news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 14 décembre 2016

សាលាក្ដី​ខ្មែរក្រហម​ស្ដាប់​សាក្សី​ជា​អ្នក​ជំនាញ​ផ្នែក​វិភាគ​ឆ្អឹង​សាកសព


អង្គ​ជំនុំជម្រះ​សាលាដំបូង​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ បាន​សួរ​ដេញដោល​សាក្សី​ជា​អ្នក​ជំនាញ​មួយ​រូប អំពី​វិធីសាស្ត្រ​វិភាគ​ឆ្អឹង​សាកសព​ជនរងគ្រោះ ដែល​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម។ វាល​ពិឃាដ​ជើងឯក​ដែល​ជា​សាខា​គុក​ទួលស្លែង គឺ​ជា​ទីតាំង​មួយ​ដែល​លោក​ស្រាវជ្រាវ​វិភាគ​ឆ្អឹង​សាកសព។
អ្នក​ជំនាញ​ធ្វើ​កោសល្យវិច័យ និង​វិភាគ​ឆ្អឹង​សាកសព លោក វឿន វុទ្ធី ជម្រាប​អង្គ​ជំនុំជម្រះ​សាលាដំបូង​ថា ឆ្អឹង​ជន​រងគ្រោះ​សល់​នៅ​វាល​ពិឃាដ​ជើងឯក​ចំនួន ៦.៤២៦​នាក់ ដែល​លោក​បាន​វិភាគ គឺ​លោក​អាច​ដឹង​ពី​មូលហេតុ​សម្លាប់ ដូច​ជា​ដោយ​ការ​វាយ កាប់ ចាក់ និង​ដាក់​ថ្នាំ​គីមី​ពុល​ជា​ដើម៖ «ជ (ជនរងគ្រោះ) លេខ ០៣២៨ នេះ ត្រូវ​បាន​គេ​សម្លាប់​ដោយ​ដែក​ច្បូក​ចាក់​អន្ទង់ វាយ​បំបាក់​ពី​ផ្នែក​ម្ខាង​ទៅ​​ម្ខាង ហើយ​ឃើញ​ស្នាម​បែប​នេះ យើង​វិភាគ​ធៀប​បែប​នេះ រាល់​ស្លាកស្នាម​ទាំង​អស់ ពុំ​មែន​ជា​ការ​សន្និដ្ឋាន​មាត់​ទទេ​ឡើយ។ ក្រៅ​ពី​នោះ យើង​ពង្រីក​នៅ​ក្នុង​មីក្រូស្កុប (Microscope) ដើម្បី​ឲ្យ​ឃើញ​ស្លាកស្នាម។ បើ​ជា​ដំបង​គល់​ឫស្សី វា​អាច​មាន​ជួប​តិចតួច​នៅ​ទី​នោះ ហើយ​ជា​ពិសេស​​ឈើ​ជ្រុង យើង​បាន​ឃើញ​អដ្ឋិធាតុ​ខ្លះ​មាន​នៅ​ជាប់ ដោយសារ​វាយ​ទៅ​ផុង​លលាដ៍ វា​ជាប់​កម្ទេច​ហ្នឹង​ខ្លះ ប៉ុន្តែ​មិន​ច្រើន​ទេ តិច​ណាស់»

