news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

dimanche 24 mai 2015

ជប៉ុន​ប្រកាស​ទឹកប្រាក់​១១០​ពាន់​លាន​ដុល្លារ សម្រាប់​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី



នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស៊ីនហ្សូ អាបេ

រដ្ឋាភិបាល​ជប៉ុន និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB​នឹង​បង្កើន​ទឹកប្រាក់​វិនិយោគ​រៀងៗ​ខ្លួន ប្រមាណ ៣០​ភាគរយ បន្ថែមទៀត សម្រាប់​គម្រោង​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ នៅ​អាស៊ី។ នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស៊ីនហ្សូ អាបេ កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ២១​ឧសភា បាន​ប្រកាស​គម្រោង​វិនិយោគ​ក្នុងទំហំ​ទឹកប្រាក់ ១១០​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល ៥​ឆ្នាំ​ខាងមុខ។ 
 
រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB​នឹង​បង្កើន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​៣០​ភាគរយ បន្ថែមទៀត សម្រាប់​ជួយគាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី នៅក្នុង​រយៈពេល ៥​ឆ្នាំ​ទៅមុខ។ តាម​នាយករដ្ឋមន្រ្តី ជប៉ុន ដែល​បាន​ប្រកាស​ដំណឹង​នេះ កាលពីថ្ងៃ​ព្រហស្បតិ៍ គម្រោង​វិនិយោគ​សរុប ១១០​ពាន់​លាន​ដុល្លារ នឹង​ត្រូវ​យក​ទៅ​ប្រើ​ដើម្បី​ជំរុញ​ការសាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ ប្រកប​ដោយ​គុណភាព និង​ការបង្កើតថ្មី នៅ​អាស៊ី។


 
ជប៉ុន​ចង់​ផ្តោត​ប្រើ​ទុន​វិនិយោគ ទៅលើ​ការបង្កើត​ការងារ ការផ្ទេរ បញ្ជូន​បច្ចេកវិទ្យា ក្នុង​ការសាង​សង់​​រទេះភ្លើង​ក្រោមដី ដែល​ប្រើ​ថាមពល​តិចតួច ឬ​ការសាងសង់​ស្ពាន​ដែល​ស៊ូ ធន់​នឹង​គ្រោះថ្នាក់​រញ្ជួយដី​ជាដើម។
 
រដ្ឋាភិបាល​ជប៉ុន​នឹង​ប្រើ​មូលនិធិ​សាធារណៈ និង​ឯកជន ដើម្បី​យក​ទៅ​បំពេញ​បន្ថែម​គម្រោង​ទុន​វិនិយោគ​របស់​ធនាគារ​អភិវឌ្ឍន៍​ អាស៊ី។ គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន ដែល​ជា​ម្ចាស់​ហ៊ុន​ធំ​ជាងគេ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​រួចទៅហើយ​នោះ ត្រូវ​បាន​គេ​មើល​ឃើញថា ជា​យុទ្ធសាស្រ្ត​ថ្មី​ដែល​ជប៉ុន​ចង់​ប្រើ​យក​ទៅ​ទប់ទល់ ប្រជែង​នឹង​ធនាគារ​អាស៊ី ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ចិន​កំពុង​បង្កើតឡើង និង​ដែល​ចូលរួម​ពី​ប្រទេស ចំនួន ៥០​នៅក្នុង​ពិភពលោក។
 
គម្រោង​ទឹកប្រាក់​វិនិយោគ​ទៀតសោត គឺ​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា ដោយ​គ្រាន់​តែ​គម្រោង​វិនិយោគ​របស់​ជប៉ុន​មាន​ច្រើន​ជាង​ចិន ប្រមាណ ១០​ពាន់​លាន​តែ​ប៉ុណ្ណោះ។ ប្រទេស​ប្រមាណ ៥០​ដែល​មាន​តាំង​ពី​អង់គ្លេស និង​អ៊ីរ៉ង់ បាន​ប្រកាស​ចូលរួម​ជាសមាជិក​របស់​ធនាគារ​ដែល​មាន​ទំហំទឹកប្រាក់​វិនិយោគ ១០០​ពាន់​លាន​ដុល្លារ ដែល​៥០​ភាគរយ​ជា​ចំណែក​ចូលរួម​របស់​ចិន។
 
ទីក្រុង​តូក្យូ និង​វ៉ាស៊ីនតោន​ដែល​ជា​ម្ចាស់​ហ៊ុន​សំខាន់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ធនាគារ​ពិភពលោក​បាន​ព្យាយាម​មិន​បាន​សម្រេច ក្នុងការបញ្ចុះ​បញ្ចូល​ប្រទេស​ដទៃ និង​សម្ព័ន្ធមិត្ត​កុំ​ឲ្យ​ចូលរួម​ក្នុង​គម្រោង​របស់​ចិន។ អាមេរិក​ធ្លាប់​បានលើក​យក​ហេតុផល​ថា ធនាគារ​ថ្មី បង្កើត​ដោយ​ចិន នឹង​មិន​អាច​ធានា​តម្លាភាព ឬ​ក៏​អាច​ដាក់​លក្ខខណ្ឌ​តឹងរ៉ឹង ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស ដូចដែល​ ធនាគារ​ពិភពលោក ឬ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ធ្លាប់​ធ្វើ​កន្លងមកនោះទេ។
 
អ្នកជំនាញ​មើលឃើញថា ការប្រកួតប្រជែង​ខាង​ផ្តល់​ទុន​វិនិយោគ រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច នឹង​ហុចប្រយោជន៍​ច្រើន ដល់​អាស៊ី ដែល​ត្រូវការ​ទឹកប្រាក់​សម្រាប់​វិនិយោគ​​លើ​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និង​ថាមពល។ តាម​ធនាគារ​អភិវឌ្ឍន៍ អាស៊ី ពីឆ្នាំ ២០១០​ដល់​ឆ្នាំ​២០២០ គេ​ត្រូវការ​បោះទុន​វិនិយោគ​នៅ​អាស៊ី ប្រមាណ ៨ពាន់ ពាន់​លាន​ដុល្លារ៕

REUTERS/Thomas Peter