news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 14 juillet 2016

អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​​ស្នើ​ឲ្យ​អាជ្ញាធរ​រក​ឃាតក​​​សម្លាប់​លោក កែម ឡី ពិត​ប្រាកដ

ពលរដ្ឋ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​សង្កាត់​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី និង​គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ ឯករាជ្យ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ ក្នុង​ការ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌​មួយ​ស្វែង​រក​ឃាតក​ពិត និង​អ្នក​នៅ​ក្រោយ​ខ្នង​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា នោះ។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ថ្កោលទោស​ចំពោះ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រក​ឃាតក​ពិតប្រាកដ​មក​ផ្ដន្ទាទោស​តាម​ ច្បាប់។

អ្នកនាំពាក្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី សេស៊ីល ពួយលី (Cecile Pouilly) ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា អង្គការ​សហប្រជាជាតិ​ស្វាគមន៍​ចំពោះ​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាស​បើក​ការ​ស៊ើប​អង្កេត និង​ការ​ចាប់​ខ្លួន​ជនសង្ស័យ។

ជាមួយ​គ្នា​នេះ​ដែរ អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ​ឲ្យ​បាន​ជាក់លាក់ ច្បាស់លាស់ និង​ត្រូវ​ធានា​ថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ត្រូវ​ចាប់​យក​មក​កាត់ទោស និង​ដាក់ទោស​ត្រឹមត្រូវ​តាម​ច្បាប់។
ស្រប​គ្នា​នេះ​ដែរ ក្មួយ​ប្រុស​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា លោក ធួវី ហ្សាន់ឌី ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដោយ​តម្លាភាព និង​សុំ​ឲ្យ​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ឃាតកម្ម​នេះ៖ «»។
​ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​ ១៣ កក្កដា ស្នើ​ឲ្យ​មាន​អ្នក​ឯកទេស​ដែល​មាន​ជំនាញ​ត្រឹមត្រូវ និង​ឯករាជ្យ ក្នុង​ការ​ស៊ើបអង្កេត​លើ​ករណី​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​លើ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នោះ។
ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ កត់សម្គាល់​ឃើញ​ថា កន្លងទៅ​មាន​អំពើ​ឃាតកម្ម​មាន​លក្ខណៈ​នយោបាយ​មួយ​ចំនួន ដូចជា​ករណី លោក ជា វិជ្ជា និង​លោក ឈុត វុទ្ធី ជាដើម ដែល​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ពុំ​ដែល​រក​ឃើញ​ឃាតក​ពិតប្រាកដ ឬ​អ្នក​នៅ​ក្រោយ​ឃាតកម្ម​ទាំង​នោះ​ឡើយ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ករណី​ ឃាតកម្ម​នេះ​ដែល​ឯករាជ្យ និង​មាន​អង្គការ​សហប្រជាជាតិ​ចូលរួម​ជាដើម៖ «»។
ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ដដែល ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ជា​បន្ទាន់ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​សកម្មជន​ការពារ​សិទ្ធិមនុស្ស អ្នក​នយោបាយ និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល។

​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​កត់សម្គាល់​ថា ខណៈ​ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​តានតឹង​នា​រយៈពេល​ចុង​ក្រោយ វា​មាន​សារសំខាន់​ណាស់​ដែល​អាជ្ញាធរ​ត្រូវ​ធានា​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សុវត្ថិភាព​ពេញលេញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​រង​ហិង្សា​លើ​រាងកាយ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ពិសេស​ក្នុង​ពេល​វេលា​មុន​ការ​បោះឆ្នោត​ឃុំ សង្កាត់ និង​បោះឆ្នោត​ជាតិ ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ៕​

ដោយ ទីន ហ្សាការីយ៉ា និង សាន សែល
2016-07-13

Aucun commentaire:

Enregistrer un commentaire