news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 7 mars 2017

យោធា​ឡាវ​ឃាត់​ខ្លួន​នគរបាល​ខ្មែរ​ម្នាក់​ចោទ​ថា​ឆ្លង​ដែន​ខុស​ច្បាប់



នគរបាល​ការពារ​ព្រំដែន​នៅ​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា យោធា​ឡាវ បាន​ឃាត់​ខ្លួន​នគរបាល​កម្ពុជា ម្នាក់​កាល​ពី​ចុង​ខែ​កុម្ភៈ ក្រោម​ហេតុផល​ឆ្លង​ដែន​ខុស​ច្បាប់។ ចំណែក​អាជ្ញាធរ​កម្ពុជា ក៏​បាន​ឃាត់​ខ្លួន​ជនជាតិ​ឡាវ ៦​នាក់​ដែរ នៅ​គ្រា​ដែល​ជនជាតិ​ឡាវ ទាំងនោះ​បាន​លួច​ឆ្លង​ដែន​មក​កម្ពុជា ពុំ​មាន​លិខិត​ឆ្លង​ដែន។ បញ្ហា​នេះ អាជ្ញាធរ​ខែត្រ​នៃ​ប្រទេស​ទាំង​ពីរ កំពុង​សម្របសម្រួល​ដោះស្រាយ។

សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា-ឡាវ ថ្លែង​នៅ​ថ្ងៃ​ទី​៧ មីនា ថា នាយ​រង​ប៉ុស្តិ៍​ការពារ​ព្រំដែន​កោះ​ឫស្សី​នៃ​ស្រុក​សៀមប៉ាង លោក សៀវ អ៊ិន ត្រូវ​បាន​អាជ្ញាធរ​ឡាវ ឃាត់​ខ្លួន គ្រា​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​លេង​ប្រពន្ធ​កូន ៤​នាក់​ដែល​រស់នៅ​ភូមិ​ហាតញ៉ៃ នៃ​ខែត្រ​អាតាពើ (Attapeu) ប្រទេស​ឡាវ កាល​ពី​ចុង​ខែ​កុម្ភៈ។

នគរបាល​ការពារ​ព្រំដែន​កម្ពុជា ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ បង្ហើប​ថា សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ឡាវ ៦​នាក់​កាល​ពី​ចុង​ខែ​កុម្ភៈ និង​កំពុង​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​ខែត្រ​ស្ទឹងត្រែង បណ្ដោះអាសន្ន ហើយ​ស្ថានទូត​ឡាវ ក៏​កំពុង​ចរចា​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​សុំ​ការ​ដោះលែង​វិញ។ លោក​ចាត់​ទុក​ការ​ឃាត់​ខ្លួន​នេះ ទំនង​ជា​ភាគី​ប្រទេស​ទាំង​ពីរ​កំពុង​ចម្រូងចម្រាស​រឿង​ព្រំដែន ខណៈ​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា កំពុង​ដំណើរការ​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​ខែត្រ​ស្ទឹងត្រែង មាន​ប្រវែង​ជាង ២០០​គីឡូម៉ែត្រ ហើយ​បច្ចុប្បន្ន អភិវឌ្ឍ​បាន​ជាង ១៥០​គីឡូម៉ែត្រ៖ «គេ​មិន​ទាន់​ដោះលែង​ដោយសារ​តែ​គេ​ចរចា​ជាមួយ​ស្ថានទូត​ឡាវ ប៉ុន្តែ​គេ​ចង់​ឲ្យ​ភាគី​ឡាវ ដោះលែង​អនុប្រធាន​ប៉ុស្តិ៍​កោះ​ឫស្សី​មក​វិញ ហើយ​ខាង​ខ្មែរ​យើង​នឹង​ដោះដូរ​ទៅ​វិញ»។

កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​បញ្ជូន​អភិបាល​រង​មួយ​រូប​នៃ​ខែត្រ​ស្ទឹងត្រែង ដឹកនាំ​ក្រុម​ការងារ​សម្របសម្រួល​ជាមួយ​ភាគី​ឡាវ ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ភាគី​ឡាវ ពុំ​ទាន់​ដោះលែង​នគរបាល​របស់​កម្ពុជា មក​វិញ​នោះ​ទេ។ ចំណែក​ប្រជាជន​ឡាវ ៦​នាក់ អាជ្ញាធរ​កម្ពុជា ក៏​ពុំ​ទាន់​ដោះលែង​ប្រគល់​ជូន​អាជ្ញាធរ​ឡាវ វិញ​ដែរ។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ថ្លែង​នៅ​ថ្ងៃ​ទី​៧ មីនា ថា ក្រុម​ការងារ​ខែត្រ​ដែល​ដឹកនាំ​ដោយ​អភិបាល​រង​ខែត្រ​មួយ​រូប បាន​ប្រជុំ​ចរចា​បញ្ហា​នេះ​ជាមួយ​ភាគី​ឡាវ រួច​ហើយ ដោយ​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​ពលរដ្ឋ​កម្ពុជា ដែល​យោធា​ឡាវ សង្ស័យ​ថា​ជា​កង​កម្លាំង​ប្រដាប់​អាវុធ។ លោក​ថា អាជ្ញាធរ​កម្ពុជា ក៏​បាន​ឃាត់​ខ្លួន​ប្រជាជន​ឡាវ ដែរ នៅ​ពេល​ឆ្លង​ចូល​មក​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់ មិន​បាន​ជូន​ដំណឹង​មក​សមត្ថកិច្ច​កម្ពុជា ហើយ​ប្រតិបត្តិការ​ឃាត់​ខ្លួន​នេះ ពុំ​មែន​ជា​ការ​ដាក់​ទោសពៃរ៍​នោះ​ទេ គឺ​គ្រាន់​តែ​ជា​ការ​អប់រំ​ណែនាំ​សម្របសម្រួល​ពី​ភាគី​ទាំង​សងខាង នឹង​បញ្ជូន​ត្រឡប់​ទៅ​កាន់​លំនៅឋាន​ពួក​គេ​វិញ៖ «យើង​បាន​ស្នើសុំ​គាត់​ហើយ ខាង​ក្រុម​ការងារ​ដែល​ដឹកនាំ​ដោយ​អភិបាល​រង​ខែត្រ​មួយ​រូប កាល​ពី​ថ្ងៃ​មុន​បាន​ដឹកនាំ​កម្លាំង​ចរចា​គ្នា​ហ្នឹង ហើយ​ភាគី​គេ​ហ្នឹង​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​របស់​គេ ដើម្បី​សុំ​ការ​សម្រេច ហើយ​គេ​នឹង​ទទួល​យក​សំណើ​របស់​ភាគី​កម្ពុជា»។

ប្រទេស​ឡាវ បាន​បញ្ជូន​កង​កម្លាំង​យោធា​ប្រដាប់​អាវុធ​មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាក់​ឡាវ នៃ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ដោយ​លើក​ហេតុផល​ថា តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។ កាល​ពី​ចុង​ខែ​កុម្ភៈ យោធា​ឡាវ ក៏​បាន​ដក​ចេញ​ពី​ទឹក​ដី​របស់​កម្ពុជា ក្រោយ​ពី​មេ​ដឹកនាំ​កម្ពុជា-ឡាវ បាន​ឯកភាព​គ្នា​ពន្លឿន​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ដាក់​ទិសដៅ​ប្រែ​ក្លាយ​តំបន់​ព្រំដែន​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​មិត្តភាព សន្តិភាព និង​ការ​អភិវឌ្ឍ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ចាត់​ទុក​បញ្ហា​នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​នីមួយៗ។ លោក​សង្កេត​ឃើញ​ថា នគរបាល និង​ទាហាន​របស់​កម្ពុជា មួយ​ចំនួន​ដែល​មាន​កាតព្វកិច្ច​ការពារ​ព្រំដែន បាន​យក​ប្រពន្ធ​ជនជាតិ​ឡាវ និង​ជនជាតិ​វៀតណាម បង្ក​ផល​ប៉ះពាល់​ឯករាជ​ភាព​កម្លាំង​សមត្ថកិច្ច និង​ប៉ះពាល់​ដល់​ការងារ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ព្រំដែន។ បញ្ហា​នេះ លោក​ចង់​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ឲ្យ​បាន​ហ្មត់ចត់៖ «វា​អាច​នឹង​ប៉ះពាល់​ដល់​ការ​អនុវត្ត​តួនាទី​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ដែរ នៅ​ពេល​ពួក​គេ​មាន​ភារកិច្ច​ទៅ​ការពារ​បូរណភាព​ទឹក​ដី ឬ​ក៏​ការពារ​អនុវត្ត​ច្បាប់​តាម​ព្រំដែន​ហ្នឹង បែរ​ជា​ទៅ​មាន​សម្ពន្ធភាព​ជាមួយ​ជន​បរទេស។ ខ្ញុំ​ថា​វា​ជា​រឿង​មួយ​ដែរ​ប៉ះពាល់​ធ្ងន់ធ្ងរ​ក្នុង​ការ​អនុវត្ត​តួនាទី»។

ទោះ​យ៉ាង​ណា អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ពុំ​ទាន់​កំណត់​ពេល​នៃ​ការ​ដោះលែង​នគរបាល​កម្ពុជា ដែល​ឡាវ ចាប់​ខ្លួន​នោះ​ដែរ។ ចំណែក​ពលរដ្ឋ​ឡាវ ៦​នាក់​នោះ សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង ក៏​ពុំ​ទាន់​សម្រេច​ដោះលែង​ដែរ។

កន្លង​ទៅ ទាហាន​ឡាវ ធ្លាប់​បាញ់​ពលរដ្ឋ​ខ្មែរ​បណ្ដាល​ឲ្យ​ស្លាប់ រង​របួស និង​ឃាត់​ខ្លួន​នៅ​គ្រា​ដែល​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ចូល​ទឹក​ដី​ឡាវ កាប់​ឈើ៕

Aucun commentaire:

Enregistrer un commentaire