news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 18 octobre 2017

ពលរដ្ឋ​​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គ្រោង​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ប្រជាពលរដ្ឋ សិស្ស និស្សិត និង​ព្រះសង្ឃ ប្រមាណ ១​ពាន់​នាក់​និង​អង្គ បាន​ប្រមូល​ផ្ដុំ​គ្នា​ដង្ហែ​ក្បួន​ដាក់​ញត្តិ​តាម​ស្ថាប័ន​រដ្ឋ និង​បណ្ដា​ស្ថានទូត​មួយ​ចំនួន​នៅ​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា នៅ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​២៣ នៃ​កិច្ច​ព្រមព្រៀង​នេះ។ RFA


នៅ​ពេល​ដែល​ខួប​ទី២៦ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នឹង​ចូល​មកដល់​នៅ​ថ្ងៃទី២៣ ខែ តុលា ខាងមុខ​នេះ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ឯ​នាយ​សមុទ្រ មាន​ដូចជា​នៅ​ប្រទេស​ជប៉ុន អូស្ត្រាលី កាណាដា និង​អាមេរិក​ជាដើម កំពុង​រៀបចំ​ធ្វើ​មហា​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ គោរព​កិច្ចព្រមព្រៀង​សន្តិភាព​នេះ ឲ្យ​បាន​ពេញលេញ។


ផ្ដើម​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា កន្លង​ទៅ​នេះ ពួកគាត់​បាន​ដាក់​ញត្តិ​រួច​ទៅ​ហើយ ទៅ​ខាង​តំណាង​ប្រទេស​ជប៉ុន។ លោក ហៃ វណ្ណា បាន​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ថា លោក​គ្រោង​ប្រមូល​មនុស្ស​មិន​តិច​ជាង ២​ពាន់​នាក់ ដើម្បី​ធ្វើ​មហា​បាតុកម្ម ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ដែល​ជា​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​គោរព​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ៖ «ពួក​យើង មិន​ចង់​ឲ្យ​មាន​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ដដែលៗ ពី​ប្រទេស​មហាអំណាច​នោះ​ទេ។ ពួក​យើង​ចង់​ឲ្យ​ចេញ​គាត់​ចេញ​សកម្មភាព​ផ្ទាល់​តែម្ដង។ ការ​ចេញ​សេចក្ដីថ្លែងការណ៍ មិន​ចេញ​សកម្មភាព​ដូច្នេះ នាំ​ឲ្យ​គ្មាន​តម្លៃ។ ក្នុងនាម​គាត់​ជា​ប្រទេស​ហត្ថលេខី​មួយ និង​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ជាង​គេ ឲ្យ​គាត់​កោះ​ប្រជុំ​បន្ទាន់ ដើម្បី​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា នយោបាយ ដែល​កំពុង​ឡើង​កម្ដៅ​ខ្លាំង​នៅ​កម្ពុជា»។

