news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 26 mai 2017

EIA ​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​រឿង​កាប់​និង​ជួញដូរ​ឈើ​ខុស​ច្បាប់


សំណុំរឿង​ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់​ពី​ប្រទេស​កម្ពុជា រាប់​ម៉ឺន​ម៉ែត្រ​គូប​ទៅ​វៀតណាម ដែល​អង្គការ​ផ្នែក​បរិស្ថាន​អន្តរជាតិ បាន​ស៊ើប​អង្កេត​ឃើញ​នៅ​មិន​ទាន់​មាន​លទ្ធផល​ស៊ើប​អង្កេត​ណា​មួយ​ដោយ​រដ្ឋាភិបាល​កម្ពុជា នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​ការ​អះអាង​ថា កំពុង​ពិនិត្យ​សិក្សា។

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​អន្តរជាតិ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា និង​វៀតណាម ចាប់​ផ្ដើម​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត និង​ចាប់​ជនល្មើស​ពាក់ព័ន្ធ​ដាក់​ទោស​តាម​ច្បាប់។

មន្ត្រី​ព័ត៌មាន​ផ្នែក​បរិស្ថាន​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប នៅ​ប្រទេស​បែលហ្ស៊ិក (Belgium) អ្នកនាង អាយរីស ផេតសា (Iris Petsa) បាន​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា សហភាព​អឺរ៉ុប ត្រូវ​បាន​ក្រុម​ការងារ​ប្រាប់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ចេញ​សេចក្តី​ថ្លែងការណ៍​ប្រកាស​ពី​ការ​ស៊ើប​អង្កេត បន្ទាប់ពី​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) បាន​រក​ឃើញ​សកម្មភាព​ជួញដូរ​ឈើ​ខុស​ច្បាប់​ដែល​ឆ្លង​កាត់​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម មុន​នឹង​ដឹក​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប។

អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា បាន​ផ្សាយ​របាយការណ៍ "ជនល្មើស​មុខ​ដដែល" ដែល​ក្រុម​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា ឈើ​មូល​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​វៀតណាម នាំ​ចូល​ពី​ប្រទេស​កម្ពុជា ដែល​គេ​កាប់​ពី​តំបន់​ព្រៃ​អភិរក្ស​កម្ពុជា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧។ EIA បាន​ចោទ​មន្ត្រី​អាជ្ញាធរ​នៃ​ប្រទេស​ពីរ យក​លុយ​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ការ​បើក​ទ្វារ​ឲ្យ​កាប់​ឈើ និង​ជួញដូរ​ឈើ​ខុស​ច្បាប់។

ការ​ចេញ​របាយការណ៍​នេះ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​សហភាព​អឺរ៉ុប និង​វៀតណាម ចុះ​ហត្ថលេខា​បញ្ចប់​ការ​ចរចា​ស្ដីពី​កិច្ច​ព្រមព្រៀង FLEGT (EU-Vietnam Voluntary Partnership Agreement (VPA) on Forest Law Enforcement, Governance and Trade) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​កាប់​ឈើ​ខុសច្បាប់ និង​លើក​កម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ស្រប​ច្បាប់។

សហភាព​អឺរ៉ុប ជំរុញ​ដល់​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម ស៊ើប​អង្កេត​ជា​បន្ទាន់​នូវ​សកម្មភាព​ខុស​ច្បាប់​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​នេះ ហើយ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​បុគ្គល និង​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ស៊ើបអង្កេត​ឃើញ​ថា បាន​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់ ព្រម​ទាំង​ត្រូវ​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​ការពារ​កុំ​ឲ្យ​សកម្មភាព​ខុស​ច្បាប់​កើត​ឡើង​នៅ​ពេល​អនាគត។


ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន កំពុង​សិក្សា​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​រក​ឃើញ​ដោយ EIA។ ក៏​ប៉ុន្តែ​ស្ថាប័ន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រក្សា​ព្រៃឈើ​នេះ បាន​លើក​ឡើង​ថា ចំនួន​ឈើ​ខុស​ច្បាប់​ដែល​កាប់ និង​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត ខណៈ​បន្ត​អះអាង​ថា រដ្ឋាភិបាល​បាន​ចាត់វិធានការ​ជា​ច្រើន​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ។

ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក ចាហ្គោ វ៉ាដលេ (Jago Wadley) មន្ត្រី​យុទ្ធនាការ​ជាន់ខ្ពស់​ផ្នែក​ព្រៃឈើ​នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ថ្លែង​នៅ​ក្នុង​អ៊ីមែល​ថា ការ​ច្រាន​ចោល​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​ថា គ្មាន​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​ក្នុង​ចំនួន​ដែល EIA បាន​ស៊ើប​អង្កេត​ឃើញ គឺ​ជា​រឿង​រវើរវាយ៖ «ប្រព័ន្ធ​កូតា​វៀតណាម ដែល​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ចូល​ពី​ប្រទេស​កម្ពុជា នឹង​អស់​សុពលភាព​នៅ​ចុង​ខែ​ឧសភា ដូច្នេះ ដល់​ពេល​នោះ​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា យល់​ថា ខ្លួន​ត្រៀម​រួច​រាល់​ដើម្បី​បើក​ការ​ស៊ើប​អង្កេត ឬ​ក៏​​ថា បាន​ពិនិត្យ​សិក្សា​ល្អិតល្អន់​រួច​ហើយ​នូវ​ការ​រក​ឃើញ​របស់ EIA។ ពាណិជ្ជកម្ម​ឈើ​ខុសច្បាប់​ដែល EIA បាន​រក​ឃើញ នឹង​ផ្អាក​ដែរ នៅ​ពេល​ដល់​កំណត់​នៃ​ប្រព័ន្ធ​កូតា​របស់​វៀតណាម ហើយ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល នឹង​មិន​រក​ឃើញ​អ្វី​ទាំង​អស់»។

​លោក​បន្ថែម​ថា EIA នឹង​ចាត់​ទុក​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម មាន​ប្រសិទ្ធភាព លុះត្រា​ណា​មន្ត្រី​ពុករលួយ​កម្ពុជា និង​វៀតណាម ត្រូវ​បាន​ស៊ើបអង្កេត កាត់​ទោស និង​ដាក់​ទោសទណ្ឌ​តាម​ច្បាប់។ លោក​ថា កម្ពុជា​គួរ​បញ្ឈប់​ការ​រត់​ពន្ធ​ឈើ ហើយ​វៀតណាម គួរ​ដក​ប្រព័ន្ធ​កូតា​នាំ​ចូល​ឈើ​ដែល​ខុស​ច្បាប់​ពី​កម្ពុជា និង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ព្រម​ទាំង​បញ្ជូន​ឈើ​ខុស​ច្បាប់​ដែល​នាំ​ចូល​ពី​ប្រទេស​កម្ពុជា មក​កម្ពុជា​វិញ។

លោក អ៊ូច ឡេង ប្រធាន​អង្គការ​ការងារ​ពិសេស​ដើម្បី​សិទ្ធិមនុស្ស ដែល​បាន​ឃ្លាំមើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​កាប់ និង​ដឹក​ឈើ​ពី​កម្ពុជា ទៅ​វៀតណាម កើត​មាន​ជា​ប្រចាំ​យូរ​ឆ្នាំ​មក​ហើយ ហើយ​របាយការណ៍​របស់ EIA ឆ្លុះ​បញ្ចាំង​ការពិត៕ 

ដោយ សាន សែល RFA 2017-05-25 

Aucun commentaire:

Enregistrer un commentaire