news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 23 octobre 2017

មន្ត្រី​អន្តរជាតិ​គ្រោង​សរសេរ​លិខិត​កោះ​ប្រជុំ​ប្រទេស​ម្ចាស់​ហត្ថលេខី​ពី​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស

(ពី​ស្ដាំ) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក មុខគុណដា ខាត់ថេល (Mukunda Kattel) នាយក​អង្គការForum Asia អ្នកស្រី កេតថៀ ឈៀស្សី (Katia Chirzzi) នាយករង​នៃ​ឧត្តមស្នងការ​សហប្រជាជាតិ​សិទ្ធិមនុស្ស​ប្រចាំ​ការិយាល័យ​តំបន់​អាស៊ីអាគ្នេយ៍ និង​លោក ឃីងស្លី អាបុត្ត (Kingsley Abbott) ទីប្រឹក្សា​ច្បាប់​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) និង​ធ្លាប់​ធ្វើ​មន្ត្រី​ច្បាប់​ក្នុង​សាលាក្ដី​ខ្មែរក្រហម ក្នុង​សន្និសីទ​មួយ ក្នុង​ក្លឹប​អ្នកឆ្លើយឆ្លង​សារព័ត៌មាន​បរទេស (FCCT) នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៧។ 

ថ្ងៃទី២៣ តុលា ឆ្នាំ​២០១៧ នេះ​គឺជា​ខួប​២៦​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ដែល​មាន​ប្រទេស​ចំនួន​១៩ រួម​ទាំង​កម្ពុជា​ផង​ជា​ហត្ថលេខី​នោះ បាន​ជួយ​អោយ​កម្ពុជា​មានការ​បោះឆ្នោត​ជាតិ ជា​លើកដំបូង​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​១៩៩៣ និង​ប្រកាន់យក​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស រាជា​និយម អាស្រ័យ​ធម្មនុញ្ញ។
លើស​ពី​នេះ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក៏បាន​ជួយ​អោយ​ជនភៀសខ្លួន​ខ្មែរ ជាង​៣​សែន​នាក់​អាច​ធ្វើ​មាតុភូមិនិវត្តន៍ ពី​ព្រំដែន​ខ្មែរ​-​ថៃ​ចូល​មក​កម្ពុជា​វិញ ព្រមទាំង​ជួយ​អោយ​កម្ពុជា​មាន​សង្គម​ស៊ីវិល អង្គការ​សិទ្ធិមនុស្ស និង​សេរីភាព សារព័ត៌មាន​នៅ​កម្ពុជា​ទៀត​ផង។

សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ យល់​ឃើញ​ថា ឥឡូវនេះ ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កំពុង​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បំពារបំពាន​ធ្ងន់ធ្ងរ ដែល​ចាំបាច់​ត្រូវការ​ប្រទេស​ហត្ថលេខី​ទាំង​១៩ កោះ​ប្រជុំ​ចាត់វិធានការ​នានា ជាបន្ទាន់​ដូច​មាន​ចែង​ក្នុង​មាត្រា​៩ ដើម្បី​ការពារ​សន្ធិ​សញ្ញា​សន្តិភាព​ប្រវត្តិសាស្ត្រ​មួយ​នេះ។
នេះ​ជា​សម្ភាសន៍​ជាមួយ​លោក ឃីងស្លី អាបុត្ត (Kingsley Abbott) មន្ត្រី​ច្បាប់​ជាន់ខ្ពស់ នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) ដែល​បាន​អំពាវនាវ​នៅ​ក្នុង​សន្និសីទ​កាសែត នា​ទីក្រុង​បាងកក កាលពី​ថ្ងៃទី១៨ តុលា អោយ​មាន​ការ​ចូលរួម​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី។
សំណួរ៖ ជម្រាបសួរ​រលោក ឃីងស្លី។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មុន​នេះ លោក​ថា អង្គការ​របស់​លោក​នឹង​សរសេរ​លិខិត ផ្ញើ​ទៅ​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​រំលឹក​ដល់​កាតព្វកិច្ច​របស់​ពួកគេ។ តើ​លោក​នឹង​សរសេរ​យ៉ាងម៉េច​និង​អ្នក​ណា​ខ្លះ​នឹង​ចូលរួម​ជាមួយ​លោក?
ឃីងស្លី៖ ខួប​២៦​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នឹង​មកដល់​ថ្ងៃ​ទី​២៣ តុលា។ លិខិត​របស់​យើង នឹង​ផ្ញើ​ទៅ​ប្រទេស​ដែល​ជា​សហប្រធាន នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ប្រទេស​បារាំង និង​ឥណ្ឌូណេស៊ី ព្រមទាំង​ផ្ញើ​ទៅ​រដ្ឋាភិបាល​ទាំង​១៩ ដែល​បាន​ចុះហត្ថលេខា​ដែរ។
អ្វី​ដែល​យើង​គួរ​ចងចាំ​នោះ​គឺថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​ត្រឹមតែ​ជា​ឯកសារ​កត់ត្រា​ទុក​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធានា​នូវ​សេរីភាព​មូលដ្ឋាន​សំខាន់ៗ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាត្រា​២៩ ចែងថា នៅ​ពេល​ណា​មាន​ការ​រំលោភបំពាន ឬ​មានការ​គំរាមកំហែង​ដល់​កិច្ចព្រមព្រៀង​នេះ ដោយមាន​ការ​ស្នើ​ឡើង​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ សហប្រធាន​នៃ​កិច្ចព្រមព្រៀង នឹង​កោះ​អោយ​មាន​ការពិគ្រោះ​យោបល់​ជា​បន្ទាន់ ក្នុង​ចំណោម​សមាជិក​ទាំងអស់​នៃ​សន្និសីទ​ក្នុង​ប៉ារីស​ស្ដីពី​កម្ពុជា ដើម្បី​ចាត់វិធានការ​សមស្រប ក្នុង​ការ​ធានា​អោយ​មាន​ការ​គោរព​ការ​ប្ដេជ្ញា​ចិត្ត​ទាំងឡាយ​ដែល​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ។
ដូច្នេះ​យើង​នឹង​ប្រមូល​ហត្ថលេខា ហើយ​ផ្ញើ​ទៅ​ប្រទេស​ហត្ថលេខី​ទាំងនោះ ស្នើ​អោយ​មានការ​កោះ​ប្រជុំ​ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​ចំពោះ​បញ្ហា​រំលោភបំពាន​ទាំងឡាយ​ដែល​កំពុង​កើត​មាននៅ​កម្ពុជា។
សំណួរ៖ អ្នក​ណា​ខ្លះ​នឹង​ចូលរួម​ជាមួយ​អង្គការ​របស់​លោក?
ឃីងស្លី៖ មក​ដល់​ពេល​នេះ មាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ មាន​អង្គការ​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​មួយ​ចំនួន​បាន​បង្ហាញ​ឆន្ទៈ​ចូលរួម។
សំណួរ៖ លោក​អាច​ប្រាប់​បានទេ​ថា អង្គការ​ទាំងនោះ​មានឈ្មោះ​អ្វី​ដែរ?
ឃីងស្លី៖ ខ្ញុំ​នៅ​មិនទាន់​អាច​ប្រាប់​បាន​ថា ដោយសារតែ​យើង​ស្ថិត​ក្នុង​ដំណាក់កាល​កៀងគរ​គ្នា ប៉ុន្តែ​ប្រាកដ​ណាស់ ខណៈ​នេះ យើង​មាន​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) មាន​អង្គការ​សិទ្ធិមនុស្ស​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មាន​អង្គការ​វេទិកា​អាស៊ី (Asia Forum) ហើយ​យើង​សង្ឃឹមថា នឹង​មាន​អង្គការ​ផ្សេងៗ​ទៀត។
សំណួរ៖ តើ​លោក​សង្ឃឹមថា នឹង​មាន​ការ​ឆ្លើយ​តប ពី​ប្រទេស​ហត្ថលេខី​ទាំងនោះ​ច្រើន​ប៉ុណ្ណា​ដែរ?
