news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 6 juillet 2017

កងជីវពល​អ៊ិស្លាម​ នៅ​ហ្វីលីពីន​ កាត់​ក្បាល​ចំណាប់​ខ្មាំង​វៀតណាម​ពីរនាក់

លោក Duterte ថ្លែង​នៅ​វិមាន Malacanang នៅ​ក្នុង​ក្រុង​ម៉ានីល​។ AFP

ក្រុងម៉ានីល: កងទ័ព​បាន និយាយ​កាល​ពីថ្ងៃ​ពុធ​ថា ក្រុម​កងជីវពល​អ៊ិស្លាម បាន​កាត់ ក្បាល​នាវិក​វៀតណាម​ពីរនាក់​ដែល​ត្រូវ​ចាប់​ជាចំណាប់​ខ្លាំង ៨ ខែ​នៅ​ហ្វីលីពីន​ភាគ​ខាងត្បូង។
លោកស្រី​អនុសេនីយ៍ឯក Jo-Ann Petinglay ជា​អ្នកនាំពាក្យ យោធា​បាន​ថ្លែងថា ក្រុម​កងទ័ព​ហ្វីលីពីន បាន​រកឃើញ​សាកសព​ជន​ចំណាប់​ខ្មាំង​ពីរនាក់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នៅលើ​កោះ​Basilan ដែល​ជាតំបន់​ឈរ​ជើង​មួយ​របស់​ក្រុម​ភេរវកម្ម​ចាប់ជំរិត​ទារប្រាក់​គឺ​ក្រុម​អាប៊ូសាយ៉ាហ្វ។

លោកស្រី Petinglay បាន​ថ្លែង​ប្រាប់ AFP ថា៖ «នេះជា​ទង្វើ​ដ៏សាហាវ​មួយ​របស់​ក្រុម​ភេរវកម្ម​អាប៊ូសាយយ៉ាហ្វ ពីព្រោះ​ពួកគេ​មិនបាន​ផល​ចំណេញ​អ្វីពី​សកម្មភាព​ចាប់ជំរិត​ទារប្រាក់​លោះ​របស់​ពួកគេ​នោះទេ»។
ក្រុម​អាប៊ូសាយយ៉ាហ្វ​ដើម​ឡើយ គឺជា​បណ្តាញ​កងជីវពល មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ឧបត្ថម្ភ​ថវិកា​ដោយ​បណ្តាញ​អាល់កៃដា របស់​អូសាម៉ា ប៊ីនឡាដិន បាន​បែកខ្ញែក​ជា​ក្រុម​តូចៗ ដោយ​ក្រុម​ខ្លះ​បាន​ប្រព្រឹត្ត​អំពើ​លួច​ប្លន់ និង​ចាប់ជំរិត។
ក្រុមនេះ បាន​ចុះចូល​ជាមួយ​ក្រុម​រដ្ឋ​អ៊ិស្លាម IS ដោយ​មាន​សមាជិក​មួយ​ចំនួន​ក្នុង​ចំណោម​ក្រុម​ឧទ្ទាម ដែល​កាន់កាប់​ផ្នែក ជាច្រើន​នៃ​ក្រុង​ម៉ារ៉ាវ ជា​ក្រុង​អ៊ិស្លាម​សំខាន់​មួយ​នៅ​ហ្វីលីពីន ដែល​កាន់​សាសនា​កាតូលិក​ភាគច្រើន​បំផុត។
ក្រុម​កងជីវពល បានបន្ត​កាន់កាប់​ផ្នែក​ជាច្រើន​នៃ​ក្រុង​ម៉ារ៉ាវី ថ្វីបើ​មានការ​វាយប្រហារ​ផ្នែក​យោធា​គាំទ្រ​ដោយ អាមេរិក​នៅ​ទីនោះ​ក្តី៕

Aucun commentaire:

Enregistrer un commentaire