news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 18 août 2016

អាជ្ញាធរ​កម្ពុជា​បណ្ដេញ​ស្ត្រី​អ្នក​ស្រាវជ្រាវ​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ចេញ​ពី​កម្ពុជា

អ្នកនាង ម៉ាហ្គា ប៊ូហូសា សេហ្គាដូ (Marga Bujosa Segado) អ្នក​ស្រាវជ្រាវ​ជនជាតិ​អេស្ប៉ាញ (Spanish) នៅ​មុខ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth

មន្ត្រី​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ស្ត្រី​អ្នក​ស្រាវជ្រាវ​ជនជាតិ​អេស្ប៉ាញ ម្នាក់​ឈ្មោះ ម៉ាហ្គា ប៊ូហូសា សេហ្គាដូ (Marga Bujosa Segado)ត្រូវ​បណ្ដេញ​ចេញ​ពី​កម្ពុជា ហើយ​នៅ​យប់​ថ្ងៃ​ទី​១៧ ខែ សីហា នេះ បន្ទាប់​ពី​មាន​លិខិត​សម្រេច​បណ្ដេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។

ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី លោក អ៊ុក ហៃសិលា ពុំ​បាន​បញ្ជាក់​ថា តើ​អាជ្ញាធរ​បាន​ចោទ​ប្រកាន់​បែប​ណា​ចំពោះ​នាង ម៉ាហ្គា ឡើយ៖ «យើង​បណ្ដេញ​ចេញ​ហើយ បណ្ដេញ​អម្បាញ់មិញ។ តាម​ជើង​យន្តហោះ​បាងកក ហើយ​បន្ត​ទៅ​ប្រទេស​គាត់។ រដ្ឋមន្ត្រី​ស៊ីញេ (ចុះ​ហត្ថលេខា)បណ្ដេញ​ចេញ។ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង»
លោក អ៊ុក ហៃសិលា បាន​ប្រាប់​អាស៊ីសេរី កាល​ពី​រសៀល​ថ្ងៃ​ដដែល​នេះ​ថា អាជ្ញាធរ​បាន​រក​ឃើញ​ថា ស្ត្រី​ជនជាតិ​អេស្ប៉ាញ រូប​នោះ​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ការងារ​នៅ​កម្ពុជា និង​ម្យ៉ាង​ទៀត ស្ត្រី​រូប​នោះ​សកម្ម​ក្នុង​ការ​ចូលរួម​ការ​តវ៉ា​នានា​របស់​សកម្មជន​ដីធ្លី​មួយ​ចំនួន។
អ្នក​នាង ម៉ាហ្គា ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ សីហា អំឡុង​ពេល​ដែល​នាង​កំពុង​ថត​រូប និង​សួរ​សំណួរ​ទៅ​កាន់​សកម្មជន​ដែល​កំពុង​តវ៉ា​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ឲ្យ​មាន​ការ​ដោះលែង​តំណាង​សហគមន៍​បឹងកក់ ២​នាក់ គឺ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។
កាល​ពី​យប់​ថ្ងៃ​ទី​១៦ សីហា ដដែល​នោះ អ្នក​នាង ម៉ាហ្គា ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ​ក្រោយ​ការ​ស៊ើបសួរ ដែល​នាង​អះអាង​ថា​ពោរពេញ​ទៅ​ដោយ​ការ​គំរាម​កំហែង។ អ្នក​នាង ម៉ាហ្គា ត្រូវ​បាន​អាជ្ញាធរ​ដក​ហូត​លិខិត​ឆ្លង​ដែន​ទុក ហើយ​ប្រាប់​នាង​ឲ្យ​មក​យក​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ប៉ុន្តែ​នាង​ត្រូវ​ឃាត់​ខ្លួន​បន្ត​ទៀត​រហូត​ដល់​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា៕

Aucun commentaire:

Enregistrer un commentaire