ដឹក​កង់​ពីរៗ​ក្រោយ ដឹក​ទាប​បំផុត ៥​ម៉ែត្រ​គួប។ សមត្ថកិច្ច​អត់​បង្ក្រាប​ទេ សមត្ថកិច្ច​មាន​មេព្រៃ ជំនាញ​គាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ តែ​គាត់​អង្គុយ​ការិយាល័យ​គាត់ លុយ​ចូល​ទៅ​ហ្មង»។

កាល​ពី​ពេល​ថ្មីៗ​នេះ កាសែត​ក្នុងស្រុក​ចុះផ្សាយ​ថា នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំការ​ខេត្ត​ស្ទឹងត្រែង ឈ្មោះ ហែម សុមុនី ហៅ​ម៉ៅ បាន​ប្រើ​អំណាច ជា​នគរបាល កាង​បទល្មើស​ព្រៃឈើ​ខុសច្បាប់ បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពេញទំហឹង។ លើស​ពី​នេះ ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​សាំងយ៉ុង និង​រថយន្ត​ឡង់​គ្រឺស័រ​ជាដើម ដឹក​ឈើ​ពី​ស្រុក​សៀមប៉ាង ឆ្លងកាត់​ក្រុង​ស្ទឹងត្រែង ជិត ២០​គ្រឿងក្នុង​មួយ​យប់។ មន្ត្រី​នគរបាល​នៃ​ក្រសួងមហាផ្ទៃ​រូប​នោះ ជា​អ្នក​រត់​ការ​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​តាម​ដង​ផ្លូវ ដោយមាន​ការបែងចែក​ផលប្រយោជន៍ ឬ​សូកប៉ាន់ ប្រព្រឹត្ត​អំពើពុករលួយ​ជាប្រចាំ​ក្នុង​ខេត្ត​ស្ទឹងត្រែង៕ 

ដោយ អាស៊ីសេរី RFA 2018-06-19

Aucun commentaire:

Enregistrer un commentaire