ចំណែក​ឯ​ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅ​ប្រទេស​កាណាដា ក៏​គ្រោង​នឹង​រៀបចំ​ធ្វើបាតុកម្ម​ស្រដៀង​គ្នា​នេះ​ដែរ នៅ​ទីក្រុង កាល់ហ្គារី (Calgary) ខេត្ត​អាល់ប៊ើតា (Alberta) នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ខាងមុខ​នេះ ដោយសារ​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ។ លោក អ៊ុង ខាត់ លើក​ឡើង​ថា លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ដោយសារ​ការ​ចាប់​ចង និង​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង៖ «ដូច្នេះ​បងប្អូន​នឹង​ជួបជុំគ្នា និង​ធ្វើ​កម្មវិធី​នេះ បាតុកម្ម​ឲ្យ​គោរព​សិទ្ធិ​ប្រជាជន​ខ្មែរ និង​ធ្វើ​អ្វី​កុំ​ឲ្យ​ខុសឆ្គង​កាន់តែ​ធ្ងន់​ឡើងៗ បំផ្លាញ​ប្រទេស​យើង បំផ្លាញ​កូនចៅ​បងប្អូន​យើង មិនបាន​សុខ​ដោយសារ​សម្ដេច ហ៊ុន សែន តែម្ដង»។
លោក កន អ៊ុំ នៅ​ខាង​រដ្ឋ​តិចសាស់ (Texas) សហរដ្ឋអាមេរិក​ឯណេះ​វិញ នឹង​ប្រមូល​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ពីរ​រយ​នាក់ ដើម្បី​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា​ខាងមុខ​នេះ​ដែរ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​លោក កឹម សុខា ភ្លាមៗ ដោយ​ឥត​លក្ខខណ្ឌ។ លោក កន អ៊ុំ អះអាង​ថា ដោយសារតែ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា និង ស្ថានការណ៍​នយោបាយ​អាប់អួ​បច្ចុប្បន្ន​នេះ ទើប​ធ្វើ​ឲ្យ​ចំនួន​ពលរដ្ឋ​ខ្មែរ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន ចំនួន​តិច​នៅឡើយ។ ដូច្នេះ​លោក​ថា​មានតែ​សហរដ្ឋអាមេរិក​ទេ ដែល​អាច​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​បាន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​កាលពី ថ្លែង​ទៅកាន់​កម្មករ​រោងចក្រ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ដោយ​ចំអក​ដាក់​អ្នក​ដែល​ចង់​កោះហៅ​ប្រទេស​ហត្ថលេខី ថា​មិន​យល់​អំពី​កិច្ចព្រមព្រៀង​នេះ៖ «សន្និសីទ​អន្តរជាតិ​ប៉ារីស​ខ្មោច​យក​ស្អី​...»។

តប​ទៅ​នឹង​ការ​លើកឡើង​នេះ​លោក កន អ៊ុំ បាន​រម្លឹក​លោក ហ៊ុន សែន អំពី​មេរៀន​ប្រវត្តិសាស្ត្រ​ខ្លះ ដោយ​បញ្ជាក់​ថា បើ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា មិន​រំលោភ​ស្មារតី​នៃ​កិច្ចព្រមព្រៀង ម្ល៉េះ​សម​ប្រជាពលរដ្ឋ​ខ្មែរ ច្បាស់​ជា​រស់នៅ​សុខដុមរមនា ជាមួយគ្នា ដោយ​មិន​ដូច​សព្វថ្ងៃ​នេះ​ឡើយ៖ «ខ្ញុំ​សូម​ជម្រាប​ទៅ​លោក ហ៊ុន សែន វិញ...»។

ចំណែក​ឯ​តំណាង​គណៈកម្មាធិការ ដើម្បី​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រចាំ​ប្រទេស​កាណាដា លោក សេង សុភ័ណ បាន​ផ្ដើម​យុទ្ធនាការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះថា Change.org ដើម្បី​ប្រមូល​ស្នាម​មេដៃ​ឲ្យ​បាន ១​លាន​គាំទ្រ​ញត្តិ ស្នើ​ដល់​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួមគ្នា​ជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា​ជាបន្ទាន់។ ញត្តិ​នេះ​បញ្ជាក់ ថា អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​ប្រទេស មិន​អាច​ព្រងើយកន្តើយ ចំពោះ​ដំណើរ​ដើរ​ថយក្រោយ នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​កំពុង​កើតមាន​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​ទេ ជាពិសេស​បំណង​របស់​គណបក្ស​កាន់អំណាច ដែល​ប្រាថ្នា​ចង់​រំលាយ និង​ដកហូត​អាសនៈ​សភា របស់​គណបក្ស មុន​ថ្ងៃ​បោះឆ្នោត​ឈាន​ចូល​មក​ដល់៕ 


October 18, 2017

Aucun commentaire:

Enregistrer un commentaire