news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 28 mars 2017

ម្ដាយ​បណ្ឌិត កែម ឡី ថា​សាលក្រម​រឿង​ឃាតកម្ម​លើ​កូន​ប្រុស​លោកស្រី​មិន​ទាន់​មាន​យុត្តិធម៌



ម្ដាយ​របស់​បណ្ឌិត កែម ឡី ដែល​កំពុង​រស់​នៅ​ខេត្ត​តាកែវ មិន​ចង់​ឃើញ​សំណុំ​រឿង​ឃាតកម្ម​លើ​កូន​ប្រុស​របស់​គាត់​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ការ​កាត់​ទោស​បុគ្គល​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះ​ទេ។ លោកស្រី​ចង់​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​មក​កាត់​ទោស​ជា​បន្ត​បន្ទាប់​ទៀត ដើម្បី​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​ក្រុម​គ្រួសារ។

លោកស្រី​ថ្លែង​ថា លោកស្រី និង​ក្រុម​គ្រួសារ​មិន​ចាប់​អារម្មណ៍​ ហើយ​ក៏​មិន​ដឹង​ត្រូវ​និយាយ​យ៉ាង​ម៉េច​ចំពោះ​ការ​សម្រេច​របស់​តុលាការ​នេះ​ដែរ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោកស្រី​ក៏​មិន​ចង់​ឱ្យ​សំណុំ​រឿង​ឃាតកម្ម​នេះ​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ការ​កាត់​ទោស​បុគ្គល អឿត អាង ហៅ ជួប សម្លាប់ តែ​ម្នាក់​ដែរ៖ «ក្រុម​គ្រួសារ​នៅ​ស្ងៀម​អត់​ដឹង​រក​ម៉េច​ឃើញ បើ​រក​ឃើញ​ចេះ​តែ​រក​ទៅ រក​អត់​ឃើញ​ទៅ​ហើយ ចប់​ត្រឹម​ហ្នឹង​ទៅ។ អត់​ទេ (អត់​ចង់​ឲ្យ​គេ​បិទ​បញ្ចប់​សំណុំ​រឿង​ត្រឹម​ហ្នឹង​ទេ) ចង់​ឲ្យ​គេ​រក​ទៀត ប៉ុន្តែ​មិន​ដឹង​ថា​គេ​រក​យ៉ាង​ម៉េច? វា​អត់​ទាន់​ច្បាស់លាស់។ វា​អត់​ច្បាស់លាស់​ទាល់​តែ​សោះ។ គាត់​ទោស​ទៅ​គ្រាន់​តែ​មើល​ទៅ វា (វីដេអូ​នៃ​ការ​បាញ់​សម្លាប់) ព្រិលៗ​អ៊ីចឹង ហើយ​គេ​កាត់​ទោស​កើត​ដែរ អ៊ីចឹង​តាម​គេ​ទៅ។ គេ​កាត់​យ៉ាង​ម៉េច​កាត់​ទៅ»។

កាល​ពី​សប្ដាហ៍​មុន សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទា​ទោស អឿត អាង ហៅ ជួប សម្លាប់ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា​ និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។ ការ​សម្រេច​របស់​តុលាការ​នេះ ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​បណ្ឌិត កែម ឡី ចាត់​ទុក​ថា គ្រាន់​តែ​ជា​សេចក្ដី​សម្រេច​មួយ​ដ៏​ប្រញាប់ប្រញាល់ ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ និង​បញ្ចៀស​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​តែ​ប៉ុណ្ណោះ។

ជាមួយ​គ្នា​​នេះ អង្គការ​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​រិះគន់​ការ​សម្រេច​សេចក្ដី​នេះ។ ពួក​គេ​លើក​ឡើង​ថា ដំណើរ​ការ​កាត់​ក្តី​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ពុំ​ទាន់​អាច​ជម្រះ​មន្ទិល​សង្ស័យ ពោល​គឺ​នៅ​មាន​កង្វះ​ខាត​លើ​ទិដ្ឋភាព​សំខាន់ៗ​ជា​ច្រើន​ និង​ពុំ​ទាន់​បំពេញ​គោលការណ៍​ស៊ើប​អង្កេត​ឱ្យ​បាន​សមស្រប​តាម​​ស្តង់ដារ​អន្តរជាតិ​នៅ​ឡើយ​ទេ។ ពួក​គេ​ស្នើ​ឱ្យ​អាជ្ញាធរ​បន្ត​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ​បន្ថែម​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា បាន​បញ្ជាក់​នៅ​ថ្ងៃ​ប្រកាស​សាលក្រម​ផ្តន្ទាទោស ជួប សម្លាប់ នោះ​ថា តុលាការ​មិន​ទាន់​បិទ​សំណុំ​រឿង​នេះ​ទេ​ ដោយ​បន្ត​ស៊ើប​អង្កេត​លើ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត។

គិត​ត្រឹម​ចុង​ខែ​មីនា នេះ មាន​រយៈពេល​ជិត ៩​ខែ ដែល​បណ្ឌិត កែម ឡី ​អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។ សព​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​​​​ដង្ហែ​យក​ទៅ​បញ្ចុះ​នៅ​ផ្ទះ​របស់​លោក នៅ​ឯ​ស្រុក​កំណើត ស្ថិត​ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​ដទៃ​ទៀត​ បាន​ចេញ​ចូល​ទៅ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​​ជា​ប្រចាំ។ សព្វថ្ងៃ​នេះ មាន​តែ​លោកស្រី ភោគ សេ អាយុ ៧៨​ឆ្នាំ ដែល​ជា​ម្តាយ​របស់​បណ្ឌិត កែម ឡី តែ​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​មើល​ការ​ខុស​ត្រូវ​ និង​ថែរក្សា​ទី​បញ្ចុះ​សព​របស់​លោក​ទាំង​យប់​ ទាំង​ថ្ងៃ៕

ដោយ យ៉ង ចាន់តារា RFA 2017-03-28 

Aucun commentaire:

Enregistrer un commentaire