ទាហានកូរ៉េខាងត្បូងម្នាក់សម្រាក
នៅពេលគាត់ផ្តេកលើរថក្រោះនៅកន្លែងហ្វឹកហ្វឺន នៅក្បែរតំបន់ស រវាងកូរ៉េទាំងពីរនៅក្នុងក្រុង Paju ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។ |
ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា
ខ្លួននឹងបន្តផ្សព្វផ្សាយការឃោសនាតាមមេក្រូ
ឬធុងបាសចូលទៅក្នុងប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រស្អែកនេះ
ជាការឆ្លើយតបទៅនឹងការសាកល្បងអាវុធបរមាណូរបស់កូរ៉េខាងជើងនៅ
ក្នុងសប្ដាហ៍នេះ។
មន្ត្រីនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងថា
«ការផ្សព្វផ្សាយការឃោសនានោះនឹងចាប់ផ្តើមពេលថ្ងៃត្រង់ស្អែក
នេះ»។
ប្រទេសកូរ៉េទាំងពីរ បើគិតតាមលក្ខណៈបច្ចេកទេស
គឺកំពុងតែនៅមានសង្គ្រាមនឹងគ្នា
ក្រោយពីជម្លោះរវាងកូរ៉េទាំងពីរនៅចន្លោះឆ្នាំ១៩៥០ និង១៩៥៣នោះ។
ប្រទេសទាំងពីរ បានបាញ់កាំភ្លើងធំ ដាក់គ្នាទៅវិញទៅមកកាលពីខែសីហា ដោយសារតែរឿងផ្សព្វផ្សាយការឃោសនានេះ។
ប្រទេសកូរ៉េខាងត្បូង បានបញ្ឈប់ការផ្សព្វផ្សាយនេះរួចទៅហើយ
ក្រោយពីខ្លួនបានយល់ព្រមជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងអំពី
វិធានការមួយកញ្ចប់
ដែលមានគោលបំណងបន្ធូរបន្ថយភាពប្រទូស្តសារ៉ាយនឹងគ្នានោះ។
ប៉ុន្តែ
មន្ត្រីជាន់ខ្ពស់ម្នាក់់ទទួលបន្ទុកខាងសន្តិសុខជាតិរបស់កូរ៉េខាង
ត្បូង គឺលោក Cho Tae-yong
បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា
ការអះអាងរបស់កូរ៉េខាងជើងថា
ប្រទេសនោះបានធ្វើការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនមួយកាលពីថ្ងៃ
ពុធនោះគឺជា «ការរំលោភដ៏ធ្ងន់ធ្ងរ»
ទៅលើកិច្ចព្រមព្រៀងកាលពីខែសីហានោះ។
គ្រាប់បែកអ៊ីដ្រូសែនមានឥទ្ធិពលខ្លាំងជាងគ្រាប់បែកបរមាណូរាប់ពាន់ដងឯណោះ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ
បាតុករកូរ៉េខាងត្បូងរាប់សិបនាក់បានតវ៉ានៅក្នុងទីក្រុងសេអ៊ូល
ប្រឆាំងនឹងកូរ៉េខាងជើង។ បាតុករជាច្រើននាក់បានលើកបដា
ដែលសរសេរថា «កូរ៉េខាងជើង បរាជ័យ!» និងបដាសរសេរថា «ចេញទៅ Kim Jong
Unៗ»។ ក្រុម
បាតុករទាំងនោះក៏បានដុតរូបសំណាករបស់ប្រមុខដឹកនាំកូរ៉េខាងជើង
លោកKim Jong Un ផងដែរ។
អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មជាច្រើនលើកច្រើនសារប្រឆាំង
នឹងប្រទេសកូរ៉េខាងជើង
ដោយសារតែកម្មវិធីអភិវឌ្ឍន៍អាវុធបរមាណូរបស់ប្រទេសនោះ។
ប៉ុន្តែ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនអើពើ
និងមិនខ្វល់ខ្វាយនឹងទណ្ឌកម្មទាំងនោះទេ
ហើយប្រទេសកូរ៉េខាងជើងនៅតែបន្តកិច្ចប្រឹងប្រែងរបស់ខ្លួន
ក្នុងការធ្វើទំនើបកម្មប្រព័ន្ធកាំជ្រួចមីស៊ីលនិងអាវុធបរមាណូរបស់
ខ្លួនដដែរ។
មិនទាន់មានការឆ្លើយតបណាមួយពីកូរ៉េខាងជើង
ជុំវិញការបន្តផ្សព្វផ្សាយការឃោសនារបស់កូរ៉េខាងត្បូង
ចូលក្នុងប្រទេសកូរ៉េខាងជើងនោះនៅឡើយទេ៕
VOA News
07 01 2016
Aucun commentaire:
Enregistrer un commentaire