news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

dimanche 10 décembre 2017

ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​នៅ​ខែត្រ​ស្ទឹងត្រែង​រង​ការ​កាប់​រាន​យក​ដី​ធ្វើ​អាជីវកម្ម​រាប់​ពាន់​ហិកតារ


ដើម​ឈើ​មូល​ធំៗ ឋិត​ក្នុង​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ដែល​ជនជាតិ​ដើម​ភាគតិច​កួយ​អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ​នោះ ត្រូវ​បាន​គេ​លួច​កាប់​ធ្វើ​អាជីវកម្ម​អស់​ស្ទើរ​ទាំង​ស្រុង។ សហគមន៍​ថា អាជ្ញាធរ​ឃុំ ប្រធាន​សហគមន៍ និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មួយ​ចំនួន​គឺ​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ។
​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ​ថា បើទោះបី​ជា​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​បាន​ចុះ​បញ្ជី​ជា​ព្រៃ​អភិរក្ស​របស់​សហគមន៍​ក្តី តែ​ការ​កាប់​ឈើ​មាន​តម្លៃ​ធ្វើ​អាជីវកម្ម ហើយ​យក​ដី​វាស់​ចែក​គ្នា​គ្រប់គ្រង បាន​កើត​មាន​ពេញ​បន្ទុក​ដោយ​មិន​ឃើញ​អាជ្ញាធរ​ណា​ចេញ​មុខ​បង្ក្រាប។

