សត្វមូសប្រភេទ Anopheles stephensi ដែលកំពុងបឺតឈាមពីមនុស្ស។ |
ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសម៉ាឡេស៊ី
បានជំរុញឲ្យមានការកើនឡើងខ្លាំងនៃករណីជំងឺគ្រុនចាញ់ប្រភេទមួយ
ទៀតទៅលើមនុស្ស
ដែលជាទូទៅគេឃើញជំងឺប្រភេទនោះកើតមានតែទៅលើសត្វ។
នេះបើយោងតាមអ្នកវិទ្យាសាស្រ្តពីសាលាផ្នែកអនាម័យ
និងថ្នាំសង្កូវត្រូពិចនៅក្រុងឡុងដ៏ (London School of Hygiene and
Tropical Medicine)។
ក្រុមអ្នកស្រាវជ្រាវបានផ្តោតជាសំខាន់ទៅលើតំបន់ដែលមានផ្ទៃដី
៣.០០០គីឡូម៉ែត្រការេនៃរដ្ឋ Sabah
នៅក្នុងប្រទេសម៉ាឡេស៊ីដែលមានប្រជាជនរស់នៅចំនួនប្រមាណ១២០.០០០
នាក់។
ភាគច្រើននៃព្រៃឈើត្រូវបានគេកាប់ដើម្បីផលិតដូងប្រេង
និងទំនិញផ្សេងៗទៀត។
ដោយប្រើទិន្នន័យមន្ទីរពេទ្យ និងផែនទីផ្កាយរណប
អ្នកវិទ្យាសាស្រ្តបានរកឃើញថា
ការផ្លាស់ប្តូរក្នុងការប្រើប្រាស់ដីមានទំនាក់ទំនងយ៉ាងជិត
ស្និទ្ធជាមួយនឹងការកើនឡើងនៃចំនួនករណីមនុស្សកើតមានជំងឺគ្រុន
ចាញ់មួយប្រភេទ ដែលជំងឺគ្រុនចាញ់ប្រភេទនេះកើតមានទៅលើសត្វ។
គេហៅថាជំងឺនេះថា Plasmodium knowlesi។ សាស្ត្រាចារ្យ Chris Drakeley
ជាសមាជិកម្នាក់នៃក្រុមស្រាវជ្រាវនេះ។
លោកនិយាយថា៖ «ជាធម្មតា
វាកើតមានលើប្រភេទសត្វស្វាម៉្យាងដែលមានកន្ទុយដូចកន្ទុយជ្រូក
ហើយមានប្រវែងវែង។ ហើយនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ
ផ្នែកមួយនៃកោះ Borneo ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី
បានបង្ហាញពីការកើនឡើងនៃចំនួនករណីមនុស្សដែលមានជំងឺគ្រុនចាញ់
ប្រភេទនេះនៅមន្ទីរពេទ្យ»។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វាអាចនឹងពន្យល់បានថា
ដោយសារតែមនុស្សមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រៃឈើដែលជា
កន្លែងសត្វស្វារស់នៅ ហើយមូសជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់នេះ។
អ្នកភូមិជាច្រើនត្រូវបានគេជួលដើម្បីកាប់ឆ្ការព្រៃ
និងពង្រីកកសិកម្ម។
ជំងឺគ្រុនចាញ់ប្រភេទ Plasmodium knowlesi
ឥឡូវនេះគឺជាជំងឺគ្រុនចាញ់ប្រភេទទូទៅបំផុតដែលកើតលើមនុស្សនៅ
ក្នុងតំបន់ជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី
និងត្រូវបានគេរាយការណ៍ថាមាននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ជាថ្មីម្តងទៀត លោក Chris Drakeley
បាននិយាយថា៖«វីរុសជំងីគ្រុនចាញ់នោះអាចបង្កើនខ្លួនវានៅក្នុងឈាម
របស់អ្នកយ៉ាងឆាប់រហ័ស។ នេះមានន័យថា
អ្នកបានឆ្លងមេរោគនេះក្នុងកម្រិតខ្ពស់។ អត្រាអ្នកស្លាប់
ដែលជាចំនួនមនុស្សស្លាប់ដោយការឆ្លងមេរោគនេះមានចំនួនច្រើនគួរ
សម។ យើងគិតថា វានឹងមិនមានការរីករាលដាលខ្លាំងនោះទេ
ប៉ុន្តែយើងមានការព្រួយបារម្ភខ្លាំងណាស់ចំពោះបញ្ហាសុខភាពសាធារណៈ
ទូទៅ»។
រហូតមកដល់ពេលនេះ នៅមិនទាន់មានភស្តុតាងបង្ហាញថា
មានការឆ្លងជំងឺគ្រុនចាញ់នេះពីមនុស្សទៅមនុស្សនោះទេ។
ប៉ុន្តែអ្នកសរសេររបាយការណ៍នេះបាននិយាយថា
ការស្រាវជ្រាវរបស់ពួកគេបានបង្ហាញថា
ការកាប់បំផ្លាញព្រៃឈើផ្តល់ផលវិបាកដល់សុខភាពសាធារណៈដែលត្រូវតែ
ដោះស្រាយជាបន្ទាន់៕
ប្រែសម្រួលដោយ ផន បុប្ផា
Aucun commentaire:
Enregistrer un commentaire