news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 19 janvier 2017

អង្គការ​ឃ្លាំមើល​ពិភពលោក​ស្នើ​ឲ្យ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បិទ​ទ្វារ​មិន​ឲ្យ​លោក ហ៊ុន សែន ចូលរួម

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ស្នើ​ឲ្យ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ដាវូស (Davos) ប្រទេស​ស្វីស (Switzerland) នៅ​ខែ​ឧសភា ខាង​មុខ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ចូល​រួម​ក្នុង​បំណង​ទាក់ទាញ​អ្នក​វិនិយោគទុន​ថ្មីៗ​ពី​ក្រៅ​ប្រទេស។
អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​នេះ លើក​ឡើង​ថា កិច្ច​ប្រជុំ​ដែល​មាន​ការ​ចូល​ដោយ​ក្រុម​មន្ត្រី​សំខាន់ៗ​ខាង​ផ្នែក​ហិរញ្ញវត្ថុ មិន​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ជន​ផ្ដាច់ការ​ដ៏​សាហាវ​ម្នាក់​នេះ​អាច​ស្វែង​រក​ដៃគូ​អន្តរជាតិ​ថ្មី ចូល​រួម​ធ្វើ​ពាណិជ្ជកម្ម​នោះ​ឡើយ។

មន្ត្រី​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស អ្នកស្រី អាលីស ហារីសាន់ (Alice Harrison) បាន​ថ្លែង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដែល​ចុះ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែ​មករា ថា អ្នកស្រី​គ្មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​លោក ហ៊ុន សែន ព្យាយាម​ទាក់ទាញ​អ្នក​វិយោគ​ទុន​កំពូលៗ​ពី​ទីក្រុង​ដាវូស។ អ្នកស្រី​ថា លោក ហ៊ុន សែន និង​គ្រួសារ​របស់​គាត់​កំពុង​ក្ដោបក្ដាប់ សេដ្ឋកិច្ច​របស់​ប្រទេស ហេតុ​ដូច្នេះ​រាល់​លុយ​ទាំង​ឡាយ​របស់​អ្នក​វិនិយោគ​ទុន​ថ្មីៗ​ទាំង​នោះ នឹង​អាច​ធ្លាក់​ក្នុង​ហោប៉ៅ​របស់​ពួកគេ។
អាស៊ីសេរី មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​នេះ បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន លោក ជុំ ប៊ុនរ៉ុង អះអាង​ថា លោក​មិន​ខ្វល់​ពី​ការ​ចោទ​ប្រកាន់​របស់​អង្គការ គ្លបល វីនេស នោះ​ទេ ពីព្រោះ​វា​ជា​សេចក្ដី​ថ្លែងការណ៍​ដែល​គ្មាន​ប្រយោជន៍៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​របាយការណ៍​នេះ​ទេ។ យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​អំពី​ជំហរ​របស់ គ្លបល វីនេស ខ្ញុំ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ទេ ពីព្រោះ​វា​ខាត​ពេល»
ទោះជា​យ៉ាង​ណា​ក៏ដោយ អ្នកស្រី អាលីស ហារីសាន់ អះអាង​ថា កិច្ច​ប្រជុំ​កំពូល​ខាង​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​ដាវូស គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​ប្រទេស​ទាំង​ឡាយ​ក្នុង​ពិភពលោក​មាន​ភាព​ប្រសើរ​ឡើង​ខាង​ផ្នែក​សេដ្ឋកិច្ច ហើយ​ប្រសិនបើ​នេះ​ជា​ការ​ពិត​មែន។ វេទិកា​នេះ​គួរ​បិទ​ទ្វារ​មិន​ឲ្យ​មនុស្ស​ដូច​ជា​លោក ហ៊ុន សែន ចូល​រួម​ឡើយ។
កាល​ពី​ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស បាន​បញ្ចេញ​របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ ដែល​មាន​ចំណង​ជើង​ថា ការ​ក្ដោប​យក​វិនិយោគ​នៅ​កម្ពុជា បង្ហាញ​ថា អធិរាជ​ត្រកូល​ហ៊ុន កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើ​ពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។
គ្លបល វីនេស រក​ឃើញ​ថា គ្រួសារ​ត្រកូល​ហ៊ុន បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូចជា Apple Nokia Unilever Visa Nestle Honda និង​ក្រុមហ៊ុន​ចំនួន ​១១៤​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។
អ្នកស្រី អាលីស ហារីសាន់ បន្ត​ទៀត​ថា ត្រកូល​ហ៊ុន មាន​ទំនាក់ទំនង​នឹង​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ​ជា​ច្រើន​ហើយ ដូច្នោះ​ក្រុមហ៊ុន​ដែល​ចង់​បង្កើត​ទំនាក់ទំនង​នឹង​កម្ពុជា ត្រូវ​តែ​ប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់​ក្នុង​ការ​បាត់បង់​កេរ្តិ៍​ឈ្មោះ ថវិកា និង​អាច​ទទួល​រង​ការ​ប្ដឹងផ្ដល់ ប្រសិនបើ​ក្រុមហ៊ុន​ទាំង​នោះ​បន្ត​ដាក់​វិនិយោគ​នៅ​កម្ពុជា។
អង្គការ​អន្តរជាតិ​ដែល​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង (London) ប្រទេស​អង់គ្លេស មួយ​នេះ​បង្ហាញ​ថា សមាជិក​ត្រកូល​ហ៊ុន ដែល​អ្នក​ខ្លះ​ធ្លាប់​ជាប់​ឈ្មោះ​រត់​ពន្ធ​គ្រឿងញៀន​ក្នុង​តម្លៃ ១​ពាន់​លាន​ដុល្លារ​តាម​រយៈ​ការ​បាញ់​បោះ អ្នក​ខ្លះ​បើក​ឡាន​បុក​គេ​ស្លាប់​ហើយ​រត់ និង​អ្នក​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ដីធ្លី​ដែល​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ដីធ្លី និង​ភាព​ក្រីក្រ​នៅ​ទី​ជនបទ៕

18 01 2017

1 commentaire:

  1. អើយសមមុខខ្មាស់គេណាស់ស្មានថាចិនយួនជួយវាបានតែបំផ្លាញ់ខ្មែរតែប៉ុណឹងសែនអើយសែន!

    RépondreSupprimer