news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 11 juillet 2017

អង្គការ​យូណេស្កូ​បញ្ចូល «តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ប្រាសាទសំបូរព្រៃគុក។ (រូបថតដោយ Reuters)


ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​ជា​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ដែល​មាន​ចម្ងាយ ​៣៧គ.ម ពី​ទី​រួម​ខេត្ត​កំពង់​ធំ។
វ៉ាស៊ីនតោន — 
គណៈកម្មការ​បេតិកភណ្ឌ​ពិភព​លោក​នៃ​អង្គការ​យូណេស្កូ សម្រេច​ចុះ «តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក ក្នុង​កិច្ច​ប្រជុំ​លើក​ទី ៤១ នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ​ កាល​ទី​ថ្ងៃ​សៅរ៍ ទី០៨ ខែ​កក្កដា ឆ្នាំ​ ២០១៧។​ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចុះ​នៅ​ថ្ងៃអាទិត្យ ​ទី០៩ ខែ​កក្កដា ឆ្នាំ​២០១៧។

សេចក្ដី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា គណៈកម្មការ​បេតិកភណ្ឌ​ពិភព​លោក បានសម្រេច​ដូច្នេះ បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិភាក្សា ពិនិត្យ​មើល​ និង​វាយ​តម្លៃ​ថា ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក មាន​គុណ​តម្លៃ​ជា​សកល។
ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​ជា​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ដែល​មាន​ចម្ងាយ ​៣៧គ.ម ពី​ទី​រួម​ខេត្ត​កំពង់​ធំ។ ​ប្រាសាទ​នេះ សង់​លើ​ដី​រាប​ស្មើ​មាន​ទំហំ​ប្រមាណ ៣ពាន់​ហិតា។ ប្រាសាទ នេះ​កសាង​ឡើង​ដោយ​ព្រះបាទ​ឥសាន​វរ្ម័ន​ទី១​ នា​ពាក់​កណ្ដាលសតវត្ស​ទី​៧ ​( ៦១៥-៦៥០)​ នៃ​គ្រិស្តសករាជ។
បន្ទាប់​ពី​ប្រាសាទ​អង្គ​វត្ត ត្រូវ​បាន​ដាក់បញ្ចូល​នៅ​ក្នុង​បញ្ជី​នៅ​ឆ្នាំ​ ១៩៩២ និង​ប្រាសាទ​ព្រះវិហារ​ នៅ​ឆ្នាំ​ ២០០៨ ​ប្រាសាទ​សំបូរ​ព្រៃ​គុក បាន​ក្លាយ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ទី​៣ របស់​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​នៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ក្នុង​ឆ្នាំ ២០១៧ នេះ៕

1 commentaire:

  1. កើតជាខ្មែរសែនស្ដាយដោយមិនបានស្កាល់អស់ប្រាសាទ,ព្រៃឈើឩទាហរណ៌រដ្ឋភិបាលកាប់ខ្ទើចមិនចាំបាច់ដល់ក្មេងជំនាន់ក្រោយទេគឺយំមិនចេញបំផ្លាញរលាយពេញប្រទេសរួមកោះត្រល់ប្រគល់អោយយួនដោយគ្មាសួរប្រជាពលរដ្ឋនេះអាហ្វូងក្បត់ជាតិល្ងើលើខួរយួន.....,

    RépondreSupprimer