news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 18 juillet 2016

ពលរដ្ឋ​ឃុំ​បឹងល្វា​ខេត្ត​កំពង់ធំ​ត្អូញត្អែរ​ចំពោះ​ការ​យក​ប្រាក់​ឆ្លង​កាត់​លើ​ផ្លូវ​សាធារណៈ​ក្នុង​ឃុំ



ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ លើក​ឡើង​ថា មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ទាហាន ឃុបឃិត​គ្នា​យក​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណៈ​ក្នុង​ឃុំ ក្រោម​ហេតុផល​ថា​ពួក​គេ​បាន​ធ្វើ និង​ជួសជុល​ផ្លូវ​នោះ។ ពលរដ្ឋ​យល់​ថា ការ​យក​ប្រាក់​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។ បញ្ហា​នេះ អភិបាល​ស្រុក​សន្ទុក បញ្ជាក់​ថា នឹង​ចាត់​វិធានការ​ដោះស្រាយ​បញ្ចប់​វិវាទ​មួយ​នេះ។


ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងល្វា ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ថ្លៃ​ឆ្លង​កាត់​ផ្លូវ និង​ស្ពាន​មួយ​កន្លែង​នៅ​ក្នុង​ឃុំ។ ពួក​គេ​លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ដែល​ជា​មន្ត្រី​ទាហាន​ស្រុក​សន្ទុក បន្ត​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ទៀត​នោះ ពួក​គាត់​នឹង​នាំ​គ្នា​ឡើង​មក​តវ៉ា​ដល់​ថ្នាក់​ខេត្ត​តែ​ម្តង។

ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងល្វា លោក ដុក វី ឲ្យ​ដឹង​ថា សកម្មភាព​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ឆ្លង​កាត់​ផ្លូវ​មួយ​ខ្សែ​នៅ​ឃុំ​បឹងល្វា គឺ​កើត​ឡើង​ជាង ១​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា មាន​មន្ត្រី​ទាហាន​នៅ​ស្រុក​សន្ទុក ម្នាក់ បាន​បោះ​ទីតាំង​យក​ប្រាក់​ពី​ពលរដ្ឋ​ដោយ​ក្នុង​រថយន្ត​មួយ​គ្រឿង ១​ម៉ឺន​រៀល រទេះ​គោ​ក្របី​ឆ្លង​កាត់​ទៅ​មក ១​ម៉ឺន​រៀល ម៉ូតូ ១​គ្រឿង ១​ពាន់​រៀល​ក្នុង​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ម្តង៖ «សុំ​ឲ្យ​គាត់​ហ្នឹង​ឈប់​ទៅ ហើយ​សុំ​ឲ្យ​រដ្ឋាភិបាល (សង់) ស្ពាន​ហ្នឹង​ឲ្យ​មួយ​មក ចម្ងាយ​ប្រហែល ៤​ម៉ែត្រ​ទេ»។

ក្រុម​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ដំបូង​ឡើយ ផ្លូវ​ប្រមាណ ៣​គីឡូម៉ែត្រ​ក្នុង​ភូមិ​កោះដង្កូវ និង​ស្ពាន​ឆ្លង​កាត់​មួយ​កន្លែង​នៅ​ចំណុច​អូរ​កែង​ទាត់ ឃុំ​បឹងល្វា គឺ​ពលរដ្ឋ​បាន​រៃអង្គាស​ប្រាក់​គ្នា​ក្នុង​មួយ​គ្រួសារ ១០​ម៉ឺន​រៀល ឬ​តិច​ជាង​ហ្នឹង ដើម្បី​កសាង​កាល​ពី​ឆ្នាំ​២០១៥។ ក្រោយ​មក​ក៏​មាន​ទាហាន​នៅ​ស្រុក​សន្ទុក ម្នាក់ តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​រាល់​ពេល​ឆ្លង​កាត់ ក្រោម​ហេតុផល​ថា ប្រាក់​ដែល​ប្រជាពលរដ្ឋ​រៃអង្គាស​គ្នា​កាលនោះ គឺ​មិន​គ្រប់​ចំនួន​ថ្លៃ​កសាង ហើយ​រូប​គេ​បាន​ចេញ​ថ្លៃ​ធ្វើ​ផ្លូវ និង​ស្ពាន​នោះ​ចំនួន​ជិត ២០​លាន​រៀល​បន្ថែម​ទៀត។

