news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 30 juin 2016

សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​ច្បាប់​គ្រប់គ្រង​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​លទ្ធផល​ការ​ការពារ​ព្រៃ​ឡង់ រៀបចំ​ដោយ​តំណាង​សហគមន៍​ព្រៃ​ឡង់ ៤​ខេត្ត នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Um Rainsey
         
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា ព្រួយ​បារម្ភ​ពី​ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឡង់​ដែល​កំពុង​តែ​កើត​មាន​ឥត​ ឈប់ឈរ។ ទន្ទឹម​គ្នា​នេះ សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​គ្រប់គ្រង​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ឡង់។
សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា ចាត់​ទុក​ព្រៃ​ឡង់​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​បរិស្ថាន និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា និង​ពិភពលោក។

ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​លទ្ធផល​ការ​ការពារ​ព្រៃ​ឡង់ ដែល​រៀបចំ​ដោយ​តំណាង​សហគមន៍​ព្រៃ​ឡង់ ៤​ខេត្ត នា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា។
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) សង្កេត ​ឃើញ​ថា រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ តាម​រយៈ​ការ​ដាក់​តំបន់​ព្រៃ​មួយ​ចំនួន​ជា​តំបន់​ការពារ ពិសេស​ទប់ស្កាត់​រាល់​ការ​នាំ​ចេញ​ឈើ​ទៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​វៀតណាម ក្តី។ ប៉ុន្តែ​បន្ទាប់​ពី​លោក​ទៅ​ទស្សនកិច្ច​ព្រៃ​ឡង់​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ឃើញ​ស្ថានភាព​កាប់​ឈើ និង​ដឹក​ឈើ​រាប់​រយ​ដើម ត្រូវ​បាន​គេ​កាប់​ផ្ដួល​រំលំ និង​កាត់​ច្រៀក​ជា​កំណាត់ៗ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​គ្រប់គ្រង​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទាក់ទាញ​ជំនួយ និង​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​លើ​កិច្ច​ការពារ​ព្រៃ​ឈើ«ខ្ញុំ ​យល់​ថា ការ​ទប់ស្កាត់​រាល់​បទល្មើស​ព្រៃ​ឈើ ទាមទារ​ឲ្យ​មាន​ឆន្ទៈ​នយោបាយ ត្រូវ​មាន​ការ​សហការ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ហើយ​ខ្ញុំ​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​កាន់​តែ​មាន​ប្រសិទ្ធភាព វា​នឹង​ជួយ​ជំរុញ​សហគមន៍​អន្តរជាតិ​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​លើ​ ការងារ​នេះ»
ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប នាយក​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា គាំទ្រ ​ចំពោះ​ការ​ជំរុញ​របស់​សហភាព​អឺរ៉ុប ទៅ​កាន់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់ គឺ​ជា​រឿង​សំខាន់​ដែល​លុប​បំបាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​ អនាធិបតេយ្យ​នៅ​តំបន់​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព«ការ ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​ត្រឹមត្រូវ គឺ​ជា​គន្លឹះ និង​វិធានការ​ដ៏​សំខាន់​ក្នុង​កិច្ច​ការពារ​តំបន់​ព្រៃ​ឡង់ ពិសេស​អាច​បើក​ឱកាស​ឲ្យ​បណ្ដាញ​ព្រៃ​ឡង់​គាត់​មាន​លទ្ធភាព​គ្រប់គ្រង និង​ប្រើប្រាស់​ព្រៃ​ឡង់​ឲ្យ​មាន​និរន្តរភាព»
ចំណែក​ឯ​សមាជិក​បណ្ដាញ​យុវជន​ព្រៃ​ឡង់ លោកស្រី ផន សុភ័ក្ត្រ និង​ជា​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​កាប់​ត្រូវ ​ជើង ខណៈ​នាង​ល្បាត​ព្រៃ​ឡង់​នោះ ឲ្យ​ដឹង​ថា កន្លង​មក សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឡង់​ក្នុង ៤​ខេត្ត គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ នៅ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ កើត​ឡើង​ដោយសារ​កង្វះ​ការ​សហការ​ពី​អាជ្ញាធរ និង​ការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​នៅ​ធូរ​រលុង«កន្លង ​មក​យើង​មាន​សិទ្ធិ ហើយ​តែ​សិទ្ធិ​របស់​យើង​ត្រូវ​បាន​លុប​បាន យើង​មិន​ទាន់​អាច​គ្រប់គ្រង​បាន​ធំ​ទូលាយ តែ​បើ​ដូច​ការ​ស្នើ​របស់​សហភាព​អឺរ៉ុប ធ្វើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​សហគមន៍​យើង​ទាំង ៤​ខេត្ត មាន​ឥទ្ធិពល​ក្នុង​ការ​ការពារ​ព្រៃ​ឡង់»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​របស់​សហភាព​អឺរ៉ុប នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា។
ព្រៃ​ឡង់ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រៃ​ធំ​ចុង​ក្រោយ​មាន​ទំហំ ៣.៦០០ ​គីឡូម៉ែត្រ​ក្រឡា មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ។ តំណាង​បណ្ដាញ​ការពារ​ព្រៃ​ឡង់​បញ្ជាក់​ថា មាន​សហគមន៍​ចំនួន​ជិត ២០០ កំពុង​ចូលរួម​ការពារ​ព្រៃ​នេះ​ដោយ​ចុះ​ល្បាត​ការពារ​ព្រៃ​ជា​ប្រចាំ។ សហគមន៍​ទាំង​នេះ មាន​សកម្មជន​ដែល​ជា​ជន​បង្គោល​ប្រមាណ ៤០០​នាក់ និង​សមាជិក​ជាច្រើន​រយ​នាក់​ផ្សេង​ទៀត កំពុង​ការពារ​ព្រៃ​ដោយ​ស្ម័គ្រ​ចិត្ត។

ក្រៅ​ពី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​គ្រប់គ្រង​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព សហភាព ​អឺរ៉ុប សង្គម​ស៊ីវិល និង​សហគមន៍​ព្រៃ​ឡង់ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ បន្ថែម​ទៀត ដោយ​ដក​ហូត​ម៉ាស៊ីន​រណារ​យន្ត​ខុស​ច្បាប់​ចេញ​ពី​ភូមិ ឃុំ ស្រុក និង​ទីតាំង​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ជុំវិញ​ព្រៃ​ឡង់ ព្រម​ទាំង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី អាជ្ញាធរ​ដែនដី និង​មេ​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់ ជាដើម៕

ដោយ អ៊ុំ រង្សី
2016-06-29

Aucun commentaire:

Enregistrer un commentaire