news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

samedi 11 juillet 2015

ជនសង្ស័យ​បញ្ជាក់​មូលហេតុ​មិន​ធ្វើ​តាម​ចៅក្រម​អ.ស.ប.​នៃ​តុលាការ​ខ្មែរក្រហម

អ្នក​ទស្សនា​កំពុង​តាមដាន​មើល​កសណិសាក្សី​របស់​ជនរងគ្រោះ នៅ​ចំពោះមុខ​ចៅក្រម​របស់​សាលាក្តី​ខ្មែរក្រហម។
 ពិព័រណ៍ «‍ខ្ញុំ​ចង់​បាន​យុត្តធម៌» បង្ហាញកិច្ច​ខិតខំ​ប្រឹង​ប្រែង​នាំ​យក​ឧក្រិដ្ឋជន​នៃ
​របប​ដ៏​សាហាវ​យង់​ខ្នង​នេះ​មក​កាត់​ទោស​នៅ​សាលាក្តី​ខ្មែរ​ក្រហម។

ជនសង្ស័យ​ម្នាក់​នៃ​សំណុំ​រឿង​បន្ថែម ​០០៣​ គឺលោក ​មាស មុត​ បាន​ថ្លែង​ថា លោក​មិន​អាច​ធ្វើ​តាម​ដីកា​បង្គាប់​របស់​សហចៅក្រម​ស៊ើបអង្កេត​តុលាការ ខ្មែរ​ក្រហម​ម្នាក់​បាន​ទេ​ ដោយសារ​នីតិវិធី​តម្រូវ​ឲ្យ​មាន​ហត្ថលេខា​ពីរ​ក្នុង​ការ​កោះ ហៅ​រូប​លោក​ទៅ​កាន់​តុលាការ។
សហចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.​គឺ លោក ​ម៉ាក ហាមុន​ បាន​ខកខាន​ជាច្រើន​លើក​ចាប់​តាំងពី​ចុង​ឆ្នាំ​ទៅ​ ក្នុង​ការ​ចាប់ ខ្លួន ​ឬ​កោះ​ហៅ​ជនសង្ស័យ​ពីរ​នាក់​គឺ ​លោក​ មាស មុត ​និង​អ្នកស្រី​ អ៊ឹម ចែម ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣​ និង​ ០០៤ ​មក​បំភ្លឺ​ដើម្បី​បញ្ចប់​ការ​ស៊ើបអង្កេត​ របស់​លោក។
​គេ​ដឹង​ថា​ តាម​ការ​ចោទប្រកាន់​របស់​សហ​ព្រះរាជ​អាជ្ញា ដែល​ថា ​ជន​ទាំង​ពីរ​មាន​ការ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ ជាច្រើន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។ ​ការ​ខកខាន​នោះគឺ ​សហចៅក្រម​ភាគី​កម្ពុជា ​លោក​ យូ​ ប៊ុនឡេង​ មិន​យល់ស្រប​នឹង​ចៅក្រម​អន្តរជាតិ ម៉ាក ហាមុន ​ដោយសារ​ថា​អាជ្ញាធរ ​និង​ជន​ជាប់ចោទ​មិន​បាន​សហការ។ លោក​បាន​ដាក់​ពាក្យ​សុំ​លាឈប់​ពី​ការងារ​នៅ​សប្តាហ៍​នេះ ​ដោយ​បញ្ហា​ផ្ទាល់​ខ្លួន តែ​ការ​លាលែង​នេះ​កើតឡើង​ ក្រោយពេល​ដែល​ការ​សហការ​មិន​បាន​កើត​ឡើង ហើយ​រឿងក្តី​ ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​រារាំងនេះ​ត្រូវ​រាំងស្ទះ​ដំណើរការ​នីតិវិធី។
ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃព្រហស្បតិ៍​ លោក​ មាស មុត ​បាន​អះអាង ថា​ លោក​មិន​បាន​ធ្វើ​តាម​ដីកា​តុលាការ​ដោយសារ​តែ​មាន​ហត្ថលេខា​សហចៅក្រម​តែ​ម្នាក់​ក្នុង​ចំណោម​ពីរនាក់។
លោកថ្លែង​តាមខ្លឹមសារ​ដើមថា៖
«រឿង​ហ្នឹង​ខុស​ច្បាប់​ដែល​ចែង​ថា ត្រូវ​មាន​សហមេធាវី ​សហចៅក្រម​ សហព្រះ រាជអាជ្ញា»។
លោក ​មាស មុត ​បាន​បន្ថែម​ដែរ​ថា ​លោក ហាមុន ​បាន​កោះ​ហៅ​លោក​ពីរ​លើក កាលពី​ឆ្នាំ​ទៅ​ និង​កាលពី​ដើម​ខែ​មិថុនា​ម្តង៖
«មែនទែន​ទៅ ខ្ញុំ​គ្មាន​គំនិត​រត់​ចោល​ស្រុក​ទេ។​ បើ​ចាំបាច់​ថា​ ត្រូវ​មាន​ទោស ត្រូវ​និយាយ​គ្នា​តាម​ផ្លូវច្បាប់»។
តាម​ច្បាប់​របស់​តុលាការ​បាន​និយាយ​ថា ទោះ​ជា​ចៅក្រម​មាន​ការ​ខ្វែងគំនិត​គ្នា ក្តី​ តែ​នីតិវិធី​ស៊ើបអង្កេត​មិន​អាច​ត្រូវ​រាំងស្ទះ​បាន​ទេ​ ដែល​មាន​ន័យថា​អាជ្ញាធរ ត្រូវតែ​អនុវត្ត​តាម​ដីកា​តុលាការ​ក្នុង​ការ​ចាប់ខ្លួន ​ឬ​នាំ​ខ្លួន​ជន​ជាប់ចោទ។
ជន​ជាប់ចោទ​ម្នាក់​ទៀត​គឺ​ អ្នកស្រី​ អ៊ឹម ចែម​ធ្លាប់​បាន​ប្រាប់​វីអូអេ​កាល​ពី​ដើម ឆ្នាំ​ដែរ​ថា​ លោកស្រី​ក៏​មិន​ធ្វើ​តាម​ដីកា​តុលាការ​ដែរ​ដោយសារ​តែ​អ្នកស្រី​អះអាង​ថា​ អ្នកស្រី​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទចោទ។
លោក​ ស្ទីវិន រ៉ែប ​(Stephen Rapp)​ ឯក​អគ្គ​រដ្ឋ​ទូត​គោរច​ស.រ.អា.​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​សង្គ្រាម​បាន​ចេញ​មុខ​បញ្ជាក់​ចំៗ​ពី​ការ​គ្មាន​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ពីរ​នាក់​ដែល​ចៅក្រម​បាន​ចោទប្រកាន់​នោះ​មក​កាន់​តុលាការ​ដើម្បី​បំពេញ​នីតិវិធី​ច្បាប់។​ លោក​បាន ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាប់ខ្លួន​ជនសង្ស័យ​តាម​នីតិវិធី។​ ការ​ថ្លែង ​យ៉ាង​ដូច្នេះ​ដោយសារ​ថា រយៈពេល​ពីរ​ឆ្នាំ​ជាង​ហើយ​ដែល​អាជ្ញាធរ​កម្ពុជា​មិន​បាន​សហការ​ក្នុង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​សំណុំ​រឿង​ខ្មែរ​ក្រហម​០០៣ និង០០៤ ​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ធ្លាប់​បាន​រារាំង​ជា​សាធារណៈ៕
សុខ ខេមរា10 កក្កដា 2015

Aucun commentaire:

Enregistrer un commentaire