news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 20 septembre 2017

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ ៨​រូប​ថ្កោល​ទោស​រដ្ឋាភិបាល​ ហ៊ុន សែន



តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​ លោក​ ប្រធានាធិបតី​ ដូណាល់ត្រាំ (Donald Trump) ​គៀង​គរ​សម្ព័ន្ធ មិត្ត​របស់​ខ្លួន ដើម្បី​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដាក់​គំនាប រដ្ឋាភិបាល​ ​ ហ៊ុន សែន​ អនុញ្ញាត​ឲ្យ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​​ពេញលេញ និង​នីតិរដ្ឋ។

តំណាង​រាស្រ្ត​សហរដ្ឋអាមេរិក​ចំនួន​៨​រូប​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​សាធារណរដ្ឋ​និយម រួម​មាន​លោក​ អេដ រ៉យ (Ed Royce) លោក​ អាលែន ឡូវែនថល​ (Alan Lowenthal) ​លោក​ ស្ទីវ ឆាបុត (Steve Chabot)​ អ្នកស្រី​ និគី តុងហ្កាស់​ (Niki Tsongas) និង​តំណាង​រាស្ត្រ​បួន​រូប​ទៀត កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៨​ម្សិលមិញ​ បាន​សរសេរ​លិខិត​មួយ​ច្បាប់ ទៅ​កាន់​រដ្ឋមន្រ្តី ក្រសួង​ការ​បរទេស​អាមេរិក ​លោក រិក ធីលលើសិន​ (Rex Tillerson) ​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ​ នៅ​ កម្ពុជា​ ដែល​កំពុង​ជួប​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ ។


ក្រុម​តំណាង​រាស្ត្រ​របស់​អាមេរិក​ទាំងនេះ​ក៏​បាន​ថ្កោល​ទោស​ជា​ខ្លាំង ដល់​ការ​ ​ រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​ការ​ចោទ​ប្រកាន់​ថា​សហរដ្ឋអាមេរិក ជា​អ្នក​នៅ​ពី​ក្រោយ​បដិវត្តន៍​ពណ៌​ដែល​ធ្វើ​ឲ្យ​អស្ថិរភាព​ដល់​កម្ពុជា។

តំណាង​រាស្ត្រ​របស់​សហរដ្ឋអាមេរិក​ដ៏​មាន​ឥទ្ធិពល​ទាំង​នេះ​អះអាង​ថា ការ​ ​បង្ក្រាប​ជា​ប្រព័ន្ធ​ ទៅ​លើ​​វិទ្យុអាស៊ីសេរី​ វិទ្យុ​សំឡេង​សហរដ្ឋ អាមេរិក វិទ្យាស្ថាន​ជាតិ​ ប្រជាធិបតេយ្យ​NDI​ និង​ការ​គំរាម​ធ្វើ​សង្គ្រាម​ជា ​មួយ​ប្រជា​ពលរដ្ឋ ប្រសិន​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​នោះ គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ក្នុង​ការ​ធ្វើ​ឲ្យ​​ប្រជាធិបតេយ្យ​ កាន់​តែ​រួម​ចង្អៀត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តំណាង​រាស្រ្ត​របស់​សហរដ្ឋអាមេរិក​ទាំង​៨ រូប​នេះ​ជំរុញ​សហគមន៍​អន្តរជាតិ​ក្រោក​ឈរ​ឡើង​តតាំង​ជាមួយ​រដ្ឋាភិបាល​  ហ៊ុន សែន កំពុង​កាត់​បន្ថយ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ កម្ពុជា​ ។ ពួក​គេ​ទាមទារ​ឲ្យ​ក្រសួង​ការ​បទេស​សហរដ្ឋអាមេរិក​ធ្វើការ​ ជាមួយ​ សម្ព័ន្ធ មិត្ត​របស់​ខ្លួន​ក្នុង​ការ​ប្រើ​គ្រប់​យន្តការ​ការទូត​ដែល​ចាំបាច់ ទាំង​អស់​ដើម្បី​បង្ខំ​ឲ្យ ​រដ្ឋាភិបាល​ ហ៊ុន សែន​ គោរព​ស្តង់ដារ ប្រជាធិបតេយ្យ​ និង​នី​តិរដ្ឋ។
ក្រុម​តំណាង​រាស្ត្រ​អាមេរិក​ទាំងនេះ​ក៏បាន ទាត់​ចោល​ផង​ដែរ​ចំពោះ ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​ទៅ​លើ​ គណបក្ស​នយោបាយ​អង្គការ​ សង្គម​ស៊ីវិល សកម្មជន និង​អ្នក​វិភាគ​ នយោបាយ។ ជាង​នេះ​ទៅ​ទៀត​ពួក​គេ​ជំរុញ​ឲ្យ​ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក​ប្រចាំ​​កម្ពុជា​ លោក វីលៀម ហែកដ៍ ​(William Heidt) ​បន្ត​ជជែក​ជាមួយ​រដ្ឋាភិបាល​ ហ៊ុន សែន​ ក្នុង​កម្រិត​មួយ​ខ្ពស់​បំផុត​ដែល​ តំណាង​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដើម្បី​បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​ទាំងឡាយ​ទៅ​កាន់​ ហ៊ុន សែន ​ក្នុង​ការ​ដាក់​សំពាធ​ដល់ រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​សិទ្ធិពលរដ្ឋ​របស់​ខ្លួន​តាមរយៈ​ការ​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន​ ​។

តំណាង​រាស្ត្រ​របស់​អាមេរិក​ទាំង​៨​រូប​នេះ​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ គោរព​លក្ខខណ្ឌ​ទាំងនេះ ប្រសិន​បើ​កម្ពុជា​ចង់​មាន​ទំនាក់​ទំនង យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏​ធំ​ជាមួយ​សហរដ្ឋអាមេរិក។
ពាក់ព័ន្ធ​នឹង​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ​ អនុ​ប្រធាន​សភា​អឺរ៉ុប​ អ្នកស្រី​ ហ្វែត​ឌឺរីកា មូកហឺរីនី (Federica Mogherini) កាល​ពី​ថ្ងៃ​ច័ន្ទ ថ្លែង​ថា សហភាព​អឺរ៉ុប​គឺ​ជា​ទី​ផ្សារ​នាំ​ចូល​ផលិតផល​ដ៏​ធំ ​បំផុត​របស់​ កម្ពុជា។​ អ្នកស្រី​ជឿ​ថា​វា​នឹង​គ្មាន​និរន្តរភាព​សម្រាប់​ការ​អភិវឌ្ឍន៍​ទៀត​ទេ ប្រសិន​បើ​គ្មាន​ការ​គោរព​សិទ្ធិមនុស្ស និង​គ្មាន​ការ​ធានា​ដល់​ដំណើរ​ ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកស្រី​ជំរុញ​ឲ្យ​សភា​អឺរ៉ុប​នឹង​ប្រើ​ប្រាស់​គ្រប់​យន្តការ​ដែល​មាន​ស្រាប់ ក្នុង​ការ​ស្នើ​និង​ធ្វើ​កិច្ចការ​ដើម្បី​ឲ្យ​មាន​ការ​កែ​ប្រែ​បរិបទ​នយោបាយ​ បច្ចុប្បន្ន​នៅ​កម្ពុជា៕


2017-09-19

Aucun commentaire:

Enregistrer un commentaire