news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

dimanche 30 avril 2017

មន្ត្រី​អាដហុក​ជាប់​ឃុំ​ ហៅ​តុលាការ​ថា «តេឡេ​កុម្ម៉ង់»


ភ្នំពេញៈ លោក ធន សារាយ បាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ៤ រូប​ និង​មន្ត្រី គជប មួយ​រូប​ថា​ធ្វើ​ឡើង​ដោយ «បំពាន» និង «អយុត្តិធម៌​បំផុត» ខណៈ​ដែល​ជន​ជាប់ចោទ​បាន​ហៅ​តុលាការ​ថា​ជា «តុលាការ​តេឡេ​កុម៉្មង់» នៅ​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​សម្រេច​ពន្យារ​ពេល​បន្ត​ឃុំ​ខ្លួន​មន្ត្រី​ទាំង​នេះ​ចំនួន ៦ ខែ​បន្ត​ទៀត​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី បន្ទាប់ពី​បាន​ឃុំ​ខ្លួន​ពួកគាត់​អស់​រយៈពេល​មួយ​ឆ្នាំ​គត់​គិត​ត្រឹម​ថ្ងៃ​នេះ។
មន្ត្រី​អាដហុក​ដែល​ធ្លាប់​បាន​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​រងគ្រោះ​រឿង​រំលោភ​សិទ្ធិ​មនុស្ស​រាប់ពាន់​នាក់​មក​ហើយ​នោះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ «សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី» ប្រព្រឹត្ត​កាលពី​ខែ​មីនា​ដល់​ខែ​មេសា ឆ្នាំ ២០១៦។
មន្ត្រី​ទាំង​បួន​រូប​រួម​មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុនី។ ចំណែក​លោក នី ចរិយា មន្ត្រី គ.ជ.ប ក៏​ជាប់​ចោទ​ក្នុង​បទ​ចោទ​ដូច​គ្នា​នេះ​ដែរ។

