news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 18 août 2016

តុលាការ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​សកម្មជន​បឹងកក់​២​នាក់​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្ដោះអាសន្ន


ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​សកម្មជន​បឹងកក់​២​នាក់ គឺ​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។
ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ថ្លែង​ឲ្យ​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ល្ងាច​ថ្ងៃ​ទី​១៧ សីហា ថា បន្ទាប់​ពី​ដំណើរ​ការ​សវនាការ ចៅក្រម​ជំនុំ​ជម្រះ​សម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​២​រូប​គឺ​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា នៅ​ពន្ធនាគារ​ព្រៃស ជា​បណ្ដោះអាសន្ន ហើយ​នឹង​បន្ត​សវនាការ​នៅ​ព្រឹក​ថ្ងៃទី២២ ខែ​សីហា។
មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ចែង​អំពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ថា អំពើ​ញុះញង់​ដោយ​ផ្ទាល់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ ឬ​ប្រព្រឹត្តិ​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មធ្យោបាយ​ណាមួយ ក្នុង​ចំណោម​មធ្យោបាយ ដែល​ចែង​ក្នុង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី​៦ខែ ដល់​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១លាន ដល់​៤លានរៀល បើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ។
អ្នកស្រី ទេព វន្នី ថ្លែង​ពេល​ដែល​សមត្ថកិច្ច​បញ្ជូន​មក​ដល់​តុលាការ​កាល​ពី​ព្រឹក​មិញ​ថា សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​បាន​សាកសួរ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ពី​ប្រភព​នៃ​ទីងមោង ក្រវិល ទៀន ធូប ទង់​អង្គការ​សហប្រជាជាតិ ទង់​ជាតិ រួម​​នឹង​សម្ភារៈ​ផ្សេងទៀត ដែល​សហគមន៍​បឹងកក់ យក​មក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។
ទោះ​យ៉ាងណា អ្នកស្រី ទេព វន្នី ឆ្លើយ​តប​ថា មិន​មាន​ច្បាប់​ណាមួយ​ហាមប្រាម​ពលរដ្ឋ​មិន​ឲ្យ​យក​សម្ភារៈ​ទាំង​នេះ រៀបចំ​យុទ្ធនាការ​តស៊ូ​មតិ​នោះ​ទេ។
ចំណែក​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សហគមន៍​​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ​​ប្រមាណ​២០​នាក់ ក៏​មក​ជួប​ជុំ​គ្នា​នៅ​មុខ​តុលាការ កាន់​បដា​ស្រែក​ទាមទារ ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា។
សកម្មជន​នៃ​សហគមន៍​​បឹងកក់​ស្រែក​តវ៉ា នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ដោះលែង​តំណាង​សហគមន៍​​បឹងកក់​២​នាក់ គឺ​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា នៅ​ព្រឹក​ថ្ងៃ​​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth

តំណាង​សហគមន៍​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃុំ​ខ្លួន​សាកសួរ ក្រោយពី​ចាប់​ខ្លួន​អ្នក​ទាំង២ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​បឹងកក់ ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​ទោស​មនសិការ ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​ពួកគាត់​ឲ្យ​ចប់​សព្វគ្រប់។

សូម​​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖



Aucun commentaire:

Enregistrer un commentaire