news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 25 octobre 2017

លោក​ ​ហុង សុខហួរ​ ​អតីត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រឆាំង​ជាប់​ឃុំ​ ​ត្រូវ​បាន​ដោះលែង


លោក ហុង សុខហួរ ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៦ នៅ​ពេល​នេះ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​ព្រះ​មហាក្សត្រ ត្រាប់​បង្គាប់​ព្រះរាជទាន​លើក​លែង​ទោស។ សមាជិក​ព្រឹទ្ធសភា​រូប​នេះ ត្រូវ​ជាប់​ចោទ​ពី​បទ​ថា បាន​ក្លែង​ឯកសារ​ផែនទី​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។
លោក ហុង សុខហួរ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ រយៈពេល ៧ឆ្នាំ​ពី​បទ​ក្លែង​ឯកសារ​ផែនទី​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។ អំណាច​សាលក្រម​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី ៧ ខែ វិច្ឆិកា ឆ្នាំ២០១៦ ដោយ​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ ក្នុង​រឿង​ក្ដី​នេះ ធ្វើ​ឡើង​ក្រោយ​ការ​ចំណាយ​ពេល​ឃុំ​ខ្លួន អតីត​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ប្រមាណ​ជាង ១ឆ្នាំ​នៅ​ពន្ធនាគារ​ព្រៃស។

លោក ហុង សុខហួរ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ ពោល​គឺ​ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ទាំង​តក់ក្រហល់ និង​ទាំង​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ។ ការ​ចោទ​ប្រកាន់​ប្រឆាំង អតីត​សមាជិក​ព្រឹទ្ធសភា​រូប​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ដែល​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។
ទីប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារាវុធ ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​ទី២៥ តុលា ថា ព្រះ​មហាក្សត្រ ព្រះ​អង្គ​ពិត​ជា​បាន​ឡាយ​ព្រះ​ហត្ថលេខា ផ្ដល់​សេរីភាព​ឲ្យ​លោក ហុង សុខហួរ ប្រាកដ​មែន។

ការ​ព្រះរាជទាន​លើកលែង​ទោស​ដល់​លោក ហុង សុខហួរ នេះ​នៅ​ក្រោយ​ពេល​អតីត​សមាជិក​ព្រឹទ្ធសភា​រូប​នេះ សរសេរ​លិខិត​សូម​ទោស​ពី​លោក ហ៊ុន សែន។ លិខិត​សូម​ការ​យោគយល់ ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី ៨ ខែ កញ្ញា ឆ្នាំ២០១៧ លោក ហុង សុខហួរ រៀបរាប់​ថា លោក​មាន​គំនិត​ដូច​ទៅ​និង​គោល​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ដែរ ដែល​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ និង​បង្រួបបង្រួម​ជាតិ។ ជាង​នេះ​ទៀត​នេះ លោក ហុង សុខហួរ ស្នើ​សុំ​ព្រះរាជទាន​ការ​លើកលែង​ទោស​ពី​ព្រះ​មហាក្សត្រ តាម​រយៈ​លោក ហ៊ុន សែន ដើម្បី​អាច​ឲ្យ​លោក​បាន​ជួបជុំ​គ្រួសារ និង​បាន​ទៅ​ព្យាបាល​នៅ​ប្រទេស​បារាំង​ផង៕



Aucun commentaire:

Enregistrer un commentaire