news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 20 juin 2016

អតីត​ប្រធានាធិបតី​អេហ្ស៊ីប​ត្រូវ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ខណៈ​​៦​នាក់​ទៀត​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត

អតីត​ប្រធានាធិបតី​អេហ្ស៊ីប Mohamed Morsi ស្លៀក​ពាក់​ក្រហម​ដែល​បញ្ជាក់​ថា​គាត់​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត បាន​លើក​ដៃ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​នៅ​តុលាការ​មួយ នៅ​ជាយ​ក្រុង​គែរ ប្រទេស​អេហ្ស៊ីប​កាល​ពី​ថ្ងៃសៅរ៍។

តុលាការ​មួយ​ក្នុង​ប្រទេស​អេហ្ស៊ីប​ បាន​កាត់​ទោស​លោក​អតីត​ប្រធានាធិបតី​ Mohamed Morsi ​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ពី​បទចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ ​ការ​សម្ងាត់​របស់​រដ្ឋ។​
កាល​ពីថ្ងៃ​សៅរ៍​ តុលាការ​នេះ​ក៏​បាន​កាត់​ទោស​ប្រហារ​ជីវិត​សហ​ចុង​ចោទ​របស់​លោក​ Morsi ​៦​នាក់​ទៀត​ ដែល​មានរួម​បញ្ចូល​ទាំង​បុគ្គលិក​២​នាក់​នៃ​បណ្តាញទូរទស្សន៍​ Al-Jazeera ​និង​អ្នក​យក​ព័ត៌មាន​ម្នាក់​ទៀត។​ ចុង​ចោទ​ពីរ​នាក់​ទៀត​ដែល​បាន​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ Morsi ​បាន​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​គុក​មួយ​ជី​វិត​ដែរ។​

សាល​ក្រម​ទាំង​អស់​កាល​ពី​ថ្ងៃសៅរ៍​ អាច​ត្រូវ​បាន​តវ៉ា​ឡើង​ឧទ្ធរណ៍។​ចុង​ចោទ៧​នាក់​ក្នុង​បណ្តា​ពួក​ចុង​ចោទ​ ១១នាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​លោក ​Morsi ផង​ដែរ​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង។
ចៅក្រម​បាន​និយាយ​ថា​ បុគ្គលិក​ពីរ​នាក់​របស់​បណ្តាញ​ទូរទស្សន៍​ Al-Jazeera គឺ​លោក​ Alaa Omar ​ជា​អ្នក​ផលិត​ព័ត៌មាន​ និង​លោក ​Ibrahim Mohammed Hilal បណ្ណាធិការ​ព័ត៌មាន។ ចំណែក​អ្នក​យក​ព័ត៌មាន​ទី​បី​ដែល​បាន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​បាន​ ត្រូវ​គេ​ប្រាប់​អត្តសញ្ញាណ​ថា​ឈ្មោះ Asmaa al-Khateib ​ដែល​ធ្វើ​ការ​ឱ្យបណ្តាញ​ព័ត៌មាន​ Rasd ​ដែល​ជា​បណ្តាញ​ផ្សាយ​ព័ត៌មាន​ជាប់​សង្ស័យ​ថា​មាន​ចំណង​ទាក់ទង​ជាមួយអង្គការ ​ភាតរភាព​ឥស្លាម ឬ​ Muslim Brotherhood ​របស់​លោក Morsi។​
តាម​រយៈ​នីតិ​វិធី​ជា​ស្តង់ដារ​ក្នុង​ករណីមាន​ទោស​ប្រហារ​ជីវិត​ អនុសាសន៍​របស់​ចៅក្រម​ត្រូវ​ដាក់​បង្ហាញ​នៅ​ការិយាល័យ​នៃ​ Grand Mufti ​របស់​ប្រទេស​អេហ្ស៊ីប​ ដែល​ជា​អ្នក​មាន​អំណាច​ជាន់​ខ្ពស់​ខាង​សាសនា​ឥស្លាម​ របស់​ប្រទេស​ជាតិ​ដើម្បី​សុំការ​យល់ព្រម។
គ្មាន​អត្ថាធិប្បាយ​ជាបន្ទាន់​ពី​បណ្តាញ​ទូរទស្សន៍​ Al-Jazeera ទេ​ដល់​សាល​ក្រម​កាល​ពី​ថ្ងៃ​សៅរ៍។​ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ Amnesty International ​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​បោះ​បង់​ចោល​សាល​ក្រម​ប្រហារ​ជីវិត​ជា​បន្ទាន់​ និង​ទាមទារ​ឲ្យទម្លាក់ចោល​«ការ​ចោទ​ប្រកាន់​ដែល​គួរ​ឱ្យ​អស់​សំណើច​ប្រឆាំង​ នឹង​អ្នក​កាសែត​ទាំង​នេះ»។
លោក ​Morsi ​ដែល​ជា​ប្រធានាធិបតី​ទី​មួយ​នៃ​ប្រទេស​អេហ្ស៊ីប​ ដែល​បាន​ជាប់​ឆ្នោត​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ជា​មេដឹកនាំ​នៃ​គណបក្ស​ Muslim Brotherhood ​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​ដោយ​ក្រុម​យោធា​កាល​ពី​ខែ​កក្កដា​ ឆ្នាំ២០១៣​ ហើយ​លោក​បាន​ត្រូវ​កាត់​ទោស​ប្រហារជីវិត​ ជាប់​គុក​មួយ​ជិវិត​និង​ជាប់​គុក​២០ឆ្នាំ​ក្នុង​ករណី​ឯទៀតៗ។​
សាលក្រម​ប្រហារ​ជីវិត​ទី​មួយ​និង​សាលក្រម​ពីរបា​នឋិត​នៅ​ក្រោម​ការតវ៉ា​ឡើង​ឧទ្ធរណ៍។
គណបក្ស​ភាតរភាព​ឥស្លាម​ឬ Muslim Brotherhood ​របស់​លោក​បាន​ត្រូវ​ហាម​ប្រាម​មិន​ឱ្យ​មាន​ ហើយត្រូវ​បាន​ប្រកាស​ថា​ជា​អង្គការ​ភេរវជន​នៅ​ក្រោយ​ការ​បណ្តេញ​លោក​ចេញ​ពី​ តំណែង។
លោក ​Morsi​ បាន​បម្រើ​ការ​ជា​ប្រធានាធិបតី​ទី​៥​នៃ​ប្រទេស​អេហ្ស៊ីប​ ពី​ថ្ងៃ​ទី៣០​ ខែ​មិថុនា​ ឆ្នាំ២០១២​ដល់​ថ្ងៃ​ទី៣ ​ខែកក្កដា​ឆ្នាំ​២០១៣៕

  • VOA News

Aucun commentaire:

Enregistrer un commentaire