news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 20 juin 2016

ពលរដ្ឋ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​បារម្ភ​ខ្លាច​បាត់បង់​ដី​ចម្ការ



ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន និង​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ចម្ការ​របស់​ពួក​គាត់។ ក្តី​បារម្ភ​នេះ ក្រោយ​ពេល​មាន​ក្រុម​មិន​ស្គាល់​មុខ​បាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​កាយ​ជា​ប្រឡាយ​តាម​ក្បាល​ដី​របស់​ពលរដ្ឋ​ដោយ​លួច​លាក់ កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា បន្ទាប់​ពី​ដី​តំបន់​នោះ អាជ្ញាធរ​សម្រេច​ធ្វើ​អត្តសញ្ញាណកម្ម​ជូន​ពលរដ្ឋ​រួច​រាល់​ហើយ ដោយ​រង់ចាំ​ដោះស្រាយ​សម្រេច​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន និង​ឃុំ​ទន្លូង ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ចប់​សព្វគ្រប់ ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ដីធ្លី​នៅ​តំបន់​មួយ​ចំនួន។ អ្នក​ភូមិ​យល់​ថា ប្រសិន​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​ការ​ដោះស្រាយ សកម្មភាព​ឈូស​ឆាយ​ដី​ចម្ការ​របស់​ពួក​គាត់ នឹង​កើត​មាន​ដោយ​លួច​លាក់​បន្ត​ទៀត​ជាក់​ជា​មិន​ខាន។

ពលរដ្ឋ​នៅ​ឃុំ​ទន្លូង អ្នកស្រី អួន ស្រីនួន ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា មាន​អ្នក​ភូមិ​ប្រមាណ ៦០​នាក់​លើក​គ្នា​ទៅ​កាន់​តំបន់​ដី​ជម្លោះ​ស្រែ​រំពាក់ ដើម្បី​មើល​ស្ថានភាព​ឈូស​ឆាយ​ដី​របស់​ពួក​គាត់ ក្រោយ​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​មួយ​ក្រុម​នាំ​គ្នា​យក​គ្រឿងចក្រ​មួយ​គ្រឿង​ចូល​ទៅ​តំបន់​នោះ។ អ្នកស្រី​បន្ត​ថា អ្នក​ស្រុក​បាន​ប្រទះ​ឃើញ​ស្លាកស្នាម​ថ្មីៗ​នៃ​ការ​ឈូស​ឆាយ​ព័ទ្ធ​តាម​ក្បាល​ដី​របស់​ពួក​គាត់​ប្រមាណ ៣០០​ម៉ែត្រ ប៉ុន្តែ​អ្នក​ភូមិ​មិន​បាន​ប្រទះ​ឃើញ​ជន​ទាំង​នោះ​ទេ៖ «ខ្ញុំ​បារម្ភ​ថា គេ​នៅ​តែ​យក​ដី​យើង​ដដែល គេ​នឹង​មិន​ប្រគល់​ឲ្យ​យើង​ទេ លុះត្រា​តែ​គេ​ឈប់​មក​ធ្វើ»។

ដី​តំបន់​ស្រែ​រំពាក់​តំបន់​ទួល​គ្រោះ តំបន់​ពុល​ប្រម៉ា និង​តំបន់​មួយ​ចំនួន​ទៀត កាល​ពី​ឆ្នាំ​២០១៥ អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​អត្តសញ្ញាណកម្ម​ជូន​ពលរដ្ឋ​ដើម្បី​សម្គាល់​ក្បាល​ដី និង​ចំនួន​គ្រួសារ​រួច​មក​ហើយ។ ប្រជាពលរដ្ឋ​ដែល​រង់ចាំ​ការ​ដោះស្រាយ​មាន​ចំនួន​ជាង ៣០០​គ្រួសារ លើ​ទំហំ​ផ្ទៃ​ដី​ប្រមាណ ១​ពាន់​ហិកតារ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ម៉ែន សារុន។ ប៉ុន្តែ​ក្រោយ​មក មាន​បុគ្គល​មាន​អំណាច និង​មាន​ប្រាក់​មួយ​ចំនួន ចូល​ទៅ​កាន់​កាប់​ចំណែក​ដី​ខ្លះ​លើ​ដី​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​កាន់​កាប់ រហូត​បង្កើត​ជា​សកម្មភាព​ហិង្សា​ដើរ​ដុត​រោង​ចាំ​ចម្ការ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា មិន​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ទេ ដោយ​លោក​ថា​ជាប់​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ។

ចំណែក​តំណាង​ពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន លោក ផុន សុផល បញ្ជាក់​ថា សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ និង​កាយ​ជា​ប្រឡាយ​ព័ទ្ធ​ដី​ប្រជាពលរដ្ឋ​បាន គឺ​បង្ហាញ​ថា​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជូន​ពលរដ្ឋ និង​បង្ហាញ​ពី​អសមត្ថភាព​របស់​ពួក​គេ​ទៀត​ផង៖ «ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ដំអក់​ការ​ដោះស្រាយ​ទៀត ខ្ញុំ​គិត​ថា​ប្រហែល​នឹង​មាន​បញ្ហា​កើត​ឡើង​សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ទ្រាំ​មិន​បាន​នឹង​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​រំលោភ​បំពាន​នោះ»។

សកម្មភាព​ឈូស​ឆាយ និង​កាយ​ដី​ប្រជាពលរដ្ឋ​ជា​ថ្មី​ទៀត​នេះ កើត​ឡើង​ស្រប​ពេល​អាជ្ញាធរ​ឃុំ​ជាំក្រវៀន បាន​កោះ​ហៅ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទៅ​ប្រជុំ​នៅ​សាលា​ឃុំ​ជាច្រើន​លើក កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ដើម្បី​ជ្រើសរើស​តំណាង​របស់​ខ្លួន​ឈាន​ទៅ​ជជែក​រក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់ ជាមួយ​អាជ្ញាធរ​ខេត្ត​នៅ​ពេល​ខាង​មុខ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​កន្លង​មក គឺ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ហើយ​ហាក់​មាន​ទំនោរ​ការពារ​ក្រុមហ៊ុន ឬ​បុគ្គល​មាន​អំណាច​ច្រើន​ជាង​ប្រជាពលរដ្ឋ​ទៅ​វិញ៖ «ហ្នឹង​ហើយ​អ្នក​យក​ហ្នឹង​ដដែល​ទេ។ មាន​ក្រុម​ទាហាន មាន​ក្រុម​ថៅកែ មាន​អ្នក​រត់​ការ មេការ​ដី​ហ្នឹង​ដដែល​ហ្នឹង អត់​មាន​អ្នក​ប្លែក អត់​មាន​អ្នក​ផ្សេង​ណា​ទេ! ហើយ​ពួក​ហ្នឹង​ធ្វើ​ការ​ជាមួយ​ស្រុក ទៅ​មកៗ​ជាមួយ​គណៈកម្មការ​ហ្នឹង»។

លោក​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​ការ​ដោះស្រាយ​ទៀត​នោះ វា​នឹង​អាច​ឈាន​ជា​អំពើ​ហិង្សា​កើត​ឡើង។ លោក​យល់​ថា ជា​ការ​ល្អ​ប្រសើរ ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ជាតិ ត្រូវ​ចុះ​ពិនិត្យ និង​ដោះស្រាយ​តាម​ភាព​ជាក់ស្តែង ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ដីធ្លី​ទាំង​នោះ៕

ដោយ សូត សុខប្រាថ្នា
 RFA 2016-06-18 

Aucun commentaire:

Enregistrer un commentaire