លោក​បន្ត​ថា ការ​វិភាគ​មូលហេតុ​ស្លាប់​គឺ​ប្រៀបធៀប​ស្លាកស្នាម​លើ​ឆ្អឹង​ទៅ​នឹង​ឧបករណ៍ ១៨​ប្រភេទ ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​សម្លាប់៖ «ខ្ញុំ​លើក​តែ​ពីរ​បី​ទេ ក្នុង ១៨​ប្រភេទ​ហ្នឹង មាន​ដែក​ថ្នាំង​អំពៅ ពូថៅ មាន​កាំបិត មាន​ដែក​ភ្លៅរទេះ ហើយ​មាន​ឈើ​ជ្រុង»
ក្នុង​ចំណោម​ឆ្អឹង​ក្បាល​ជាង ៤​ពាន់​នោះ មាន​តែ​ឆ្អឹង​ក្បាល​មួយ​ទេ ដែល​មិន​បាន​បង្ហាញ​ថា ស្លាប់​ដោយ​ការ​វាយ​ដំ​ដោយ​ឧបករណ៍ ឬ​ធ្វើ​ទារុណកម្ម។ ប៉ុន្តែ​ភក់​ក្នុង​លលាដ៍​ក្បាល​នោះ មាន​សារធាតុ​គីមី ដេដេតេ (DDT) ដូច​ឆ្អឹង​ក្នុង​រណ្ដៅ​រួម​នោះ​ដែរ៖ «ការ​ដែល​បំពុល​មនុស្ស​ដោយ​សារធាតុ​គីមី យើង​ពឹង​ផ្អែក​ទៅ​លើ​ការ​ប្រតិកម្ម​ហ្នឹង ជា​ពិសេស​ឆ្អឹង​សន្លាក់​នៅ​ជិត​ខាង​ក្រោម​ឆ្អឹង​ទម្រ​ឆ្អឹង​លលាដ៍ក្បាល​ហ្នឹង​តែម្ដង។ កាល​ណា​ស្លាប់​ដោយសារ​សារធាតុ​គីមី គឺ​វា​ឡើង​ពណ៌​ខ្មៅ ហើយ​ក្រអូម​មាត់​ខាង​លើ ក៏​មាន​ការ​ឡើង​ខ្មៅ​ដែរ។ ជួន​កាល​បើ​មាន​ប្រតិកម្ម​ជាមួយ​នឹង​ភក់​ដែល​នៅ​ទី​នោះ វា​ឡើង​ទៅ​ជា​បៃតង​ក្រមៅ»
លោក វឿន វុទ្ធី ជា​ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេ​ប្រវត្តិវិទ្យា ផ្នែក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ លោក​ថ្លែង​ថា មក​ដល់​ពេល​នេះ លោក​បាន​បញ្ចប់​ការ​ធ្វើ​កោសល្យវិច័យ​ឆ្អឹង​មនុស្ស​ចំនួន ៤​ទីតាំង​ផ្សេងៗ​គ្នា គឺ​ទី​១ មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជើងឯក។ ទី​២ មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​វត្ត​ប្រាសាទបតី នៅ​ខេត្ត​កំពង់ចាម។ ទី​៣ ធ្វើ​កោសល្យវិច័យ​លើ​ជន​រងគ្រោះ​នៅ​គោកព្រេច ខេត្ត​តាកែវ ហើយ​ទី​៤ នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ក្រាំងតាចាន់។ លោក​បាន​ចងក្រង​ឯកសារ និង​ថត​ទុក​ការ​វិភាគ​ឆ្អឹង​ជនរងគ្រោះ​ទាំង​នោះ​ដើម្បី​អភិរក្ស​កុំ​ឲ្យ​បាត់បង់​ពេល​ឆ្អឹង​ពុក​ផុយ​អស់​ទៅ។
លោក វឿន វុទ្ធី មាន​ប្រសាសន៍​ថា ឆ្អឹង​ក្បាល​លលាដ៍​ក្បាល​ជា​ផ្នែក​ឆ្អឹង​សំខាន់​សម្រាប់​កំណត់​អាយុ ភេទ និង​បញ្ជាក់​ស្លាកស្នាម​អំពី​ការ​វាយ​ដំ​នៅ​ក្នុង​របប​ខ្មែរក្រហម​នោះ។ ក៏​ប៉ុន្តែ លោក​ថា​មាន​ឆ្អឹង​ជាង ៦​ម៉ឺន (៦៣.១១២) ផ្នែក​ទៀត ដែល​លោក​បាន​វិភាគ ដូច​ជា ឆ្អឹង​ភ្លៅ ឆ្អឹង​ដើម​ដៃ កំភួន​ដៃ​ជា​ដើម។
លោក​ក៏​ឲ្យ​ដឹង​ដែរ​អំពី​វិធីសាស្ត្រ​ដែល​គេ​ប្រើប្រាស់​ជា​អន្តរជាតិ សម្រាប់​ការ​ធ្វើ​កោសល្យវិច័យ និង​វិភាគ​ឆ្អឹង​ទាំង​នោះ ក៏​អាច​បង្ហាញ​ពី​ភេទ និង​អាយុ​របស់​ជន​រងគ្រោះ​ដែរ៖ «សម្រាប់​រក​ភេទ ស្រី ឬ​ប្រុស ទី​មួយ​យើង​រក​ចិញ្ចើម បើ​ប្រុស​ទល់​ឡើង ស្រី​រាប ឆ្អឹង​ទង​ត្រចៀក បើ​ស្រី​ទង​ខ្លី ប្រុស​ទង​វែង។ មាន ៨​លក្ខណៈ ដែល​យើង​អាច​សន្និដ្ឋាន​បាន​ថា ស្រី ឬ​ប្រុស។ បើ​សិន​ជា ៦​លក្ខណៈ យើង​មិន​អាច​យក​ជា​ផ្លូវការ​ទេ។ យ៉ាង​ហោច​ណាស់​ក៏ ៧​ដែរ។ សម្រាប់​អាយុ គេ​វិភាគ​ទៅ​តាម​ខ្សែ​លលាដ៍ក្បាល ព្រោះ​ក្បាល​មនុស្ស​មាន​ខ្សែ​លលាដ៍។ ពឹង​ផ្អែក​ទៅ​លើ​ខ្សែ​លលាដ៍​ក្បាល​យើង​អាច​ដឹង​អាយុ។ នេះ​មិន​មែន​យើង​ថា ទេ វា​ជា​រូបមន្ត​ប្រើ​ទូទាំង​សកល​លោក»
ការ​ចាប់​អារម្មណ៍​របស់​លោក​ដែល​សិក្សាស្រាវជ្រាវ​នេះ ក៏​ព្រោះ​តែ​លោក​ជា​ជនរងគ្រោះ​ម្នាក់ ដែល​បាត់បង់​ឪពុក​ជា​គ្រូ​បង្រៀន សមាជិក​គ្រួសារ ៦​នាក់​ផ្សេង​ទៀត។ ម្យ៉ាង​ទៀត វា​ជា​កាតព្វកិច្ច​របស់​លោក​ជា​ប្រធាន​អង្គភាព​មួយ​ដែល​ត្រូវ​ចងក្រង​ឯកសារ​ទុក​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​មនុស្ស​ទាំង​ឡាយ​ចងចាំ ហើយ​ទទួល​ស្គាល់​ការ​សម្លាប់​នោះ។
សវនាការ​សួរដេញដោល​សាក្សី​ជំនាញ​អំពី​ការ​វិភាគ​ឆ្អឹង​សាកសព​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម សាលាដំបូង​នឹង​បន្ត​ទៀត នៅ​ថ្ងៃ​ពុធ ទី​១៤ ធ្នូ។

