news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 18 juin 2018

ព្រៃ​អភិរក្ស​ខេត្ត​មណ្ឌលគិរី​ត្រូវ​ឧកញ៉ា​និង​អ្នក​មាន​អំណាច​លួច​កាប់​ដឹក​ទៅ​យួន


ដោយ ទីន ហ្សាការីយ៉ា RFA 2018-06-18  

ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច ក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​ឧកញ៉ា និង​អ្នក​មាន​អំណាច​ប្រមាណ ១០​នាក់ បោះ​ដេប៉ូ​អារ​ឈើ​ច្រើន​ទីតាំង​នៅ​ក្នុង​តំបន់​នោះ និង​ចាត់​ឲ្យ​កម្មករ​ជាច្រើន​ក្រុម​ចូល​ព្រៃ​អារ​រំលំ​ឈើ​មូល​ធំៗ​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ។

ជនជាតិ​ដើម​ភាគតិច​ថា ក្រុមហ៊ុន​របស់​ឧកញ៉ា​ទាំងនោះ បាន​ជួល​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ រួច​ដឹក​មក​ទុក​ក្នុង​ដេប៉ូ​ឈើ​របស់​ខ្លួន បន្ទាប់​មក​ដឹក​តាម​រថយន្ត​ធំៗ ទៅ​កាន់​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុក​ស្នួល​ខេត្ត​ក្រចេះ។

អ្នកឃ្លាំមើល​បរិស្ថាន និង​ជនជាតិ​ដើម​ភាគតិច អះអាង​ថា ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​អ្នកមាន​ឥទ្ធិពល​មួយ​ចំនួន នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប ចេញពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច​ទៅ​កាន់​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ និង ច្រក​របៀង​តូចៗ​មួយ​ចំនួន​ទៀត។

ឧកញ៉ា និង​អ្នក​មានអំណាច ទាំងនោះ​ឈ្មោះ គង់ ក្រឹង ឈ្មោះ សាន ចយ និង ស៊ឹង សំអុល គឺជា​មេខ្លោង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ជាច្រើន​ឆ្នាំ​មក​ហើយ គ្មាន​អាជ្ញាធរ​ណា​បង្ហាញ​ជំហរ​ច្បាស់លាស់​ចុះ​បង្ក្រាប​ទេ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលាថា ឲ្យ​ដឹង​នៅ​ថ្ងៃទី១៧ មិថុនា ថា បច្ចុប្បន្ន​ឈើ​គ្រប់​ប្រភេទ​មានមុខ​កាត់​ចាប់ពី ៣​តឹក​ឡើង​ទៅ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច ត្រូវ​គេ​អារ​រំលំ​យក​ឈើ​ធ្វើ​អាជីវកម្ម​ជា​រៀល​រាល់​ថ្ងៃ រឹង​តែ​ច្រើន​ឡើង គ្មាន​ការទប់ស្កាត់។

លោក​ថា ជនជាតិ​ដើម​ភាគតិច​ខ្លះ ជា​សកម្មជន​ការពារ​ព្រៃឈើ បាន​ប្ដូរ​ឥរិយាបថ​កាប់​ឈើ និង​ស៊ី​ឈ្នួល​អារ​ឈើ​ខុសច្បាប់​លក់​ឲ្យ​ឈ្មួញ​ទៅវិញ និង​បោះបង់​មុខរបរ​ធ្វើស្រែ​ចម្ការ។ លោក​បន្ថែម​ថា អភិបាលខេត្ត​មណ្ឌលគិរី​ធ្លាប់​បាន​ប្រាប់​សហគមន៍​ថា អាជ្ញាធរ​ខេត្ត​មានបំណង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែរ ក៏ប៉ុន្តែ​ឥទ្ធិពល​ថ្នាក់​ជាតិ​បាន​គ្រប់​ដណ្ដប់​អំណាច​ថ្នាក់ក្រោម​ជាតិ ធ្វើ​ឲ្យ​អាជ្ញាធរ​ខេត្ត​លំបាក​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។ «»

អ្នកឃ្លាំមើល​បរិស្ថាន រក​ឃើញ​ថា ច្រក​ព្រំដែន​ត្រពាំង​ស្រែ​ក្នុងស្រុក​ស្នូល ខេត្ត​ក្រចេះ​ជាប់​ខេត្ត​មណ្ឌលគិរី ជាទី​តាំង​ជំនួញ​ឈើ​ខុសច្បាប់​ច្រើន​ឆ្នាំ​មក​ហើយ ដែល​មាន​ជនជាតិ​វៀតណាម ប្រចាំការ​នៅ​តំបន់​នោះ​រាប់​រយ​នាក់​ចាំ​ទទួល​ទិញ​ឈើ។