ឃីងស្លី៖ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​មាន​ជីវិត​នៅឡើយ​ទេ ហើយ​បញ្ញត្តិ​ដែល​ចែង​អំពី​យន្តការ​អោយ​មាន​ការ​កោះ​ប្រជុំ​ឡើងវិញ និង​ចាត់វិធានការ​សមស្រប​នោះ គឺជា​ផ្នែក​មួយ​នៃ​ការ​ព្រមព្រៀង​ក្នុង​សន្ធិសញ្ញា​នេះ វា​គឺជា​កាតព្វកិច្ច នៃ​ម្ចាស់​ហត្ថលេខី​ទាំងអស់។ ខ្ញុំ​ដឹង​ថា ២៥​ឆ្នាំ​បាន​កន្លង​ផុត​ហើយ អ្នកខ្លះ​ក៏​យល់ថា វា​កន្លង​ហួស​យូរហើយ ប៉ុន្តែ​អ្នកខ្លះ​ទៀត​យល់ថា ២៥​ឆ្នាំ​គឺ​នៅ​ថ្មីៗ​នៅឡើយ​ទេ។ ទោះយ៉ាងណា យើង​សង្ឃឹមថា រដ្ឋាភិបាល​នៃ​ប្រទេស​ហត្ថលេខី​ទាំងនោះ​យក​ការ​រំលោភ​កិច្ចព្រមព្រៀង​ប៉ារីស​នេះ​ជា​ឱកាស​ធ្វើការ​ជួបជុំគ្នា ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នា​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា។
សំណួរ៖ អ្នក​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ជាច្រើន​ចូល​វ័យ​ជរា និង​ចូលនិវត្តន៍​អស់ហើយ។ តើ​លោក​គិត​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​ពួកគេ​ខ្វល់ខ្វាយ​អំពី​កិច្ចព្រមព្រៀង​នេះ​ទេ?
Kingsley ឥស្សរជន​ដែល​បាន​ចុះហត្ថលេខា​ទាំងនោះ គឺ​តំណាង​អោយ​រដ្ឋាភិបាល​របស់​ពួកគេ ដូច្នេះ​រដ្ឋាភិបាល​ឡើង​ក្រោយៗ គេ​មាន​កាតព្វកិច្ច​បន្ត​វេន ដូចជា​ប្រធានាធិបតី​ប្រទេស​បារាំង និង​ឥណ្ឌូណេស៊ី ជា​ប្រទេស​សហប្រធាន និង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ផ្សេងៗ​ទៀត​អាច​នឹង​ពិនិត្យ​ពិចារណា​លើ​បញ្ហា​នេះ។
សំណួរ៖ តើ​គេ​នឹង​ធ្វើ​យ៉ាងម៉េច បើ​ទោះ​ជា​ពួកគេ​យល់ស្រប​ថា កម្ពុជា​កំពុង​មាន​វិបត្តិ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ក៏​ដោយ​ចុះ?
ឃីងស្លី៖ វា​គ្មាន​សិល្បសាស្ត្រ​អ្វី​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា​ងាយស្រួល​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ពួក​យើង​មក​ជួប​ជុំ​គ្នា។ ប៉ុន្តែ យើង​យល់ថា វា​នឹង​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​ប្រសិនបើ​ប្រទេស​ហត្ថលេខី នៃ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចាប់​ផ្ដើម​ជួប​ប្រជុំ​ពិភាក្សា​គ្នា​អំពី​បញ្ហា​នៅ​កម្ពុជា ក្រោម​មាត្រា​២៩​នោះ។ ពីព្រោះ​វា​នឹង​បង្ហាញ​ថា សហគមន៍​អន្តរជាតិ​ចាប់​ផ្តើម​គិតគូរ​ពី​បញ្ហា​នៅ​កម្ពុជា​ហើយ។
សំណួរ៖ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និយាយ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្លាប់​បាត់​ហើយ ពីព្រោះ​តែ​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​។ តើ​លោក​ឆ្លើយ​យ៉ាងម៉េច?
ឃីងស្លី៖ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិនមែន​បង្កើត​ឡើង​សម្រាប់​អោយ​កម្ពុជា​បង្កើត​ច្បាប់​ដែល​ខ្វះ​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។ ស្មារតី​ពិត នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ដើម្បី​បង្កើត​អោយ​មាន​បរិយាកាស គោរព និង​ការពារ​សិទ្ធិមនុស្ស​ដ៏​ពិតប្រាកដ​មួយ គឺ​ដើម្បី​បង្កើត​អោយ​មាន​ស្ថាប័ន​ជាតិ​ឯករាជ​ពិតប្រាកដ ដូចជា​ស្ថាប័ន​មាន​តុលាការ​ជាដើម ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប ព្រមទាំង​អោយ​មាន​ការបោះឆ្នោត ដែល​ឆ្លុះបញ្ចាំង​របប​ប្រជាធិបតេយ្យ​ពិតប្រាកដ។ ចំណុច​ទាំងនេះ​ហើយ ដែល​មាន​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​យើង​ចង់​អោយ​ម្ចាស់​ហត្ថលេខី​ជួប​ប្រជុំ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា។
សំណួរ៖ តើ​លោក​ឆ្លើយ​យ៉ាងម៉េច​ទៅ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​ហើយ​ជា​គោល​រួចហើយ?

ឃីងស្លី៖ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មាន​ខ្លឹមសារ​ស្មារតី​ទូលំទូលាយ​ជាង​ការ​គ្រាន់តែ​បង្កើត​រដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ​ពេល​នេះ​គ្រាន់តែ​ជា​ច្បាប់​មួយ​សរសេរ​ទុកចោល​ក្នុង​សៀវភៅ។ យើង​ចង់​ឃើញ​ការ​គោរព​សិទ្ធិមនុស្ស​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ក្នុង​អនុសញ្ញា​ទាំងឡាយ​ដែល​កម្ពុជា​ជា​ភាគី។ មាន​ន័យ​ថា យើង​ចង់​ឃើញ​ការ​គោរព​សិទ្ធិមនុស្ស​កើតមាន​ជាក់ស្ដែង មិនមែន​មាននៅ​លើ​តែ​ក្រដាស​នោះ​ទេ៕

2017-10-23

Aucun commentaire:

Enregistrer un commentaire