សវនាការ​ពិនិត្យ​ភស្តុតាង និង​ស្ដាប់​សាក្សី​ក្នុង​សំណុំរឿង ០០២ វគ្គ ២ អង្គ​ជំនុំជម្រះ​សាលាដំបូង​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៦ នេះ៕

ដោយ ឡេង ម៉ាលី
2016-12-13

1 commentaire:

  1. ១៩៧០រហូត១៩៧៩មិនស្កាល់ខ្មែរក្រហមតែខ្មែររណះសេរ្យឫខ្មែររំដោះយួនចូលពី៧៩មករហូតសព្វថ្ងៃទើបស្កាល់ពាក្យខ្មែរក្រហមប្រាកដ៧៥រហូត៧៩អាចថាខ្មែររំដោះសំម្លាប់ខ្មែររបបថ្មី១៧មេសារក្នុងការច្រណែនក្នុងការល្ងិតល្ងង់ពីសេសមនោរគម៌អង្កការលើដូចកងឈ្លបក្មេងៗដែលសំម្លាប់ពលរដ្ឋថ្មីតាមបញ្ចារអង្គការលើ?..ខ្ញុំបងប្អូនមីងមារស្លាប់ជំនាន់៣៥នាក់អុំមីងមារពុកម៉ែ(តាយាយគាត់ចាស់គេមិនយក..អាយុ៨៣នឹង៨៨ឆ្នាំគាត់ស្លាប់ឆ្នាំ៨៤..តែអ្នកស្លាប់តូចជាង១ខួប,៦ឆ្នាំ៨ឆ្នាំ១០ឆ្នាំ១៥ឆ្នាំ២០ឆ្នាំ++++++++++សារុប៣៥នាក់ទាំចាស់ទាំងក្មេង២ខែក្រោយដើរជំនួនច្រើនខែត្តវិញចូលស្រុកកំណើតគេហៅដាក់ឡានទ្រុងភ្លាមៗយកទៅចំកាលើខែត្តកំពង់ចាមចំការចេកពីរឫបីខែក្រោយបែកភ្នំពេញតាមដែលជីដូនខ្ញុំនិយាយប្រាប់..រហូតពេលនេះខ្ញុយល់ថាជាកំហុស៩០%ស្ដេចសីហនុទទួលខុសត្រូវលើពលរដ្ឋខ្មែររាប់លាននាក់រួមអង្កការលើ..ច្បាស់ដោយឥតច្រឡំ..

    RépondreSupprimer