news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 14 juillet 2016

អ្នក​ដឹក​រូបថត​លោក កែម ឡី តាម​រ៉ឺម៉ក​ត្រូវ​ប៉ូលិស​បញ្ឈប់


កំពង់ចាមៈ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣ រូប​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​បញ្ឈប់​សកម្មភាព​ដឹក​រូបថត​សព​លោក កែម ឡី តាម​រ៉ឺម៉ក​ក្រោម​ហេតុផល​ថា​នាំ​ឲ្យ​ប៉ះពាល់​ចរាចរណ៍​ដោយសារ​មាន​អ្នក​រោម​ចូល​បច្ច័យ​កាល​ម្សិលមិញ​នៅ​ម្តុំ​ផ្សារ​បឹងកុក ភូមិ​បឹងកុក សង្កាត់​បឹងកុក ក្រុង​កំពង់ចាម។ នេះ​បើ​តាម​ស្នងការ​នគរបាល​ខេត្ត។

តាម​មន្ត្រី​សង្គ្រោះ​ជាតិ​រ៉ឺម៉ក​ដឹក​រូបថត​នេះ​គ្មាន​បំណង​អង្គាស​បច្ច័យ​ទេ​គឺ​ដឹក​តម្រង់​ទៅ​ស្នាក់ការ​បក្ស​ដើម្បី​គោរព​តែ​ជា​សន្ដាន​ចិត្ត​ពលរដ្ឋ​ពួកគាត់​ចូល​បុណ្យ​តាម​ផ្លូវ​ដោយ​គេ​យល់​ថា​លោក កែម ឡី ជា​អ្នក​វិភាគ​ឯករាជ្យ​ល្បី​មួយ​រូប​ជា​មនុស្ស​គួរ​ឲ្យ​គោរព​ហើយ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ឲ្យ​ស្លាប់​នៅ​កណ្តាល​រាជធានី។
លោក បែន រ័ត្ន ស្នងការ​នគរបាល​ ខេត្ត​កំពង់ចាម​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​មនុស្ស​ ៣ នាក់​មាន​ស្រី​ម្នាក់ ប្រុស​ពីរ​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​លោក​បញ្ជា​ឲ្យ​នគរបាល​ប៉ុស្តិ៍​បឹងកុក «ហៅ​មក​សួរនាំ​ដោយ​មិន​មាន​ការ​ឃាត់​ខ្លួន​នោះ​ទេ» បន្ទាប់​ពី​ពួកគេ​ដឹក​រូបថត​កាត់​ផ្សារ​បឹងកុក​មាន​ដាក់​ទៀន ធូប ផ្កា ដើម្បី​ឲ្យ​ពលរដ្ឋ​ចូល​បច្ច័យ។
លោក​ថា៖ «ខ្ញុំ​ជម្រាប​គាត់​ថា​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អ៊ីចឹង​ទេ​តែ​ជម្រើស​មាន​ពីរ​គឺ​ទី ១ គាត់​ទៅ​សុំ​ច្បាប់​ក្រុង​សិន​ទៅ​ហើយ​ ទី ២ បើ​សុំ​ច្បាប់​ហើយ​គាត់​ទៅ​ធ្វើ​នៅ​ផ្ទះ​នៅ​ស្នាក់ការ​ក៏​បាន​បើ​ធ្វើ​លើ​ផ្លូវ​គឺ​ត្រូវ​សុំ​ច្បាប់។ ដូច​ពលរដ្ឋ​ហែ​ជំនូនការ​អី​ក៏​ត្រូវ​សុំ​ច្បាប់​អាជ្ញាធរ​ដែរ»។
លោក​បន្ត​ថា៖ «វា​ប៉ះពាល់​សណ្តាប់​ធ្នាប់​មុខ​ផ្សារ។ តែ​យើង​បាន​ហៅ​គាត់​សួរ​ហើយ​ឲ្យ​ផ្តិត​មេដៃ​ឲ្យ​ទៅ​វិញ​គ្រាន់​តែ​សួរ​មួយ​ម៉ោង​កន្លះ​ទេ»។
យ៉ាង​ណា​ក៏ដោយ​រូបថត​ក៏​នៅ​ត្រូវ​បាន​ដឹក​ទៅ​ទីស្នាក់ការ​បក្ស​បន្ត​ទៀត​ដើម្បី​ប្រារព្ធ​ពិធី។
លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ថ្លែង​ថា​ក្រុម​ការងារ​បក្ស​គ្មាន​បំណង​ដឹក​រូប​លោក កែម ឡី ដើម្បី​រៃអង្គាស​បច្ច័យ​ទេ​គឺ​ពួកគេ​ដឹក​ពី​កន្លែង​តុបតែង​មក​ស្នាក់ការ​បក្ស​ដើម្បី​គោរព​បូជា​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ឃាត់។
លោក​ថ្លែង​ថា៖ «ពេល​ដឹក​ក៏​មាន​អ្នក​ចូល​បុណ្យ​តាម​ហ្នឹង​ទៅ​នោះ​ជា​ការពិត​មិន​អាច​បិទ​សិទ្ធិ​ពលរដ្ឋ​បាន​ទេ​យើង​មិន​មាន​ហៅ​ពលរដ្ឋ​ឲ្យ​ចូល​បុណ្យ​ទេ»។
ទោះបី​យ៉ាង​ណា​ លោក​ថា​ ពលរដ្ឋ​អាច​ចូល​បច្ច័យ​តាម​សទ្ធា​នៅ​ស្នាក់ការ​បក្ស​ជា​កន្លែង​ត្រូវ​ដាក់​តាំង​រូបថត​សព​ឲ្យ​គោរព​ហើយ​បច្ច័យ​នឹង​ត្រូវ​យក​ទៅ​ដល់​គ្រួសារ​សព​ដែល​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​នៅ​វត្តចាស់ ភ្នំពេញ៕

Aucun commentaire:

Enregistrer un commentaire