លើស​ពី​នេះ ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច ក្នុងស្រុក​កែវស៊ីមា មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ៤​ក្រុមហ៊ុន បាន​ប្រមូល​ទិញ​ឈើ​មូល​ធំៗ​។ ក្រៅ​ពី​នេះ ដេប៉ូ​ទិញ​ឈើ និង​អារ​ឈើ បាន​រីក​ដូច​ផ្សិត​នៅ​តំបន់​នោះ ដែល​គេ​ប្រមូល​ទិញ​ឈើ​មូល​គ្រប់​ប្រភេទ ហើយ​មាន​ឈើ​ខ្លះ​ត្រូវ​អារ​ច្រៀក​រួច​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប តាម​ផ្លូវ​សំពោច ឆ្ពោះ​ទៅ​ទីរួមស្រុក​ស្នូល ខេត្ត​ក្រចេះ។

សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ ឲ្យ​ដឹង​នៅ​ថ្ងៃទី១៧ មិថុនា ថា ផ្នែក​ខ្លះ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច មាន​ផ្សា​រលក់​ត្រី​សាច់ បន្លែ និង​ខារ៉ាអូខេ​ក្នុង​ព្រៃឈើ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កម្មករ​កាប់​ឈើ និង​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ដែល​លោក​ចាត់ទុកថា ជាទី​ក្រុង​កាប់​ឈើ។ លោក​ថា មន្ត្រី​បរិស្ថាន​ដែល​ប្រចាំ​នៅ​តំបន់​នោះ មិន​បាន​រារាំង​ក្បូន​រថយន្ត​ដឹក​ឈើ ដូច​ដង្ហែ​កឋិន​ទេ បែរជា​មក​ឆែកឆេរ និង​រឹតត្បិត​រថយន្ត​ក្រុម​យុវជន​ចុះ​បេសកកម្ម​ឃ្លាំមើល​បទល្មើស​ព្រៃ​ឈើ​ទៅវិញ។ «»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព តែ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃទី១៧ មិថុនា។

កាល​ពី​ដើម​ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​លើ​អភិបាលខែត្រ​ត្បូងឃ្មុំ និង​អភិបាលខែត្រ​មួយ​ចំនួន​ទៀត រឿង​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​វៀតណាម។ ក្រោយពី​ការព្រមាន​រួច អភិបាលខែត្រ​ត្បូងឃ្មុំ បាន​បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​ចេញចូល​ប្រទេស​វៀតណាម ខុសច្បាប់ និង​កុងត្រូល​ជជុះ​ជាដើម។ ក៏ប៉ុន្តែ​អ្នកឃ្លាំមើល​បរិស្ថាន រិះគន់​ថា សារ​ព្រមាន​អោយ​រួច​តែ​ពី​មាត់​របស់​លោក ហ៊ុន សែន គ្មាន​ឥទ្ធិពល​ជា​វិជ្ជមាន បញ្ឈប់​ការ​នាំ​ឈើ​ចេញទៅ​ក្រៅ​ប្រទេស​នោះ​ទេ ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក​មិន​អនុវត្ត​តាម។

សកម្មជន​បរិស្ថាន​លោក ហេង ស្រស់ បញ្ជាក់​ថា បច្ចុប្បន្ន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច ត្រូវ​បាន​ឧកញ៉ា និង​អ្នក​មាន​អំណាច​ពុះ​ចែក​តំបន់​គ្នា​កាប់​ឈើ​ធ្វើ​អាជីវកម្ម។ រីឯ​មន្ត្រី​បរិស្ថាន ដែល​គេ​បញ្ជូន​ទៅ​អភិរក្ស​ព្រៃឈើ​នៅ​តំបន់​នោះ គេ​ប្រទះឃើញ​អង្គុយ​ហូបបាយ​ជាមួយ​កម្មករ​កាប់​ឈើ​ទៀត​ផង។ «»

សកម្មជន​បរិស្ថាន​ដដែល​បង្ហាញ​ក្តី​អស់សង្ឃឹម ហើយ​បន្ថែម​ថា ពួកគេ​ឃើញ​ថា ឧកញ៉ា​ខ្លះ​មាន​ច្រក​របៀង​តូចៗ​ផ្ទាល់ខ្លួន សម្រាប់​នាំ​ឈើ​ឆ្លងដែន​លក់​ឲ្យ​វៀតណាម។ ចំណែក​អាជ្ញាធរ​ខ្មែរ​នៅ​ច្រក​ព្រំដែន គឺជា​អ្នក​សម្របសម្រួល​ឲ្យ​ឈ្មួញ​នាំ​ឈើ​ចេញ។

ពេល​នៅ​មាន​ជីវិត លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កាលពី​ខែ​មេសា ឆ្នាំ​២០១២ ខណៈ​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​កោះកុង បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ក្រោក​ឡើង ការពារ​ព្រៃឈើ​របស់​ខ្លួន ប្រសិនបើ​ចង់​រក្សា​ការពារ​ព្រៃឈើ​ដ៏​មានតម្លៃ​ដែល​នៅ​សេសសល់។

លោក​បញ្ជាក់​ថា ពីព្រោះ​យើង​ជា​ប្រជារាស្ត្រ​មិន​អាច​ពឹង​ពាក់​លើ​រដ្ឋាភិបាល​ដែល​អសមត្ថភាព​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង​តទៅទៀត៕

Aucun commentaire:

Enregistrer un commentaire