news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 20 novembre 2017

លោក ប្រ៊ែដ អាដាម ថា​ល្មម​ដល់​ពេល​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​កុំ​ចាំ​គេ​ទាញ​ទម្លាក់


មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​លើកឡើង ថា​ល្មម​ដល់ពេល​លោក ហ៊ុន សែន ចុះ​ចេញពី​ដំណែង​ឥឡូវ​នេះ​ហើយ កុំ​ចាំ​ទាល់តែ​គេ​អូស​ទម្លាក់ ព្រោះ​ការរំលោភ​សិទ្ធិមនុស្ស និង​រដ្ឋធម្មនុញ្ញ​ដ៏​ធ្ងន់ធ្ងរ ម្ដង​ហើយ​ម្តង​ទៀត​បែបនេះ លោក ហ៊ុន សែន មិនមែន​ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់​នោះ​ទេ។

នាយក​ប្រតិបត្តិ ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អំពាវនាវ​ដូច្នេះ ដោយ​លោក​យល់​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់ ដែល​បាន​ធ្វើ​ពលីកម្ម ដើម្បី​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប៉ុន្តែ លោក ហ៊ុន សែន បែរ​ជា​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង ដោយ​ចាប់​ផ្ដើម​ពី​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ដ៏​ធំជាង​គេ​តែមួយគត់​នៅ​កម្ពុជា។ លោក​អះអាង​ថា ការ​បំបិទ​សំឡេង​បក្ស​ប្រឆាំង​នេះ ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ គ្មាន​ន័យ​ខ្លឹមសារ​អ្វី​ទាំងអស់៖ «លោក ហ៊ុន សែន បាន​សម្លាប់​ប្រជាធិបតេយ្យ​ហើយ​! ដូច្នេះ​ដល់ពេល​ដែល​គាត់​ត្រូវ​ចុះ​ពី​តំណែង​ហើយ​ដែរ​! លោក ហ៊ុន សែន មិនមែន​ជា​មេដឹកនាំ​ស្របច្បាប់​នោះ​ទេ។ គ្មាន​មេដឹកនាំ​ប្រទេស​ឯណា នៅ​លើ​លោក​នេះ ដែល​ប្រព្រឹត្ត​ខុស​ម្ដង​ហើយ​ម្ដងទៀត ហើយ​នៅតែ​អាច​បន្ត​កាន់អំណាច​យ៉ាង​យូរ​ដូច្នេះ​បាន​នោះ​ទេ។ គាត់​កាន់អំណាច អស់​ជាង ៣២ ឆ្នាំ​មក​ហើយ។ យើង​ទើបតែ​ឃើញ​ឧទាហរណ៍​ជាក់ស្ដែង ដូច​ករណី​លោក រ៉ូប៊ើត មូហ្កាបេ (Robert Mugabe) នៅ​ប្រទេស ហ្ស៊ីមបាវ៉េ ស្រាប់។ ដូច្នេះ​លោក ហ៊ុន សែន ល្មម​ចូល​និវត្ត​ហើយ។ យក​ល្អ លោក ហ៊ុន គួរ​ចូល​និវត្ត កុំ​ឲ្យ​ចាំ​ដល់​តែ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​រូប​គាត់ ឬ​កុំ​រង់ចាំ​ទាល់តែ​មនុស្ស​នៅ​ក្នុង​ជួរ​បក្ស​របស់​គាត់ ជា​អ្នក​សម្រេច​ឲ្យ​គាត់​ចុះចេញ ដោយ​វិធី​មិន​ប្រក្រតី ណាមួយ​នោះ»។

លោក រ៉ូប៊ើត មូហ្កាបេ ដែល​ជា​មេដឹកនាំ​ប្រទេស ហ្ស៊ីមបាវ៉េ (Zimbabwe) ឲ្យ​មាន​ភាព​វឹកវរ អស់​ជាង ៣៧​ឆ្នាំ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយ​រដ្ឋប្រហារ​យោធា ដែល​គ្មាន​ការ​បង្ហូរ​ឈាម​មួយ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ឡើង​កាន់​អំណាច​ពី​ដំបូង ដោយ​ការ​លើក​បន្តុប​ពី​រដ្ឋាភិបាល​វៀតណាម ជា​មេដឹកនាំ​ដែល​កាន់អំណាច​យូរ​ជាងគេ​ទី​ពីរ ចាប់​តាំង​ពី​ឆ្នាំ ១៩៨៥ បន្ទាប់​ពី​លោក រ៉ូប៊ើត មូហ្កាបេ។

2017-11-18

Aucun commentaire:

Enregistrer un commentaire