​ជនជាតិ​ដើម​ភាគតិច​កួយ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា ជា​រៀងរាល់ថ្ងៃ​មាន​មនុស្ស​ជា​ច្រើន​ក្រុម​ប្រដាប់​ដោយ​ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ ជិះ​គោយន្ត​ចូល​ព្រៃ​អារ​ឈើ​លក់ ដែល​មាន​ឈ្មួញ​ចាំ​ទិញ​នៅ​មូលដ្ឋាន។ លើស​ពី​នេះ ឈើ​មូល​ដែល​មាន​មុខ​កាត់​ចាប់​ពី ៣​តឹក​ឡើង​ទៅ ត្រូវ​បាន​គេ​អារ​រំលំ រូ​ច​ដឹក​ជញ្ជូន​ចេញ​យ៉ាង​ឆាប់​រហ័ស។ លោក​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បាន​ចាត់​វិធានការ​ទប់​ស្កាត់ ឬ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដ៏​ធ្ងន់ធ្ងរ​នោះ​ទេ ទើប​ឈើ​មូល​រាប់​ម៉ឺន​ម៉ែត្រ​គូប​ត្រូវ​បាន​គេ​កាប់​អស់​ពី​ភ្នំ រី​ឯ​ដើមឈើ​ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគ​តិច​ត្រូវ​បាន​គេ​កាប់​លក់​អស់​ស្ទើរ​ទាំង​ស្រុង៖ «ឥឡូវ​ព្រៃ​សហគមន៍​កាប់​រំលាយ​ស្ទើរ​តែ​អស់​ទាំង​ស្រុង​ហើយ តែ​មិន​ដែល​ឃើញ​មេ​ឃុំ និង​អាជ្ញាធរ​ដែន​ដី​​អើពើ​ជួយ​ទប់ស្កាត់ មាន​តែ​ព្រមាន​ខាង​សហគមន៍​កុំ​ឲ្យ​និយាយ​ស្ដី។ គេ​ចាប់​ប្រជាជន​វ៉ៃ​ចោល អា​ហ្នឹង​លោក​មេ​ឃុំ​និយាយ​ផ្ទាល់»
​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ចម្ងាយ​ប្រមាណ ១៥  ទៅ ២០​គីឡូម៉ែត្រ​ពី​ភូមិ​ឆ្វាំង ក្នុង​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង។ ព្រៃ​សហគមន៍​នេះ ជា​ប្រភព​នៃ​ឈើ​ប្រណិត និង​ឈើ​មាន​តម្លៃ​រាប់​លាន​ម៉ែត្រ​គូប ដុះ​នៅ​តំបន់​នោះ​ច្រើន​ជំនាន់​ណាស់​មក​ហើយ ដែល​ជនជាតិ​ដើម​ភាគ​តិច​តំបន់​នោះ​អភិរក្ស និង​ប្រើប្រាស់​បែប​ប្រពៃណី។ ក៏ប៉ុន្តែ​នៅ​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយនេះ ចលនា​កាប់​រាន​ដី​ព្រៃ​ធ្វើ​អាជីវកម្ម​របស់​ពលរដ្ឋ​ចំណាក​ស្រុក​ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​នាំ​គ្នា​លូច​កាប់​ឈើ​លក់​ជា​បន្តបន្ទាប់​អស់​ស្ទើរ​ទាំង​ស្រុង។
​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់​ហិកតារ (៤.៤៤៦,១៦​ហិកតារ) ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង​កសិកម្ម នៅ​ដើម​ឆ្នាំ​២០១៧។
​ចំណែក​មេឃុំ​សំអាង លោក ញៀន ផុន ធ្លាប់​បញ្ជាក់​ថា ដី​ព្រៃ​សហគមន៍​បាន​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ឯកជន ក៏ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា អស់​ប៉ុន្មាន​ហិកតារ​នោះ​ទេ។ លោក​ថា កន្លង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​សហគមន៍​ផង បាន​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ និង​បាន​ធ្វើ​កិច្ច​សន្យា​ច្រើន​ករណី។
​មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគតិច និង​មន្ត្រី​អាដហុក គ្រោង​រៀបចំ​សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​នេះ​ដាក់​បណ្ដឹង​បរិហារកេរ្តិ៍​ផ្លូវការ​ទៅ​តុលាការ។ លោក​បន្ត​ថា ពលរដ្ឋ​មាន​ភស្តុតាង និង​សាក្សី​ជាក់លាក់​ដែល​បញ្ជាក់​ថា ព្រៃឈើ​រាប់ពាន់​ហិកតារ​នៅ​តំបន់​នោះ ពិត​ជា​រង​ការ​កាប់​ទន្ទ្រាន ហើយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ត្រូវ​ទទួល​ខុសត្រូវ​រឿង​នេះ ដែល​បណ្ដោយ​ឲ្យ​បទល្មើស​ឧក្រិដ្ឋ​កើត​ឡើង​ពុំ​មាន​ការ​បង្ក្រាប៖ «មូលដ្ឋាន​និង​អាជ្ញាធរ​ថ្នាក់​ណា​ទេ​ដែល​ជា​អ្នក​បណ្ដែតបណ្ដោយ​មាន​ការ​ដឹក​ឈើ​ពាសវាលពាសកាល។ ភាគច្រើន​យើង​ជឿជាក់​លើ​ប្រជាពលរដ្ឋ​យើង​ថា មាន​បទល្មើស​ឧក្រិដ្ឋ​យើង​នឹង​អង្កេត​បន្ថែម ប្រសិនបើ​មាន​បណ្ដឹង​មក​ហើយ យើង​នឹង​ចូលរួម​ជាមួយ​សហគមន៍»
សមាគម​អាដហុក រក​ឃើញ​ថា បើទោះបី​ជា​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​របស់​រដ្ឋ​រាន​យក​ដី​អស់​រាប់ពាន់​ហិកតារ​ក្តី ក៏​ពុំ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ចេញ​មុខ​ចាប់​ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​ដាក់ទោស​ទណ្ឌ​ដែរ។
​បច្ចុប្បន្ន​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​នៅ​សេសសល់​ឈើ​មិន​មាន​តម្លៃ​ទីផ្សារ​តិច​តូច និង​ឈើ​មិន​ទាន់​គ្រប់​អាយុ​អាច​ប្រើប្រាស់​បានតែ​ប៉ុណ្ណោះ។ ជនជាតិ​ដើម​ភាគតិច​អំពាវនាវ​ឲ្យ​ស្ថាប័ន​អយ្យការ​ផ្តល់​យុត្តិធម៌​ដល់​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​មាន​គម្រោង​ប្ដឹង​បរិហារ​រក​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៅ​ស្ថាប័ន​អយ្យការ​ដើម្បី​លុបបំបាត់​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ ខណៈ​ចលនា​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​សម្បត្តិ​បុគ្គល​កាន់​តែ​រាលដាល​ខ្លាំង​ឡើង៕

ដោយ ហេង សកល
2017-12-08

Aucun commentaire:

Enregistrer un commentaire