លោកស្រី លឹម មុនី បាន​ថ្លែង​ពេល​ចុះ​ពី​បន្ទប់​ចៅក្រម​ស៊ើបសួរ​ថា៖ «គាត់ (ចៅក្រម) បន្ត​ឃុំ​ខ្លួន​យើង​បន្ត​ទៀត។ ខ្ញុំ​យល់​ថា​មូលហេតុ​ដែល​ចៅក្រម​សុំ​បន្ត​ការ​ឃុំ​ខ្លួន​នេះ​ជា​មូលហេតុ​ដែល​មិន​ត្រឹមត្រូវ​ដែល​ជា​ការ​រំលោភ​សិទ្ធិ»។
លោក យី សុខសាន្ត ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា ៦ ខែ​ដែល​ឃុំ​ខ្លួន​ខ្ញុំ​វា​អត់​មាន​អី​ប្លែក​សោះ»។
លោក នី សុខា ក៏​ថ្លែង​យ៉ាង​ខ្លី​ដែរ​ថា៖ «យើង​គិត​ថា​តុលាការ​យើង​អត់​អី​ចម្លែក​ទេ ពីព្រោះ​គាត់​អត់​ម្ចាស់ការ​ខ្លួន​ឯង​ទេ។ រឿង​នេះ​មិនមែន​តុលាការ​ទេ​ព្រោះ​តុលាការ​មិន​ច្បាស់​ការ​ទេ​ឥឡូវ​នេះ។ គាត់​សម្រេច​តាម​គេ​ហៅថា តេឡេ​កុម៉្មង់»។
មេធាវី​ការពារ​មន្ត្រី​អាដហុក​ទាំង​បួន​គឺ​លោក ឡោ ជុនធី ថ្លែង​ថា​នេះ​ជា​ការ​ពន្យារ​ចុង​ក្រោយ​ហើយ «នៅ​ក្នុង​ដំណាក់កាល​នេះ​នឹង​មាន​ដីកា​សម្រេច​មួយ​គឺ​ដីកា​ដំណោះស្រាយ​ថា​តើ​ត្រូវ​លើកលែង​ចោទប្រកាន់ ឬ​ត្រូវ​បញ្ជូន​ពួកគាត់​ទៅ​ជំនុំជម្រះ​ក្នុង​រយៈពេល ៦ ខែ​នេះ»។
លោក​បញ្ជាក់​ថា​ ការ​បន្ត​ឃុំ​ខ្លួន​នេះ​មិន​សម​ហេតុផល​ទេ​ដោយ​លោក​ថ្លែង​ថា «កាល​ពី ៦ ខែ​មុន​ការ​ស៊ើបអង្កេត​នៅ​មាន​តិចតួច មិន​សូវ​មាន​សកម្មភាព​ស៊ើបអង្កេត​អី​ទេ។ បើ​ស៊ើបអង្កេត​បន្ត​អ្វី​ដែល​យើង​ចង់​បាន​គឺ​ធ្វើ​ម៉េច​ឲ្យ​បាន​លឿន​បំផុត ...»។
ដូច​គ្នា​នេះ​ដែរ​លោក សំ សុគង់ មេធាវី​ការពារ​លោក នី ចរិយា ថ្លែង​ថា​គ្មាន​លក្ខខណ្ឌ​ចាំបាច់​ណា​ដែល​ត្រូវ​បន្ត​ការ​ពន្យារ​ពេល​ការ​ឃុំ​ខ្លួន​ទេ​ដោយសារ​វា​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កូន​ក្តី​ដែល​ច្បាប់​តម្រូវ​ឲ្យ​មាន​ការ​ជំនំជម្រះ​ឲ្យ​បាន​ឆាប់។ «បើ​យើង​មើល​បទល្មើស​ទាក់ទង​នឹង​លោក នី ចរិយា មិន​មាន​ភាព​ស្មុគស្មាញ​ទេ​គឺ​អត់​មាន​អី​ពាក់ព័ន្ធ​សោះ។ អ៊ីចឹង​ការ​ស៊ើបសួរ​រយៈពេល ១២ ខែ​នេះ​គ្រប់គ្រាន់​ហើយ»។
កាលពី​ម្សិលមិញ​លោក ធន សារាយ ប្រធាន​សមាគម​អាដហុក​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​ហៅ​ការ​ឃុំ​ខ្លួន​នេះ​ថា «ជា​រឿង​អយុត្តិធម៌​បំផុត»។
នៅ​ក្នុង​ឃ្លីប​វីដេអូ​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​អង្គការ​អាដហុក​លោក សារាយ បាន​សង្ខេប​សាច់​រឿង​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​មន្ត្រី​របស់​លោក​ថា កញ្ញា ខុម ចាន់ដារ៉ាទី ហៅ​ ស្រីមុំ បាន​ទៅ​ពឹងពាក់​អង្គការ​អាដហុក​ឲ្យ​ជួយ​ការពារ​ផ្នែក​ច្បាប់​ដោយ​នាង​អះអាង​ថា​នាង​មាន​ការ​ភ័យខ្លាច​ និង​ថា​មិន​មាន​ទំនាក់​ទំនង​ផ្លូវភេទ​អ្វី​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ដោយសារ​តែ​នាង​មាន​ការ​ខ្វះខាត​ក្រោយ​មាន​បញ្ហា​កើតឡើង នាង​បាន​ស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​អង្គការ​ដោយ​មាន​លិខិត​ត្រឹមត្រូវ។
សមាគម​អាដហុក​ក៏​បាន​សម្រេច​ផ្តល់​ជំនួយ​ថវិកា ២០៤ ដុល្លារ​ដោយ​មាន​ឯកសារ​ទទួល​ត្រឹមត្រូវ។
លោក​បញ្ជាក់​ថា៖ «ពេល​ទៅ​ដល់​តុលាការ​នាង​ ស្រីមុំ នេះ​បាន​ប្តូរ​ចម្លើយ​ថា​នាង​ធ្លាប់​មាន​ទំនាក់​ទំនង​ផ្លូវភេទ​ជាមួយ​លោក កឹម សុខា ទៅ​វិញ។ នាង​នេះ​ក៏​បាន​ចេញ​លិខិត​ចំហ​មួយ​ដោយ​បាន​ចោទប្រកាន់​ថា​បុគ្គលិក​សមាគម​បាន​បញ្ចុះបញ្ចូល​នាង​ថា​មិន​ឲ្យ​និយាយ​ពី​ទំនាក់​ទំនង​ផ្លូវភេទ​នេះ​ទៅ​វិញ»។
លោក​បន្ត​ថា​ថវិកា ២០៤ ដុល្លារ​ដែល​ផ្តល់​ឲ្យ​ទៅ​ ស្រីមុំ គឺ​ជា​ថវិកា​សមាគម​សម្រាប់​ជួយ​ជនរងគ្រោះ​ទូទៅ​តាម​ការ​ស្នើសុំ​ដែល​វា​មិនមែន​ជា​អំពើ​ពុករលួយ​ទេ ហើយ​បើ​សិន​ជា​រឿង​ពុករលួយ ត្រូវ​ចាប់​ទាំង​អ្នក​សូក និង​អ្នក​ស៊ី។
លោក​ក៏​បញ្ជាក់​ដែរ​ថា​ មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ ឬ​គ្មាន មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ។
លោក សារាយ ថ្លែង​ទៀត​ថា៖ «ការ​បន្ត​ឃុំ​ខ្លួន​ពួកគាត់​ទាំង​បំពាន​ដូច្នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​ផ្លូវចិត្ត​អ្នក​ជាប់​ឃុំ និង​សាច់ញាតិ​របស់​ពួកគាត់។ លើស​ពី​នេះ​កិត្តិយស​របស់​រដ្ឋាភិបាល​នឹង​បាត់បង់​កាន់តែ​ខ្លាំង​ពី​កែវ​ភ្នែក​អន្តរជាតិ»។
លោក សារាយ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ទម្លាក់​ការ​ចោទប្រកាន់​លើ​ពួកគាត់​ទាំង​ ៥ នាក់ និង​ដោះលែង​ពួកគាត់​ជា​បន្ទាន់៕

Aucun commentaire:

Enregistrer un commentaire