ជា​ថ្នូរ​នឹង​ការ​ចេញ​ប្រាក់​ជំនួស​ពលរដ្ឋ​ចំពោះ​ថ្លៃ​កសាង​ផ្លូវ និង​ស្ពាន​មួយ​ចំណែក​កាលណោះ ទាហាន​ម្នាក់​នៅ​ស្រុក​សន្ទុក ក៏​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​រយៈពេល ៦​ខែ ចាប់​ពី​ខែ​កុម្ភៈ ដល់​ត្រឹម​ខែ​សីហា ឆ្នាំ​២០១៥ ប៉ុន្តែ​អ្នក​ភូមិ​អះអាង​ថា ទាហាន​រូប​នោះ​មិន​បាន​បញ្ឈប់​ការ​យក​ប្រាក់​ត្រឹម​ពេល​កំណត់​ឡើយ បែរ​ជា​យក​រហូត​ដល់​បច្ចុប្បន្ន។

ពលរដ្ឋ​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយ​ថា ពួក​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​លើក​ច្រើន​សា ប៉ុន្តែ​អាជ្ញាធរ​បាន​ត្រឹម​រុញ​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ។ ពលរដ្ឋ​ដដែល​ចោទ​ប្រកាន់​អាជ្ញាធរ​ទាំង​នោះ​ថា បាន​ឃុបឃិត​គ្នា​ដើម្បី​ធ្វើ​អាជីវកម្ម​លើ​ខ្នង​ប្រជាពលរដ្ឋ​តែ​ម្តង ហើយ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទាហាន​ដែល​បាន​ដាក់​កុងត្រូល​សម្រាប់​យក​ប្រាក់​ពី​អ្នក​ភូមិ​ទៀត​ផង៖ «ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ខាង​ស្រុក ខាង​ខេត្ត​ហ្នឹង ជួយ​យក​ភ្នែក​មើល​ផង ព្រោះ​គាត់​ធ្វើ​អ៊ីចឹង​ធ្លាក់​អស់​ហើយ​សន្លឹក​ឆ្នោត»។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​សន្ទុក លោក យស់ បញ្ញារិទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា ខាង​លោក​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​ជា​ផ្លូវ​ការ​ទេ ប៉ុន្តែ​លោក​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ឃុំ​សម្របសម្រួល​លើ​បញ្ហា​នេះ។ លោក​ថា​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​លើ​ផ្លូវ និង​ស្ពាន​មួយ​កន្លែង​នោះ ពីព្រោះ​សកម្មភាព​យក​ប្រាក់​កន្លង​មក អាជ្ញាធរ​មិន​បាន​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​ឡើយ៖ «ក្រោយ​ពី​បាន​ព័ត៌មាន​ហ្នឹង ខ្ញុំ​បាន​បញ្ចប់ បាន​បញ្ឈប់ ហើយ​ខ្ញុំ​ឲ្យ​មេ​ឃុំ​សម្របសម្រួល​ជាមួយ​សហគមន៍​ធ្វើ​ការ​បន្ត​ទៅ»។

អភិបាល​ស្រុក​ដដែល​បដិសេធ​ថា អាជ្ញាធរ​មិន​ដែល​ទទួល​ប្រាក់​ពី​ម្ចាស់​អាជីវកម្ម ឬ​អ្នក​ដាក់​កុងត្រូល​យក​ប្រាក់​ពី​ពលរដ្ឋ​ទេ។ លោក​ថា តំបន់​ពលរដ្ឋ​រស់នៅ​នោះ កន្លង​មក​ជា​តំបន់​អនាធិបតេយ្យ ដោយ​មិន​ទាន់​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​តាម​ផ្លូវ​ច្បាប់។ តែ​យ៉ាង​ណា ក្រោយ​ពេល​ភូមិ​មួយ​ចំនួន​នៅ​ឃុំ​បឹងល្វា ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​តាម​ច្បាប់​ហើយ​នោះ អាជ្ញាធរ​នឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ផ្លូវ ស្ពាន ជូន​ប្រជាពលរដ្ឋ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មើល​ឃើញ​ថា ករណី​យក​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​ពី​ពលរដ្ឋ​នេះ គឺ​មិន​ស្រប​តាម​ផ្លូវ​ច្បាប់​ឡើយ ពីព្រោះ​មិន​មាន​កិច្ចសន្យា​រវាង​អាជ្ញាធរ​រាជ​រដ្ឋាភិបាល និង​ម្ចាស់​អាជីវកម្ម ព្រម​ទាំង​មិន​មាន​តម្លាភាព​ផង។ លោក​បន្ត​ថា អាជ្ញាធរ​អាច​ដក ឬ​បញ្ឈប់​ម្ចាស់​អាជីវកម្ម​នោះ​បាន ដោយ​មិន​ចាំបាច់​មាន​សំណង ពីព្រោះ​ការ​យក​ប្រាក់​ពី​ពលរដ្ឋ​កន្លង​មក គឺ​ជា​សកម្មភាព​ខុស​ច្បាប់៕

ដោយ សូត សុខប្រាថ្នា
 RFA 2016-07-17 

Aucun commentaire:

Enregistrer un commentaire