news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 14 septembre 2017

តំណាង​រាស្ត្រ​អាមេរិក​ថា រដ្ឋាភិបាលលោក ហ៊ុន សែន មាន​ចេតនា​បំបិទ​សារព័ត៌មាន​សេរី​នៅ​កម្ពុជា​



លោក មួង ណារ៉េត RFA 2017-09-13

សមាជិក​សភា​អាមេរិក ថ្លែង​ហួសចិត្ត​ខ្លាំង​ឥតឧបមា ដែល​វិទ្យុ​អាស៊ីសេរី ត្រូវ​បង្ខំ​ឲ្យ​បិទ​ដំណើរ​ការ​នៅ​ប្រទេស​កម្ពុជា ដោយសារ​ការ​ដាក់​សម្ពាធ និង​ការ​រើសអើង​ឥត​ឈប់​ឈរ​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្ហាញ​ឲ្យ​ឃើញច្បាស់​ណាស់​ថា ​រដ្ឋាភិបាល​នេះ​មិន​ចង់​ឲ្យ​មាន​សេរីភាព​ ផ្នែក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា ​នោះ​ទេ។​ លោក​លើក​ឡើង​បន្ត​ទៀត​ថា ​រដ្ឋាភិបាល​កម្ពុជា ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ឧបាយកល​សព្វ​បែបយ៉ាង ដើម្បី​បំភិត​បំភ័យ​គំរាម​កំហែង បង្ខិត​បង្ខំ និង​ហ៊ាន​ទាំង​ប្រើ​អំពើ​ហិង្សា​ភ្លាមៗ ដើម្បី​រារាំង​កុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា មាន​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ គួរ​ឲ្យ​ទុកចិត្ត និង​មាន​ប្រយោជន៍​។

លោក អាឡាន់ ឡូវ៉ិនថល សង្កេត​ឃើញ​ថា ​វិទ្យុ​អាស៊ីសេរី ​នៅ​កម្ពុជា រង​ការ​វាយប្រហារ​តាម​វោហារ​សាស្ត្រ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាបន្តបន្ទាប់​។ ឥឡូវ​នេះ ដោយសារ​តែ​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​បុគ្គលិក​អាស៊ីសេរី  វិទ្យុ​នេះ​ត្រូវ​បង្ខំ​ចិត្ត​បិទ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា។ វិទ្យុ​អាស៊ីសេរី ក៏​មិន​ខុស​អ្វី​ពី​កាសែត​ ឌឹ ខេមបូឌា ដេលី (The Cambodia Daily ស្ថានីយ​វិទ្យុ FM និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ដែល​សុទ្ធ​តែ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា ​បង្ខំ​ឲ្យ​បិទ​។

ចំណាត់​ការ​របស់​រដ្ឋាភិបាល​បែបនេះ គឺ​ធ្វើ​ឲ្យ​គោលការណ៍​ប្រជាធិបតេយ្យ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​ម្ដង​មួយៗ។ លោក​ថា លោក​ពិត​ជា​ឈឺចាប់​ និង​ហួស​ចិត្ត​ខ្លាំង​ណាស់។ លោក​បន្ត​ថា ការ​ធ្វើ​ដូច្នេះ គឺ​លោក ហ៊ុន សែន ចង់​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ជីវភាព​នយោបាយ សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​សេរីភាព​នៃ​បក្ស​ប្រឆាំង ក្នុង​ចេតនា​រារាំង​​កុំ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ អាច​ប្រព្រឹត្ត​ទៅ​ដោយសេរី ត្រឹមត្រូវ ​និង​​យុត្តិធម៌៕

Aucun commentaire:

Enregistrer un commentaire