news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 28 avril 2015

អូស្ត្រាលី នឹង​ផ្អាក​ការប្រហារ​ជីវិត​ទណ្ឌិត​ថ្នាំញៀន​ ឥណ្ឌូនេស៊ី​

Tue, 28 April 2015
រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោកស្រី​ ជូលី ប៊ីសប់ ប្រាប់​អ្នកកាសែត។ AFP

ក្រុងស៊ីដនីៈ អូស្ត្រាលី​កាលពី ថ្ងៃ​ចន្ទ​ បាន​ជំរុញ​ឲ្យ​ឥណ្ឌូនេស៊ី​ធ្វើឲ្យ​ប្រាកដ​ថា គ្រប់​ដំណើរការ​ផ្លូវច្បាប់ គឺ​ត្រូវតែ​ជ្រះស្រឡះ​ពី​អំពើ​ពុករលួយ​ មុន​ពេល​ប្រហារជីវិត​ ពលរដ្ឋ​ពីរ​រូប​របស់​ខ្លួន​ ខណៈ​ការចោទប្រកាន់​ទទួល​សំណូក ​បាន លេចឡើង​ទាក់ទង​នឹង​សវនាការ​​ជួញដូរ​គ្រឿងញៀន​ពួកគេ។
រដ្ឋមន្ត្រី​ការបរទេស​ លោកស្រី​ ជីលី ប៊ីសប់ បាន​ថ្លែង​ទៅកាន់ សមភាគី​ឥណ្ឌូនេស៊ី​របស់​លោកស្រី គឺ​លោកស្រី​ រ៉េតណូ ម៉ារស៊ូដា ពី​រាត្រី​ថ្ងៃ​អាទិត្យ​ ខណៈ​នាយករដ្ឋមន្ត្រី​ លោក​ ថូនី អាបុត បាន​សរសេរ​ទៅកាន់​ប្រធានាធិបតី​ លោក ចូកូ វីដូដូ ដើម្បី​អង្វរករ​ជាថ្មី​ម្តង​ទៀត​ ដើម្បី​ឲ្យ​បញ្ឈប់​ការប្រហារជីវិត​នោះ។

អ្នក​រត់ពន្ធ​គ្រឿងញៀន​ Bali Nine លោក​ Myuran Sukumaran និង​លោក​ Andrew Chan អាច​ប្រឈម​មុខ​នឹង​ក្រុម​បាញ់​កាំភ្លើង​​ត្រឹម​ថ្ងៃ​អង្គារ ជាមួយ ទណ្ឌិត​ផ្សេង​ទៀត​មកពី​ប្រេស៊ីល នីហ្សេរីយ៉ា ហ្វីលីពីន និង​ឥណ្ឌូនេស៊ី។
ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី បាន បង្ហាញ​រូបថត​ឈើឆ្កាង​ដែល​រៀបចំ​ដោយ​អ្នករៀបចំ​បុណ្យខ្មោច​ម្នាក់​ ដែល​នឹង​ត្រូវ​ប្រើ​ដាក់​មុខ​មឈូស​ពួកគេ​ ដោយ​ចារ​អក្សរ​ជាមួយ​ថ្ងៃ 29.04.2015។
លោកស្រី ប៊ីសប់ បាន​ថ្លែង​ថា លោកស្រី​មិន​មាន​ដំបូន្មាន​ផ្លូវការ​លើ​ថា​ពេល​ណា​ពួកគេ​អាច​ត្រូវ​​សម្លាប់​ទេ ប៉ុន្តែ​វា​អាច​ជា​ថ្ងៃ​ទី​ ២៩ មេសា។ លោកស្រី​បាន​និយាយ ថា អ្នក​​ទាំងនោះ​នឹង​​មិន​ត្រូវ​ប្រហារជីវិត​ទេ​ ខណៈ​បញ្ហា​ផ្លូវច្បាប់​នៅ​មាន​នៅ​ឡើយ។
វិទ្យុ ABC បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​​បង្ហាញ​ថា មេធាវី​របស់​លោក Chan និង​លោក​ Sukumaran កំពុង​​បន្ត​ស្វែងរក​វិធានការ​នៅ​ចំពោះ​មុខ​តុលាការ​ធម្មនុញ្ញ​ឥណ្ឌូនេស៊ី​ ហើយ​ក៏​មាន​ការស៊ើបអង្កេត​ ដាច់​ដោយឡែក​មួយ ដំណើរការ ដោយ​គណៈកម្មការ​តុលាការ​ឥណ្ឌូនេស៊ី​​ចំពោះ​រាល់​ការអះអាង​អំពើ​ពុករលួយ​ចំពោះ​ការ​ជំនុំជម្រះ​ដំបូង​ ហើយ​ដំណើរ​ការក្តី​ទាំង​ពីរ​នេះ បាន​ចោទ​បញ្ហា​អំពី​សុចរិតភាព​នៃ​ការកាត់ទោស និង​ការអត់ឱន​ទោស។»។
លោកស្រី បាន​បន្ថែម​ថា៖ «ខ្ញុំ​បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ការបរទេស ម៉ាស៊ូឌី​ថា ពុំ​មាន​វិធានការ​ណា មួយ​ត្រូវ​បាន​ធ្វើ​ទាក់ទង​នឹង​​ការប្រហារជីវិត​ដែល​បាន​ស្នើ​នោះ​ទេ​រហូត​ដល់​ដំណើរការ​ផ្លូវ​ច្បាប់​​ទាំងនេះ​​ត្រូវ​បាន​កំណត់​»។
កាលពី​ថ្ងៃ​ចន្ទ​ប្រព័ន្ធ​ផ្សព្វផ្សាយ Fairfax Media បាន​ចេញ​ផ្សាយ រាល់​ការ​ចោទប្រកាន់​ពុករលួយ​​របស់​ក្រុម​ចៅក្រម​ដែល​បាន​កាត់ទោស​អ្នក​ទាំង​ពីរ​នៅក្នុង​ឆ្នាំ ២០០៦ ដោយ​អះអាង​ថា ពួកគេ​ត្រូវ​បាន​គេ​ទារ​ជាង​ ១ ពាន់​លាន​រូព្យ៉ាស់​ (ប្រមាណ​ ១៣៣ ពាន់​ដុល្លារ​អូស្ត្រាលី​) ដើម្បី​ផ្តល់​ទោស​​តិច​ជា​ ២០ ​ឆ្នាំ៕ IN