news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 5 février 2018

សហគមន៍​អន្តរជាតិ​នឹង​ដាក់​ទណ្ឌកម្មទៅលើ​ក្រុម​ ហ៊ុន សែន នៅ​ចុង​ខែ​កុម្ភៈ

ពី​ស្ដាំ) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក មុខគុណដា ខាត់ថេល (Mukunda Kattel) នាយក​អង្គការForum Asia អ្នកស្រី កេតថៀ ឈៀស្សី (Katia Chirzzi) នាយករង​នៃ​ឧត្តមស្នងការ​សហប្រជាជាតិ​សិទ្ធិមនុស្ស​ប្រចាំ​ការិយាល័យ​តំបន់​អាស៊ីអាគ្នេយ៍ និង​លោក ឃីងស្លី អាបុត្ត (Kingsley Abbott) ទីប្រឹក្សា​ច្បាប់​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) និង​ធ្លាប់​ធ្វើ​មន្ត្រី​ច្បាប់​ក្នុង​សាលាក្ដី​ខ្មែរក្រហម ក្នុង​សន្និសីទ​មួយ ក្នុង​ក្លឹប​អ្នកឆ្លើយឆ្លង​សារព័ត៌មាន​បរទេស (FCCT) នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៧។ Photo of Forum Asia


ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា សហគមន៍​អឺរ៉ុប និង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក នឹង​ប្រើ​វិធានការ​បន្ថែម​គឺ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដល់​រដ្ឋាភិបាល​កម្ពុជា​នៅ​ចុង​ខែ​កុម្ភៈ​ខាងមុខ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។


នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ មនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបើតសិន (Phil Robertson) មាន​ប្រសាសន៍​ថា ប្រទេស​ចំនួន ២៨ ក្នុង​សហគមន៍​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​មួយ នៅ​ចុងខែ​កុម្ភៈ ខាងមុខ ក្នុង​ទីក្រុង​ប្រ៊ូចសែល (Brussels) ប្រទេស​ប៊ែលហ្សិក (Belgium) ដើម្បី​ប្រើ​វិធានការ​ក្ដៅ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ខាង​វិស័យ​កាត់ដេរ ទៅ​លើក្រុម ហ៊ុន សែន។
លោក​បន្ត​ថា ចំណែក​ខាង​សហរដ្ឋអាមេរិក​ឯណោះ​វិញ ក្រុម​សមាជិក​ព្រឹទ្ធសភា របស់​ប្រទេស​មហាអំណាច​មួយ​នេះ​វិញ ក៏​នឹង​បញ្ចេញ​ច្បាប់​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​កម្ពុជា​ដែរ៖ «អ្វី​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ពេល​នេះ​គឺ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង ទាំងពីរ​គណបក្ស​រួមមាន​លោក ចន ម៉ាកឃែន (John MacCain) លោក ប៊ែន ខាដិន (Ben Cardin) និង​លោក ឌីក ឌឺប៊ិន (Dick Durbin) នឹង​ធ្វើ​ច្បាប់​ពិសេស​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​ ហ៊ុន សែន។ ច្បាស់​ណាស់​ទៅ​ហើយ  ហ៊ុន សែន គ្មាន​ប្រជាប្រិយភាព ហើយក៏​គ្មាន​សម្ពន្ធមិត្ត​ណាមួយ​ក្នុង​រដ្ឋសភា​នោះ​ទេ ដោយ​បុរស​ម្នាក់ នេះ​គាត់​ជា​ជន​ផ្ដាច់ការ ជា​ជើងកាង ជា​មេ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​បុរស​ម្នាក់​សម​នឹង​ទទួល​នូវ​ទណ្ឌកម្ម។  ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​របស់​សហគមន៍​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន​មួយ នៅ​ចុងខែ​កុម្ភៈ​ខាងមុខ ដែល​ជា​វិធានការ​ក្ដៅ​ទៅលើ​ក្រុម  ហ៊ុន សែន តែម្ដង»។

ក្រុម  ហ៊ុន សែន​នៅ​មិនទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​គម្រោង​ដាក់ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​នៅ​ឡើយ​ទេ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុម​សហជីព​កម្មករ​ព្រមាន​ថា ប្រសិន​បើ កម្ពុជា​ទទួលរង​ទណ្ឌកម្ម​ទាំង​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​មែន នោះ​វា​នឹង​ប៉ះទង្គិច​ខ្លាំង​ដល់​កម្មករ​ខ្មែរ ជាង ៤​សែន​នាក់ និង​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​រងគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ។ ប្រធាន​សហជីព​ស៊ីខៅឌូ លោក អាត់ ធន់ បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ កម្មករ​រាប់​ម៉ឺន​នាក់​នឹង​បាត់បង់​ការងារ​ធ្វើ ហើយ​លទ្ធភាព​នៃ​ការ​នាំ​ទំនិញ​របស់​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​នឹង​ជួប​វិបត្តិ​ធំ៖ «ចំពោះ​ខ្ញុំ ខ្ញុំ​មានការ​បារម្ភ​នៅ​ពេល​ណា​មានការ​គំរាម​ដាក់​ទណ្ឌកម្ម ពាក់ព័ន្ធ​នឹង​ការនាំចេញ ឬ​ពាណិជ្ជកម្ម​ផ្សេងៗ ដោយសារ​ពេល​បច្ចុប្បន្ន​ហ្នឹង​ការនាំចេញ​ភាគច្រើន​គឺ​វិស័យ​កាត់ដេរ ហើយ​នាំ​ហ្នឹង​ទៅ សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ហ្នឹង​គឺ​ច្រើន​ជាង​គេ។ បើ​យើង​គិត​ទៅ​ប្រហែល ជា ៧០ ទៅ​៨០ ភាគរយ​ទៅ​ហើយ អញ្ចឹង​បើ​សិន​ជា​មាន ការ​ដាក់​ទណ្ឌកម្ម​ហ្នឹង គឺ​ខ្ញុំ​មាន​ការ​បារម្ភ​មែនទែន​អំពី​លទ្ធភាព​នៃ​ការ រក​ការងារ​សម្រាប់​កម្មករ»។


ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាក់​សំពាធ​របស់​សហគមន៍​អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​នេះ កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង បាន​សរសេរ​លិខិត​មួយ​ច្បាប់ ទៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​អ្នកស្រី នីគី ហាលី (Niki Haley) ដើម្បី​ឲ្យ​បង្កើន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស ការប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ខុសច្បាប់ ការ​រំលាយ​បក្ស​ប្រឆាំង ការ​ចាប់​មេ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ព្រមទាំង​ហាម​មិន​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ជាង ១០០​នាក់ ធ្វើ​នយោបាយ​ទៀត​ផង។ ពួកគេ​ជំរុញ​ឲ្យ​អ្នកស្រី នីគី ហាលី ប្រើ​ឥទ្ធិពល​របស់​អាមេរិក​ក្នុង​ការ​ដាក់​ ហ៊ុន សែន ឲ្យ​នៅ​​ក្រៅ​ពី​ពិភពលោក៕ 

2018-01-31

Aucun commentaire:

Enregistrer un commentaire