news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 14 novembre 2017

មេដឹកនាំ​ចិន និង​វៀតណាម​ឈាន​ដល់​ដំណោះ​ស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង


ក្រុងហាណូយៈ ថា្នក់​ដឹកនាំ​កុម្មុយនីស្ត​ចិន និង​វៀតណាម​បាន​ឈាន​ដល់​ដំណោះ​ស្រាយ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​សារ​ព័ត៌មាន​រដ្ឋ​ចិន​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ស្ម័គ្រចិត្ត ជួយ​សម្រុះ​សម្រួល​ក្នុង​ជម្លោះ​នោះ។
ប្រធានាធិបតី​ចិន លោក​ស៊ីជីនភីង បាន​ជួប​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត វៀតណាម​លោក Nguyen Phu Trong អំឡុង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​លោក​ត្រាំ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​នេះ ដែរ​នោះ។

ភ្នាក់ងារ​ព័ត៌មាន Xinhua បាន​រាយការណ៍​ថា ភាគី​ចិន និង​វៀតណាម បាន​ព្រមព្រៀង​ជាមួយគ្នា​ដោយ​ផ្អែក​ទៅ​លើ​ថ្នាក់​ដឹកនាំ​បក្ស និង​ថ្នាក់​ដឹកនាំ​ប្រទេស នៃ​ប្រទេស​ទាំងពីរ ដែល​ការ​ព្រមព្រៀង​នេះ​អាច​ជួយ​ឲ្យ​ពួកគេ​ក្នុងការ​គ្រប់គ្រង​បញ្ហា​សមុទ្រ​បាន​ល្អ ជួយ​ឲ្យ​មានការ​រីក​ចម្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្លូវ​សមុទ្រ​ដែល​រួម​មាន​ការ​អភិវឌ្ឍ​រួមគ្នា និង​អាច​ជួយ​ឲ្យ​ប្រទេស​ទាំង ២ អាច​ថែរ​ក្សា​ស្ថិរភាព និង​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង។
សេចក្ដីរាយការណ៍​នោះ មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត អំពី​កិច្ច​ព្រមព្រៀង​នោះ​ទេ។
ប្រទេស​ចិន បាន​ទាមទារ​ស្ទើ​រតែ​ទាំងអស់​នូវ​ផ្ទៃ​សមុទ្រ​សំខាន់ ដែល​មាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់​ក្នុង​តម្លៃ​ប្រមាណ​ជា ៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ហើយ​វា​ត្រូវ​បាន​គេ​ជឿ​ដែរ​ថា នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នោះ ក៏មាន​ធនធាន​ធម្មជាតិ​ដ៏ច្រើន​សម្បើម ដូចជា​ប្រេង និង​ឧស្ម័ន​ធម្មជាតិ។
វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និង​តៃវ៉ាន់ ក៏មាន​ការ​ទាមទារ​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ ហើយ​ជម្លោះ​មួយ​នេះ ត្រូវ​បាន​គេ​ប្រមើល​មើល​ថា គឺជា​មូលហេតុ​សក្ដានុពល​ក្នុងការ​បង្ក​ជម្លោះ​នៅ​ទី្វប​អាស៊ី។
ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ត្រាំ បាន​ជួប​លោក​ស៊ី នៅ​ក្រុង​ប៉េកាំង លោក​ក៏បាន​ជួប​លោក TranDaiQuang នៅ​ក្រុង​ហាណូយ​ដែរ៕
Xinhua
Tue, 14 November 2017

Aucun commentaire:

Enregistrer un commentaire