news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 25 décembre 2017

បក្ស​កាន់អំណាច​ស្នើ​អង្គការ​សហប្រជាជាតិ​កុំអាល​ខ្វាយខ្វល់​ពី​បញ្ហា​របស់​កម្ពុជា


អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ស្នើ​ទៅ​អង្គការ​សហ​ប្រជាជាតិ​ថា សូម​កុំ​ខ្វាយខ្វល់​អំពី​បញ្ហា​របស់​កម្ពុជា ហើយ​យក​ពេលវេលា​នេះ ទៅ​គិតគូរ​ដោះស្រាយ​បញ្ហា នៅ​មជ្ឈិមបូព៌ា នៅ​អាហ្វ្រិក និង​នៅ​តំបន់​កំពុង​មាន​សង្គ្រាម​វិញ​ល្អ​ជាង។ ប៉ុន្តែ អ្នកវិភាគ​សង្គម​យល់​ថា ការ​ដែល​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​និយាយ​ដូចនេះ គឺជា​ការ​និយាយ​ខុស​ពី​ការពិត ព្រោះ​អង្គការ​សហ​ប្រជាជាតិ មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ត្រួតពិនិត្យ​លើ​ការរំលោភ​សិទ្ធិមនុស្ស ដែល​បង្កឡើង​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ។


បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​សហគមន៍​អន្តរជាតិ កំពុង​យក​ចិត្ត​ទុក​ដាក់ ខណៈ​ដែល​គណបក្សប្រឆាំង​ស្នើ​ឲ្យ​ព្យួរ​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការ​សហ​ប្រជាជាតិ​បណ្ដោះអាសន្ន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​ភ្លាមៗ​ជុំវិញ​បញ្ហា​នេះ ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​កុំ​ឲ្យ​ខ្វាយខ្វល់​ពី​បញ្ហា​របស់​កម្ពុជា ហើយ​គួរ​យក​ពេលនេះ​វេលា​នេះ ទៅ​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​ល្អ​ជាង។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា  សុខ ឥសាន សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គមតេឡេក្រាម (Telegram) ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​ថា អង្គការសហប្រជាជាតិ​ក្ដី សហគមន៍​អន្តរជាតិ​ក្តី និង​អង្គការ​នានា គួរ​ទុក​ពេល​ទៅ​មើល​និង​ជួយ​ដោះស្រាយ​បញ្ហា​នៅ​បណ្ឌា​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា នៅ​អាហ្វ្រិក និង​នៅ​តំបន់​មួយ​ចំនួន​ទៀត ដែល​កំពុង​ហុយ​ផ្សែង​វិញ វា​ប្រសើរ​ជាង មក​គិត​គូរ​ពី​បញ្ហា​ផ្ទៃក្នុង​កម្ពុជា ដែល​កំពុង​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​នោះ។  សុខ ឥសាន នៅ​តែ​និយាយ​ដដែល​ថា ករណី​ចាប់ខ្លួន​លោក កឹម សុខា គឺជា​រឿង​ផ្ទៃក្នុង​របស់​កម្ពុជា ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ដែន​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​កម្ពុជា គ្មាន​បរទេស ឬ​ប្រទេស​ណា​អាច​មក​លូកដៃ​បាន​ជា​ដាច់ខាត។

អ្នកវិភាគ​នយោបាយ​ ឡៅ ម៉ុងហៃ និយាយ​ថា ផ្អែក​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​កិច្ចព្រមព្រៀង​របស់​អង្គការសហប្រជាជាតិ និង​ប្រទេស​កម្ពុជា​ដែល​កម្ពុជា​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ គឺ​អង្គការសហប្រជាជាតិ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​តាមដាន​ស្រាវជ្រាវ​ពី​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពេលនេះ។ លោក​​បន្ត​ថា ទោះ​ចង់ ឬ​មិន​ចង់ វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នៅ​ពេល​នេះ រដ្ឋាភិបាល​កំពុង​រង​ការ​ចោទ​ប្រកាន់​ថា រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដូច​ការដែល​អង្គការសហប្រជាជាតិ​យក​បញ្ហា​របស់​កម្ពុជា​មក​ពិនិត្យមើល គឺជា​អ្វី​ដែល​អង្គការសហប្រជាជាតិ​ត្រូវ​ធ្វើ។ «»

កាល​ពេល​ថ្មីៗ​នេះ ​កញ្ញា កឹម មនោ​វិទ្យា បាន​ចូលរួម​ជជែក​ពិភាក្សា​ក្នុង​វេទិកា​នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ដែល​និយាយ​អំពី​បញ្ហា​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​ទីក្រុង​ញូវយ៉ក។

 សុខ ឥសាន បាន​និយាយ​ចំអក​ថា មហិច្ឆតា កញ្ញា កឹម មនោវិទ្យា ដែល​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​នោះ​នឹង​ត្រូវ​បរាជ័យ។ ប៉ុន្តែ  កញ្ញា កឹម មនោវិទ្យា ឆ្លើយតប​ខ្លាំង​ៗ​វិញ​ថា  សុខ ឥសាន ខ្វះខាត​ចំណេះដឹង​ខាង​កិច្ចការ​បរទេស និង​ដំណើរការ​របស់​អង្គការសហប្រជាជាតិ៕

2017-12-24

Aucun commentaire:

Enregistrer un commentaire