news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 8 novembre 2017

នាវាចម្បាំង​កងទ័ពជើងទឹក​រុស្សី​២​គ្រឿង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​រឹត​ចំណង​សាមគ្គីភាព

នាវាចម្បាំង​​របស់​កងទ័ពជើងទឹក​ប្រទេស​រុស្សី ​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

នាវាចម្បាំង​ប្រឆាំង​នាវាមុជទឹក​ធុន​ធំ ឬ​នាវា​ពិឃាដ​របស់​កងទ័ពជើងទឹក​ប្រទេស​រុស្សី បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ ក្រុង​ព្រះសីហនុ  ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹក​ប្រទេស​ទាំង​ពីរ។ ប៉ុន្តែ​អ្នកឃ្លាំមើល​សង្គម​ថា វត្តមាន​នា​ច្បាំង​រុស្សី បង្ហាញ​ខ្លួន​នៅ​កម្ពុជា មិន​អាច​ធ្វើ​ឲ្យ​ប្រសើរ​នូវ​កម្ដៅ​​នយោបាយ ដែល​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន​នោះ​ទេ។
​មន្ត្រី​នាំ​ពាក្យ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នាវា​ចម្បាំង​កងទ័ព​ជើង​ទឹក​រុស្សី ចំនួន ២​គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ រយៈពេល ៦​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ក្នុង​ឱកាស​នេះ លោក​ឧត្តមនាវីទោ អេដវ៉ដ មីខាយឡៅ (Eduard Mikhaylov) មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ប្រទេស​រុស្សី ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ​មាន​គម្រោង​ចូល​ជួប​ពិភាក្សា​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ទាំង​កងទ័ពជើងគោក និង​កងទ័ពជើងទឹក ដើម្បី​ពង្រឹង​ចំណង​សាមគ្គីភាព និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹក​ប្រទេស​ទាំង​ពីរ។
អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ចាត់​ទុក​វត្តមាន​នាវាចម្បាំង​កងទ័ពជើងទឹក​រុស្សី ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ពេល​នេះ​ថា នឹង​ជំរុញ​ឲ្យ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​យោធា សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​រុស្សី។
អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ហាក់​មិន​សូវ​ចាប់អារម្មណ៍​ចំពោះ​វត្តមាន​របស់​នាវាចម្បាំង​កង​ទ័ពជើងទឹក ឬ​នាវា​ពិឃាត​រុស្សី បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ពេល​នេះ​ទេ ព្រោះ​យល់​ថា មិន​អាច​ជួយ​បន្ថយកម្តៅ​នយោបាយ​កម្ពុជា ដែល​កំពុង​តានតឹង​បាន​ទេ។ អ្នកស្រី​បន្ត​ថា គោលជំហរ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ រួម​ជាមួយ​មេបញ្ជាការ​កងទ័ព​ជើង​ទឹក ជើងគោក និង​កងកម្លាំងប្រដាប់អាវុធ នៅ​គ្រប់​ស្ថាប័ន​នៅ​កម្ពុជា ពួកគេ​មិន​មាន​ជំហរ​ឯករាជ្យ​ដូចជា​បណ្តា​ប្រទេស​ជឿនលឿន​នៅលើ​ពិភពលោក​ទេ។ ផ្ទុយ​ទៅ​វិញ ជានិច្ចជាកាល មាន​មេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​ស្ថាប័ន​ខ្លះ បាន​ប្រើ​ពាក្យសម្តី​គំរាម​ផ្តាច់ផ្តិល​ជីវិត​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ជា​បន្តបន្ទាប់ មាន​ដូចជា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​គំរាម​វាយ​ប្រជាពលរដ្ឋ​បំបាក់​ធ្មេញ​ជាដើម។
​អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ៖ «ប៉ុន្តែ​អ្វី​ដែល​យើង​ព្រួយ​បារម្ភ​ឃើញ​ថា ប្រទេស​កម្ពុជា យើង​កំពុង​តែ​មាន​កំដៅ​នយោបាយ​ខ្លាំង ជាពិសេស​ទៀត​យើង​ឃើញ​សកម្មភាព​របស់​មេបញ្ជាការ​កង​ទ័ព មិន​ថា​ជើង​ទឹក ឬ​ជើងគោគ​ទេ គឺ​បាន​ប្រកាស​ក្តែងៗ ឲ្យ​មេបញ្ជាការ​កងទ័ព ក៏​ដូចជា​យោធា​គ្រប់​ស្ថាប័ន ធ្វើការ​រឹត​បន្តឹង​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់។ រាល់​ការ​ចេញ​បញ្ជា​ទាំង​អស់​ហ្នឹង ហាក់​ដូចជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ស្មារតី​របស់​គណបក្ស​ប្រឆាំង​ដែរ ជាពិសេស​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​គាត់​មាន​និន្នាការ​នយោបាយ​ទៅ​រក​គណបក្ស​ប្រឆាំង»
​នាវា​ពិឃាត​កងទ័ពជើងទឹក​រុស្សី ២​គ្រឿង ដែល​ធ្វើ​ទស្សនកិច្ច​រយៈពេល ៦​ថ្ងៃ នៅ​កម្ពុជា និង​បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា នាវា​ទី​១​មាន​ឈ្មោះ ADMIRAL PANTELEYEN លេខ​៥៤៨ ជា​ប្រភេទ​នាវាចម្បាំង​ប្រឆាំង​នាវាមុជទឹក​ធុន​ធំ ឬ​ប្រឆាំង​នាវា​ពិឃាត​ ​មាន​បណ្ដោយ ១៦២,៨០​ម៉ែត្រ ទទឹង ១៩,០២​ម៉ែត្រ ជម្រៅ​ទឹក ៦,២០​ម៉ែត្រ ទំងន់​ផ្ទុក ៦,៩៥៥​តោន។ នាវាចម្បាំង​នេះ ដឹកនាំ​ដោយ​លោក​វរនាវីឯក អាឡេក សេយ៍ អានីទីហ្វើរ៉ន (Alek Say Anitiferon) និង​មាន​នាវិក​និង​នាវិកា​សរុប​ ៣៨៨​នាក់។ នាវា​ទី​២ ​ឈ្មោះ Boris Butoma លេខ ៦២១ ជា​ប្រភេទ​នាវា​ដឹក​ប្រេង​មាន​បណ្ដោយ ១៦១,១​ម៉ែត្រ ទទឹង ២១,៨០ ម៉ែត្រ ជម្រៅ​ទឹក ១០​ម៉ែត្រ ទម្ងន់​ផ្ទុក ៧,១៥០​តោន។ នាវា​នេះ​ដឹក​នាំ​ដោយ​លោក​មេបញ្ជាការ ស៊ឺហ្គេយ៍ បានដាក (Sergey Bandak) និង​មាន​មនុស្ស​សរុប​ចំនួន ៧៥​នាក់ សុទ្ធតែជា​ជន​ស៊ីវិល៕

ដោយ អាស៊ីសេរី
2017 11 07

3 commentaires:

  1. អារុស្សីនឹងក៌មិនណយដែរត្រូវតែជើងជាមួយយួនលួចខ្មែរទុកចិត្តមិនបាន.

    RépondreSupprimer
  2. នាមជាចោរលួចមួយចំណិតក៌ចោរដែរ.

    RépondreSupprimer
  3. ១៩៧៩រុស្សីយកជ៌រកៅស៊ូរាប់តោនតាមរយះយួនក្នុងយូធូបក៌មាននិយាយដែរ.

    RépondreSupprimer