news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 18 décembre 2017

ការ​វាយ​ប្រហារ​គ្រាប់​បែក​អត្ត​ឃាត​នៅ​ប៉ាគីស្ថានបណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​៨​នាក់​ស្លាប់​ និង​​​​៣០​នាក់​រង​របួស​


ក្រុង​​ក្វេត​តាៈ ​ប៉ូលិស​បាន​និយាយ​ថា​ មនុស្ស​យ៉ាង​តិច​៨​នាក់​ស្លាប់ ​និង​៣០​នាក់​រង​របួស​​ នៅ​ពេល​អ្នក​វាយ​ប្រហារ​គ្រាប់​បែក​អត្ត​ឃាត​ពីរ​នាក់​ បាន​វាយ​ប្រហារ​លើ​ព្រះ​វិហារ​គ្រិស្ត​មួយ​​នៅ​ប៉ាគី​ស្ថាន​នៅ​ក្នុង​អំឡុង​ពេល​បំពេញ​ការ​ងារ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ រយៈ​ពេល​មួយ​សប្តាហ៍​មុន​បុណ្យ​ណូអែល។​
រដ្ឋមន្ត្រី​មហាផ្ទៃ​​លោក​ Akbar Harifal ​បាន​ថ្លែង​ថា​ ស្ត្រី​ពីរ​នាក់​ ក៏​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​នៅ​ព្រះវិហារ​Methodist ​នៅក្នុង​​ក្រុងក្វេតតា​ភាគ​និរតី ​នៅ​ក្នុង​ខេ​ត្ត Balochistan​។​​
ប៉ូលិស​ បាន​បន្ថែម​ថា​ អ្នក​រង​របួស​៧នាក់នៃ​អ្នក​រង​របួស​ទាំង​អស់ ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​។​

Content image - Phnom Penh Post
កម្លាំងសន្តិសុខ​​ជម្លៀស​កុ្រមអ្នក​កាន់សា​សនាគ្រិស្ត​ចេញពី​ព្រះវិហារ​Methodist។ AFP ​
ក្រុម​មន្ត្រី​ បាន​និយាយ​ថា ​កង​កម្លាំង​សន្តិសុខ​ ចាប់​បាន ​និង​បាញ់​សម្លាប់​អ្នក​វាយ​ប្រហារ​ម្នាក់​នៅ​ខាង​ក្រៅព្រះវិហារ​ ​ប៉ុន្តែ​អ្នក​វាយ​ប្រហារ​ទី​ពីរ ​បាន​ព្យាយាម​ទៅ​ដល់​ទ្វារ​ធំ​របស់​វិហារ​ ជា​ទី​ដែល​គេ​ បាន​បំផ្ទុះ​ខ្លួន​ឯង​នោះ។​
ស្នង​ការ​ប៉ូលិស​ខេត្ត​លោកMoazzam Jah ​បាន​ប្រាប់​ AFP ថា ​ប៉ូលិស​ បាន​ប្រញាប់​ប្រញាល់​ចេញ​ធ្វើ​សកម្ម​ភាព ​និង​ទ​ប់ស្កាត់​ក្រុម​អ្នក​វាយ​ប្រហារ​ មិន​ឲ្យ​ចូល​ទៅ​ក្នុង​សាល​ធំ​នៃ​ព្រះ​វិហារ​នោះ​ឡើយ៕ PSA​

Sun, 17 December 2017

Aucun commentaire:

Enregistrer un commentaire